Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 149:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដើម្បី​សម្រេច​ការ​សង‌សឹក ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន និង​ដាក់​ទោស​ដល់​ប្រជាជន​ទាំង‌ឡាយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ដើម្បី​អនុវត្ត​ការសងសឹក​ដល់​ប្រជាជាតិ​នានា និង​ដាក់ទោស​ជាតិសាសន៍​ទាំងឡាយ​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ដើម្បី​សង‌សឹក​ប្រជា‌ជាតិ​នានា និង​ដាក់​ទោស​ជាតិ​សាសន៍​ទាំង‌ឡាយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដើម្បី​នឹង​សំរេច​ការ​សង‌សឹក​ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន នឹង​ការ​វាយ‌ផ្ចាល​ដល់​បណ្តាជន​ទាំង‌ឡាយ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ដើម្បី​សង‌សឹក​ប្រជា‌ជាតិ​នានា និង​ដាក់​ទោស​ជាតិ​សាសន៍​ទាំង‌ឡាយ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 149:7
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​សាសន៍​យូដា​ឯ​ទៀត​ៗ ដែល​នៅ​តាម​អាណា​‌ខេត្ត​របស់​ស្ដេច ក៏​បាន​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ការ​ពារ​ជីវិត​ខ្លួន​ដែរ ហើយ​គេ​បាន​ស្រាក​ស្រាន្ត‌ពី​ខ្មាំង​សត្រូវ​របស់​គេ គេ​បាន​សម្លាប់​អស់​អ្នក​ដែល​ស្អប់​គេ អស់​ប្រាំពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់ តែមិនបាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទេ។


ទុក​ជា​ថ្ងៃ​ដែល​ពួក​សាសន៍​យូដា​បាន​ស្រាក​ស្រាន្ត​ពី​ខ្មាំង​សត្រូវ​របស់​គេ និង​ជា​ខែ​ដែល​ទុក្ខ​ព្រួយ​របស់​គេ ត្រឡប់​ជា​អំណរ​សប្បាយ ពី​ការ​សោយ​សោក ត្រឡប់​ជា​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ឲ្យ​គេ​តាំង​ថ្ងៃ​ទាំង​ពីរ​នោះ ទុក​ជា​ថ្ងៃ​ជប់‌លៀង ហើយ​អរ​សប្បាយ ជា​ថ្ងៃ​សម្រាប់​ជូន​ជំនូន​ជា​អាហារ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ចែក​ទាន​ដល់​អ្នក​ក្រី​ក្រ។


យើង​នឹង​រំលើង​បង្គោល​សក្ការៈ របស់​ឯង ចេញ​ពី​កណ្ដាល​ឯង ហើយ​នឹង​បំផ្លាញ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង។


ក្រោយ​មក លោក​យ៉ូស្វេ​ក៏​ប្រហារជីវិត​ស្តេច​ទាំង​នោះ រួច​ព្យួរ​នៅ​ដើម​ឈើ​ប្រាំ​ដើម រហូត​ដល់​ល្ងាច។


ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ប្រាប់​ថា ចូរ​ដាក់​បណ្ដា‌សា​មេរ៉ូស ចូរ​ដាក់​បណ្ដា‌សា​ពួក​អ្នក​ក្រុង​នោះ​ឲ្យ​ខ្លាំង ព្រោះ​គេ​មិន​បាន​មក​ជួយ​ក្នុង​ចម្បាំង​របស់​ព្រះ‌យេហូវ៉ា គឺ​មិន​ជួយ​ព្រះ‌យេហូវ៉ា​ទាស់​នឹង​ពួក​ខ្លាំង​ពូកែ​នោះ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម