ពួកចម្រៀងនៅខាងមុខ ពួកភ្លេងនៅខាងក្រោយ នៅកណ្ដាលមានពួកស្រីក្រមុំនាំគ្នាវាយក្រាប់។
ទំនុកតម្កើង 148:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យុវជន និងយុវនារី មនុស្សចាស់ ព្រមទាំងកូនក្មេងដែរ! ព្រះគម្ពីរខ្មែរសាកល ទាំងមនុស្សកំលោះទាំងស្រីក្រមុំ ទាំងពួកចាស់ៗទាំងពួកក្មេងៗអើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យុវជន និងយុវនារី មនុស្សចាស់ជរា និងកូនក្មេង ចូរសរសើរតម្កើងព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងមនុស្សកំឡោះ នឹងស្រីក្រមុំ ទាំងចាស់ទាំងក្មេងអើយ អាល់គីតាប យុវជន និងយុវនារី មនុស្សចាស់ជរា និងកូនក្មេង ចូរសរសើរតម្កើងទ្រង់! |
ពួកចម្រៀងនៅខាងមុខ ពួកភ្លេងនៅខាងក្រោយ នៅកណ្ដាលមានពួកស្រីក្រមុំនាំគ្នាវាយក្រាប់។
ព្រះអង្គបានតាំងឲ្យមានពាក្យសរសើរ ដោយសារមាត់កូនក្មេង និងកូនដែលនៅបៅដោះ ដោយព្រោះបច្ចាមិត្តរបស់ព្រះអង្គ ដើម្បីធ្វើឲ្យខ្មាំងសត្រូវ ព្រមទាំងពួកសងសឹក បាននៅស្ងៀម។
គ្រានោះ នាងក្រមុំនឹងមានចិត្តរីករាយ ក្នុងការលោតកព្ឆោង ព្រមទាំងពួកកំលោះៗ និងពួកចាស់ៗទាំងអស់គ្នាផង ដ្បិតយើងនឹងបំប្រែសេចក្ដីសោកសៅរបស់គេ ទៅជាអំណរវិញ ហើយកម្សាន្តចិត្តគេ ព្រមទាំងឲ្យគេរីករាយ ចេញពីសេចក្ដីទុក្ខព្រួយរបស់គេ។
ដ្បិតសេចក្ដីចម្រើនរបស់គេធំណាស់ហ្ន៎ ហើយសេចក្ដីលម្អរបស់គេក៏ខ្លាំងក្លាណាស់ហ្ន៎ ឯស្រូវនឹងធ្វើឲ្យពួកកំលោះៗចម្រើនកម្លាំងឡើង ហើយទឹកទំពាំងបាយជូរ ឲ្យពួកក្រមុំៗបានចម្រើនដូចគ្នា។
ពេលព្រះអង្គយាងទៅដល់ត្រង់ផ្លូវចុះពីភ្នំដើមអូលីវ ពួកសិស្សរបស់ព្រះអង្គទាំងហ្វូងចាប់ផ្តើមមានចិត្តរីករាយ ហើយសរសើរតម្កើងព្រះ ដោយសំឡេងយ៉ាងខ្លាំង ដោយព្រោះការអស្ចារ្យទាំងប៉ុន្មានដែលគេបានឃើញ។