កាលព្រះអង្គទតមកផែនដី នោះផែនដីក៏ញាប់ញ័រ កាលព្រះអង្គពាល់ភ្នំ នោះភ្នំក៏ហុយផ្សែងឡើង។
ទំនុកតម្កើង 144:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះយេហូវ៉ាអើយ សូមផ្អៀងផ្ទៃមេឃ ហើយយាងចុះមក! សូមពាល់ភ្នំទាំងប៉ុន្មាន ដើម្បីឲ្យមានផ្សែងហុយឡើង! ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមបង្អោនផ្ទៃមេឃរបស់ព្រះអង្គ ហើយយាងចុះមក! សូមពាល់ភ្នំនានា នោះវានឹងហុយឡើង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមផ្អៀងផ្ទៃមេឃរបស់ព្រះអង្គ ហើយយាងចុះមក! សូមពាល់ភ្នំ ដើម្បីឲ្យមានផ្សែងហុយឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមទ្រង់បង្អោនស្ថានសួគ៌ ហើយយាងចុះមក សូមពាល់ភ្នំទាំងប៉ុន្មាន នោះនឹងមានផ្សែងហុយឡើង អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមផ្អៀងផ្ទៃមេឃ របស់ទ្រង់ ហើយចុះមក! សូមពាល់ភ្នំ ដើម្បីឲ្យមានផ្សែងហុយឡើង។ |
កាលព្រះអង្គទតមកផែនដី នោះផែនដីក៏ញាប់ញ័រ កាលព្រះអង្គពាល់ភ្នំ នោះភ្នំក៏ហុយផ្សែងឡើង។
ព្រះអង្គបានបន្ទាបផ្ទៃមេឃ ហើយយាងចុះមក មានងងឹតយ៉ាងក្រាស់ នៅក្រោមព្រះបាទព្រះអង្គ
ឯភ្នំស៊ីណាយក៏ហុយផ្សែងឡើងពេញទាំងអស់ ដ្បិតព្រះយេហូវ៉ាបានយាងចុះមកលើភ្នំ គង់ក្នុងភ្លើង ផ្សែងនោះហុយឡើងដូចជាផ្សែងនៃគុកភ្លើង តួភ្នំទាំងមូលក៏កក្រើករំពើកយ៉ាងខ្លាំង។
អ្នករាល់គ្នាមិនបានមកដល់ភ្នំមួយ ដែលពាល់បាន មានភ្លើងឆេះ ហើយងងឹត ស្រអាប់ និងខ្យល់ព្យុះ