Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 19:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ឯ​ភ្នំ​ស៊ី‌ណាយ​ក៏​ហុយ​ផ្សែង​ឡើង​ពេញ​ទាំង​អស់ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​យាង​ចុះ​មក​លើ​ភ្នំ គង់​ក្នុង​ភ្លើង ផ្សែង​នោះ​ហុយ​ឡើង​ដូច​ជា​ផ្សែង​នៃ​គុក​ភ្លើង តួ​ភ្នំ​ទាំង​មូល​ក៏​កក្រើក​រំពើក​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 មាន​ផ្សែង​ហុយ​ពាស‌ពេញ​លើ​ភ្នំ​ស៊ីណៃ ដ្បិត​ព្រះ‌អម្ចាស់​ចុះ​មក​លើ​ភ្នំ ព្រះអង្គ​គង់​នៅ​ក្នុង​ភ្លើង។ ផ្សែង​នោះ​ហុយ​ឡើង​ដូច​ផ្សែង​ចេញ​ពី​ឡ ហើយ​ភ្នំ​ទាំង​មូល​ក៏​រញ្ជួយ​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ឯ​ភ្នំ​ស៊ី‌ណាយ​ក៏​ហុយ​ផ្សែង​ឡើង​ពេញ​ទាំង​អស់ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចុះ​មក​លើ​ភ្នំ​គង់​ក្នុង​ភ្លើង ផ្សែង​នោះ​ហុយ​ឡើង​ដូច​ជា​ផ្សែង​នៃ​គុក​ភ្លើង តួ​ភ្នំ​ទាំង​មូល​ក៏​កក្រើក​រំពើក​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 មាន​ផ្សែង​ហុយ​ពាស​ពេញ​លើ​ភ្នំ​ស៊ីណៃ ដ្បិតអុលឡោះ‌តាអាឡា​ចុះ​មក​លើ​ភ្នំ ហើយ​ទ្រង់​នៅ​ក្នុង​ភ្លើង។ ផ្សែង​នោះ​ហុយ​ឡើង ដូច​ផ្សែង​ចេញ​ពី​ឡ ហើយ​ភ្នំ​ទាំង​មូល​ក៏​រញ្ជួយ​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង




និក្ខមនំ 19:18
41 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ ព្រះ‌យេហូវ៉ា​យាង​ចុះ​មក​ទត​មើល​ទី​ក្រុង និង​ប៉ម​ដែល​ពួក​កូន​មនុស្ស​បាន​សង់។


កាល​ថ្ងៃ​លិច​ផុត​ទៅ ហើយ​មេឃ​ក៏​ងងឹត នោះ​មើល៍ មាន​គុក​ភ្លើង​ហុយ​ផ្សែង និង​ចន្លុះ​ដែល​មាន​អណ្ដាត​ភ្លើង ឆេះ​ទៅ​មក​តាម​ចន្លោះ​ដុំ​សាច់​ទាំង​នោះ។


លោក​មើល​ឆ្ពោះ​ទៅ​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា និង​ស្រុក​វាល​ទាំង​មូល ឃើញ​មាន​សុទ្ធ​តែ​ផ្សែង​ហុយ​ឡើង​ពី​ដី​មក ដូច​ជា​ផ្សែង​នៃ​គុក​ភ្លើង។


ព្រះ‌អង្គ​បាន​យាង​ចុះ​មក​លើ​ភ្នំ​ស៊ី‌ណាយ ហើយ​មាន​ព្រះ‌បន្ទូល​មក​កាន់​ពួក‌គេ​ពី​លើ​មេឃ ប្រទាន​ឲ្យ​ពួក‌គេ​មាន​វិន័យ​ដ៏​ត្រឹម​ត្រូវ និង​ក្រឹត្យ‌វិន័យ​ដ៏​ពិត ព្រម​ទាំង​ច្បាប់ និង​បទ​បញ្ជា​ដ៏​ល្អ


កាលព្រះ‌អង្គ​ទត​មក​ផែនដី នោះ​ផែនដី​ក៏​ញាប់​ញ័រ កាល​ព្រះ‌អង្គ​ពាល់​ភ្នំ នោះ​ភ្នំ​ក៏​ហុយ​ផ្សែង​ឡើង។


ភ្នំ​ធំៗ​នាំ​គ្នា​លោត​ដូច​ចៀម​ឈ្មោល ហើយ​ភ្នំ​តូចៗ​ដូច​កូន​ចៀម។


៙ ឱ​ផែនដី​អើយ ចូរ​ញ័រ​រន្ធត់​នៅ​ចំពោះ​ព្រះ‌អម្ចាស់ គឺ​នៅ​ចំពោះ​ព្រះ​របស់លោក​យ៉ាកុប


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូមផ្អៀង​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក! សូម​ពាល់​ភ្នំ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​មាន​ផ្សែង​ហុយ​ឡើង!


ព្រះ‌អង្គ​បាន​បន្ទាប​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក មាន​ងងឹត​យ៉ាង​ក្រាស់ នៅ​ក្រោម​ព្រះ‌បាទ​ព្រះ‌អង្គ


ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​បង្អុរ​ភ្លៀង​ជា​បរិបូរ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ប្រជា‌រាស្រ្ត​របស់​ព្រះ‌អង្គ ដែល​ខ្សោះ​ល្វើយ បាន​ស្រស់​បស់​ឡើង​វិញ


សូរ‌សៀង​ផ្គរលាន់​របស់​ព្រះ‌អង្គ នៅ​ក្នុង​ខ្យល់​កួច ផ្លេក‌បន្ទោរ​របស់​ព្រះ‌អង្គ​ចាំង​បំភ្លឺ​ពិភព​លោក ផែនដី​ក៏​រញ្ជួយ ហើយ​ញាប់​ញ័រ។


ផ្លូវ​របស់​ព្រះ‌អង្គ​ឆ្លង​កាត់​សមុទ្រ ផ្លូវ​ច្រក​របស់​ព្រះ‌អង្គ​ឆ្លង​កាត់មហា​សាគរ តែ​គ្មាន​អ្នក​ណា​ឃើញ​ដាន​ព្រះ‌បាទ របស់​ព្រះ‌អង្គ​ឡើយ។


មិន​ត្រូវ​ឲ្យ​មាន​ដៃ​ណា​ប៉ះ​ពាល់​អ្នក​នោះ​ឡើយ តែ​ត្រូវ​ចោល​អ្នក​នោះ​នឹង​ថ្ម ឬ​បាញ់​នឹង​ព្រួញ​វិញ ទោះ​ជា​សត្វ ឬ​មនុស្ស​ក្តី​ក៏​មិន​ត្រូវ​នៅ​រស់​ដែរ"។ កាល​ណាមាន​សំឡេង​ផ្លុំ​ស្នែង​ឮសូរ​វែង នោះ​គេ​អាច​ឡើង​មក​លើ​ភ្នំ​បាន»។


លោក​ម៉ូសេ​នាំ​ប្រជា‌ជន​ចេញ​ពី​ជំរំ ទៅ​ជួប​ព្រះ ហើយ​គេ​ក៏​ឈរ​តម្រៀប​គ្នា​នៅ​ជើង​ភ្នំ។


ពេល​មនុស្ស​ទាំង​អស់​បាន​ឮ​ផ្គរ​លាន់ និង​សូរ​ផ្លុំ​ស្នែង ហើយ​ឃើញ​ផ្លេក‌បន្ទោរ និង​ភ្នំ​ហុយ​ផ្សែង​ឡើង​ដូច្នេះ គេក៏​ញ័រ​រន្ធត់ ហើយ​ថយ​ទៅ​ឈរ​ពី​ចម្ងាយ


ឯ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា មើល​ទៅ​ដូច​ជា​ភ្លើង​ឆេះ​នៅ​លើ​កំពូល​ភ្នំ នៅ​ចំពោះ​ភ្នែក​ប្រជា‌ជន​អ៊ីស្រា‌អែល។


នៅ​ទី​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​លេច​មក​ឲ្យ​លោក​ឃើញ​ក្នុង​អណ្ដាត​ភ្លើង ចេញ​ពី​កណ្ដាល​គុម្ព​បន្លា លោក​មើល​ទៅ ឃើញ​ភ្លើង​ឆេះ​គុម្ព​បន្លា តែ​គុម្ព​បន្លា​មិន​បាន​សុស​ទេ។


ចូរ​រៀបចំ​ជា​ស្រេច​ឲ្យ​ទាន់​ពេល​ព្រលឹម រួច​ឡើង​មក​លើ​ភ្នំ​ស៊ី‌ណាយ​នៅ​ពេល​ព្រឹក ហើយ​ឈរ​នៅ​ចំពោះ​យើង នៅ​លើ​កំពូល​ភ្នំ។


ក្រប​ទ្វារ​ក៏​ញ័រ ដោយ​សូរ​សំឡេង​សេរភីម​ដែល​បន្លឺ​នោះ ហើយ​មាន​ផ្សែង​ពេញ​ព្រះដំណាក់។


ឱ​ប្រសិន‌បើ​ព្រះ‌អង្គ​នឹង​វែក​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក ដើម្បី​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន បាន​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ


ខ្ញុំ​ក្រឡេក​មើល​ទៅ​ភ្នំ​ធំ ឃើញ​ថា​ញ័រ​ទាំង​អស់ ហើយ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ក៏​កក្រើក​រញ្ជួយ។


ព្រះ‌អង្គ​ឈរ​ឡើង ក៏​វាស់​ផែនដី ព្រះ‌អង្គ​ក្រឡេក​ទត​ទៅ ក៏​បណ្តេញ​សាសន៍​ទាំង​ប៉ុន្មាន​ចេញ​ពី​គ្នា ឯ​ភ្នំ​ធំ​ដែល​នៅ​អស់‌កល្ប​រៀង​មក នោះ​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ ហើយ​ភ្នំ​តូច​ដែល​នៅ​ជា​ដរាប ក៏​ឱន​លំទោន​ចុះ អស់​ទាំង​ដំណើរ​របស់​ព្រះ‌អង្គ​មាន​តាំង​ពី​បុរាណ​មក


ពេល​នោះ ឯង​រាល់​គ្នា​នឹង​រត់​ទៅ​តាម​ចន្លោះ​ភ្នំ​របស់​យើង ដ្បិត​ចន្លោះ​ភ្នំ​នោះ នឹង​រហូត​ទៅ​ដល់​អាសែល។ អ្នក​ឯង​រាល់​គ្នា​នឹង​រត់ ដូច​បាន​រត់​ពី​ការ​កក្រើក​ដី​នៅ​ក្នុង​រាជ្យ​អូសៀស ជា​ស្តេច​យូដា។ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ​នឹង​យាង​មក មាន​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​មក​ជា‌មួយដែរ។


ដ្បិត​សាសន៍​មួយ​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​មួយ នគរ​មួយ​ទាស់​នឹង​នគរ​មួយ ហើយ​នឹង​កើត​មាន​អំណត់ [ជំងឺ​អាសន្ន‌រោគ] និង​រញ្ជួយ​ផែនដី​នៅ​កន្លែង​ផ្សេងៗ


លោក​ប្រកាស​ថា៖ «ព្រះ‌យេហូវ៉ា​បាន​យាង​មក​ពី​ភ្នំ​ស៊ី‌ណាយ ហើយ​បានបំភ្លឺ​ពី​ភ្នំ​សៀរ​មកលើ​គេ ព្រះ‌អង្គ​បាន​រះ​ពី​ភ្នំ​ប៉ារ៉ាន ព្រះ‌អង្គ​បាន​ចេញ​ពី​ពួក​បរិសុទ្ធ​ទាំង​សល់‌សែន ទាំង​មាន​ភ្លើង​ឆេះ​ចេញ​ពី​ព្រះ‌ហស្តស្ដាំ​របស់​ព្រះ‌អង្គ។


ព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្នក​ឮ​ព្រះ‌សូរ‌សៀង​ព្រះ‌អង្គ​ពី​លើ​មេឃ ដើម្បី​អប់រំ​អ្នក។ នៅ​លើ​ផែន‌ដី ព្រះ‌អង្គ​ឲ្យ​អ្នក​បាន​ឃើញ​ភ្លើង​ដ៏​ធំ​របស់​ព្រះ‌អង្គ ហើយ​អ្នក​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ចេញ​ពី​កណ្ដាល​ភ្លើង​នោះ​មក។


«សេចក្ដី​ទាំង​នេះ ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ចេញ​ពី​ក្នុង​ភ្លើង ពី​ពពក និង​ពី​ទី​ងងឹត​សូន្យ‌សុង មក​កាន់​ក្រុម​ជំនុំ​ទាំងមូលរបស់​អ្នក​រាល់​គ្នា នៅ​លើ​ភ្នំ ដោយ​សំឡេង​យ៉ាង​ខ្លាំង ហើយ​ព្រះ‌អង្គ​មិន​បន្ថែម​អ្វី​ទៀត​ឡើយ។ ព្រះ‌អង្គ​បានចារ​សេចក្ដី​ទាំង​នេះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ​ផ្ទាំង ហើយ​ប្រគល់​មក​ខ្ញុំ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​កាន់​អ្នក​រាល់​គ្នា មុខ​ទល់​មុខ ពី​កណ្ដាល​ភ្លើង​នៅ​លើ​ភ្នំ


ហើយ​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​នោះ បាន​សម្រាក​ជា​មួយ​យើង​វិញ នៅ​ពេល​ព្រះ‌អម្ចាស់‌យេស៊ូវ​លេច​មក​ពី​ស្ថាន‌សួគ៌ ជា​មួយ​ពួក​ទេវតា​ដ៏​មាន​ឫទ្ធានុភាព​របស់​ព្រះ‌អង្គ


នៅ​ក្នុង​អណ្ដាត​ភ្លើង ទាំង​សង​សឹក​អស់​អ្នក​ដែល​មិន​ស្គាល់​ព្រះ និង​អស់​អ្នក​ដែល​មិន​ស្តាប់​តាម​ដំណឹង​ល្អរបស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។


អ្នក​រាល់​គ្នា​មិន​បាន​មក​ដល់​ភ្នំ​មួយ ដែល​ពាល់​បាន មាន​ភ្លើង​ឆេះ ហើយ​ងងឹត ស្រអាប់ និង​ខ្យល់​ព្យុះ


នៅ​ពេល​នោះ ព្រះ​សូរ​សៀង​របស់​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ផែនដី​កក្រើក តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​សន្យា​ថា «យើង​នឹង​ធ្វើ​ឲ្យ​កក្រើក​ម្តង​ទៀត មិន​ត្រឹម​តែ​ផែនដី​ប៉ុណ្ណោះ គឺ​ទាំង​ផ្ទៃ​មេឃ​ថែម​ទៀត​ផង» ។


រីឯ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ នឹង​មក​ដូច​ជា​ចោរ​ប្លន់ ហើយ​ពេល​នោះ ផ្ទៃ​មេឃ​នឹង​បាត់​ទៅ​ដោយ​សូរ​គ្រាំ​គ្រេង ធាតុ​សព្វ​សារពើ​នឹង​រលាយ​ទៅ ដោយ​កម្ដៅ​ភ្លើង ផែនដី និងអ្វីៗ​នៅ​លើ​ផែន​ដី​នឹង​ត្រូវ​ឆេះ​អស់។


ហើយ​ព្រះ‌វិហារ​មាន​ពេញ​ដោយ​ផ្សែង ចេញ​ពី​សិរី‌ល្អ​របស់​ព្រះ និង​ពី​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ គ្មាន​អ្នក​ណា​អាច​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​បាន​ឡើយ ទាល់​តែ​គ្រោះ​កាច​ទាំង​ប្រាំពីរ​របស់​ទេវតា​ទាំង​ប្រាំពីរ​បាន​ចប់​សព្វ​គ្រប់។


ផ្កាយ​នោះ​ក៏​បើក​ទី​ជម្រៅ​នៃ​ជង្ហុក​ធំ រួច​មាន​ផ្សែង​ហុយ​ឡើង​ពី​ទី​នោះ ដូច​ជា​ផ្សែង​ពី​គុក​ភ្លើង​យ៉ាង​ធំ ហើយ​ព្រះ‌អាទិត្យ និង​អាកាស​ក៏​ងងឹត ដោយ​ព្រោះ​ផ្សែង​ដែល​ហុយ​ពី​រណ្ដៅ​នោះ​មក។


ភ្នំ​ទាំង​ឡាយ​រញ្ជួយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​សូម្បី​តែ​ភ្នំ​ស៊ី‌ណាយ ក៏​រញ្ជួយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម