Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 144:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 មនុស្ស​ប្រៀប​បាន​នឹង​ខ្យល់​មួយ​ដង្ហើម​ប៉ុណ្ណោះ ថ្ងៃ​អាយុ​របស់​គេ​ប្រៀប​បាន​នឹង​ស្រមោល ដែល​តែង​តែ​រសាត់​បាត់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 មនុស្ស​ប្រៀបដូចជា​មួយ​ដង្ហើម​ប៉ុណ្ណោះ ថ្ងៃអាយុ​របស់គេ​ប្រៀបដូចជា​ស្រមោល​ដែល​បាត់ទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 មនុស្ស​លោក​ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ អាយុ​ជីវិត​របស់​គេ​ប្រៀប​បាន​នឹង​ស្រមោល ដែល​តែងតែ​រសាត់​បាត់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 មនុស្ស​ធៀប​ដូច​ជា​ខ្យល់​ដង្ហើម​ទេ អស់​ទាំង​ថ្ងៃ​អាយុ​របស់​គេ ដូច​ជា​ស្រមោល ដែល​តែង​បាត់​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 មនុស្ស​លោក​ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ អាយុ​ជីវិត​របស់​គេ​ប្រៀប​បាន​នឹង​ស្រមោល ដែល​តែងតែ​រសាត់​បាត់​ទៅ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 144:4
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​យើង​រាល់​គ្នា​ត្រូវ​តែ​ស្លាប់​ជា​មិន​ខាន ហើយ​យើង​រាល់​គ្នា​ក៏​ដូច​ជា​ទឹក​ដែល​កំពប់​ខ្ចាយ​ទៅ​លើ​ដី និង​ប្រមូល​មក​វិញ​មិន​បាន​ឡើយ ឯ​ព្រះ‌ទ្រង់​មិន​កាត់​ជីវិត​ចេញ​ទេ គឺ​ទ្រង់​បង្កើត​ផ្លូវ​ណា​មួយ ដើម្បី​ឲ្យ​អ្នក​ដែល​ត្រូវ​និរទេស មិន​ត្រូវ​កាត់​ចេញ​ពី​ទ្រង់​នៅ​ជា​ដរាប​វិញ


ព្រោះ​យើង​ខ្ញុំ​រាល់​គ្នា​ជា​អ្នក​ដទៃ​សុទ្ធ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ជា​ពួក​អ្នក​ដែល​គ្រាន់​តែ​ស្នាក់​នៅ​ប៉ុណ្ណោះ ដូច​ជា​បុព្វ‌បុរស​យើង​ខ្ញុំ​រាល់​គ្នា​ដែរ វេលា​អាយុ​យើង​ខ្ញុំ​រាល់​គ្នា​នៅ​ផែនដី​នេះ នោះ​ប្រៀប​ដូច​ជា​ស្រមោល​ទេ គ្មាន​អ្វី​ជា​ជាប់​ស្ថិត‌ស្ថេរ​បាន​ឡើយ។


តើ​នឹង​ទៅ​ជា​យ៉ាង​ណា ចំពោះ​មនុស្ស​ដែល​នៅ​ក្នុង​ភាជនៈ​ដី ដែល​មាន​កំណើត​មក​ពី​ធូលី​ដី ហើយ​ដែល​ត្រូវ​ឈ្លី​ទៅ​ដូច​ជា​ដង្កូវ។


ដ្បិត​យើង​រាល់​គ្នា​ទើប​តែ​នឹង​កើត​មក ពី​ម្សិល​មិញ​នេះ​ឯង ឥត​ដឹង​អ្វី​ឡើយ ព្រោះ​អាយុ​យើង​នៅ​ផែនដី​នេះ ជា​ស្រមោល​ប៉ុណ្ណោះ


ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ ប្រៀប​ដូច​ជា​ស្រមោល​នៅ​ពេល​ល្ងាច ហើយ​ទូល‌បង្គំ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ។


ទូល‌បង្គំ​ទៅ​បាត់ ដូច​ជា​ស្រមោល​នៅ​ពេល​ល្ងាច ទូល‌បង្គំ​ត្រូវ​គេ​រលាស់​ចេញ ដូច​ជា​រលាស់​កណ្តូប


ពេល​ព្រះ‌អង្គ​វាយ‌ផ្ចាល​មនុស្ស ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្វីៗ​ដែល​អ្នក​នោះ​ចូល​ចិត្ត វិនាស​ហិន​ហោចដូចកណ្ដៀរ​ស៊ី ប្រាកដ​មែន មនុស្ស​លោក​ទាំង​អស់ ប្រៀប​បាន​នឹង​មួយ​ដង្ហើម។ –បង្អង់


៙ អស់​អ្នក​ដែល​ទន់ទាប នៅ​តែ​មួយ​ដង្ហើម​ទេ ឯ​អស់​អ្នក​ដែល​ខ្ពង់​ខ្ពស់ ក៏​ជា​សេចក្ដី​បញ្ឆោត​ដែរ បើ​ថ្លឹង​គេ​នឹង​ជញ្ជីង នោះ​មាន​ខ្ពស់​ទាប តែ​ទាំង​អស់​គ្នា​ស្រាល​ជាង ខ្យល់​មួយ​ដង្ហើម​ទៅ​ទៀត។


សូម​នឹក​ចាំ​ថា អាយុ​ជីវិត​ទូល‌បង្គំ​ខ្លី​ណាស់! ដ្បិត​ជីវិត​របស់​មនុស្ស​ជាតិ​ទាំង​អស់ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក ឥត​ប្រយោជន៍ទេ​ដឹង!


យើង​បាន​ឃើញ​កិច្ច‌ការ​ទាំង​ឡាយ​ដែល​ធ្វើ​នៅ​ក្រោម​ថ្ងៃ ហើយ​មើល៍ ការ​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ ក៏​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។


«ការ​ឥត​ប្រយោជន៍​ទទេៗ» នេះ​ជា​ពាក្យ​របស់​គ្រូ​ប្រដៅ ពោល​ទុក​ថា ការ​ឥត​ប្រយោជន៍​ទទេៗ គ្រប់​ទាំង​អស់​សុទ្ធ​តែ​អត់​ប្រយោជន៍​ទទេៗ។


«ការ​ឥត​ប្រយោជន៍​ទទេៗ» នេះ​ហើយ​ជា​ពាក្យ​ដែល​គ្រូ​ប្រដៅ ពោល​ទុក​ថា គ្រប់​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ។


ប៉ុន្តែ មនុស្ស​អាក្រក់​មិន​បាន​សេចក្ដី​សុខ​ទេ ឯ​អាយុ​របស់​គេ ដែល​ធៀប​ដូច​ជា​ស្រមោល ក៏​មិន​បាន​យឺន‌យូរ​ដែរ ព្រោះ​គេ​មិន​កោត​ខ្លាច​ដល់​ព្រះ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម