ចំណែកខ្ញុំ ជាម្នាក់ក្នុងពួកដែលចង់បានសេចក្ដីសុខ ហើយក៏ស្មោះត្រង់នៅស្រុកអ៊ីស្រាអែល ឯលោកវិញ លោករកបំផ្លាញទីក្រុងមួយ ដែលទុកដូចជាម្តាយ ក្នុងស្រុកអ៊ីស្រាអែល ហេតុអ្វីបានជាលោកចង់លេបបំបាត់មត៌កនៃព្រះយេហូវ៉ាដូច្នេះ?»
ទំនុកតម្កើង 120:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំស្វែងរកសេចក្ដីសុខ តែនៅពេលខ្ញុំនិយាយ គេចង់ប្រកាសសង្គ្រាមទៅវិញ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំចង់បានសន្តិភាព ប៉ុន្តែនៅពេលខ្ញុំនិយាយ ពួកគេចង់បានសង្គ្រាមវិញ៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលខ្ញុំនិយាយពីសន្តិភាព ពួកគេបែរជាប្រកាសសង្គ្រាមទៅវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំចូលចិត្តខាងសេចក្ដីសុខ តែកាលណាខ្ញុំថាទៅ នោះគេចូលចិត្តតែចង់ច្បាំងវិញ។ អាល់គីតាប ពេលខ្ញុំនិយាយពីសន្តិភាព ពួកគេបែរជាប្រកាសសង្គ្រាមទៅវិញ។ |
ចំណែកខ្ញុំ ជាម្នាក់ក្នុងពួកដែលចង់បានសេចក្ដីសុខ ហើយក៏ស្មោះត្រង់នៅស្រុកអ៊ីស្រាអែល ឯលោកវិញ លោករកបំផ្លាញទីក្រុងមួយ ដែលទុកដូចជាម្តាយ ក្នុងស្រុកអ៊ីស្រាអែល ហេតុអ្វីបានជាលោកចង់លេបបំបាត់មត៌កនៃព្រះយេហូវ៉ាដូច្នេះ?»
គេចោទប្រកាន់ទូលបង្គំ ស្នងនឹងសេចក្ដីស្រឡាញ់របស់ទូលបង្គំ ប៉ុន្តែ ទូលបង្គំនៅតែអធិស្ឋានជានិច្ច។
ចូរចៀសចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អវិញ ចូរស្វែងរកសេចក្ដីសុខ ហើយដេញតាមចុះ។
ដ្បិតគេមិននិយាយដោយមេត្រីទេ គឺគេតែងតែបង្កើតពាក្យមួលបង្កាច់ ទាស់នឹងអស់អ្នកដែលស្ងប់ស្ងៀមនៅក្នុងស្រុក។
គូកនរបស់ខ្ញុំបានលូកដៃ ទាស់នឹងមិត្តសម្លាញ់ខ្លួន គេបានក្បត់ពាក្យសន្យា របស់ខ្លួន។
មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងមានឈ្មោះថាជាកូនរបស់ព្រះ។
ចំណែកខាងឯអ្នករាល់គ្នាវិញ ប្រសិនបើអាចធ្វើទៅបាន នោះចូររស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ចុះ។
ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។