ទំនុកតម្កើង 114:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីព្ទ គឺកាលពូជពង្សរបស់យ៉ាកុប ចាកចេញពីសាសន៍មួយ ដែលមានភាសាចម្លែក ព្រះគម្ពីរខ្មែរសាកល កាលអ៊ីស្រាអែលចេញពីអេហ្ស៊ីប គឺកាលវង្សត្រកូលយ៉ាកុបចេញពីប្រជាជនដែលនិយាយភាសាបរទេស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលជនជាតិអ៊ីស្រាអែល ចាកចេញពីស្រុកអេស៊ីប ពេលកូនចៅរបស់លោកយ៉ាកុបចាកចេញ ពីទឹកដីបរទេស ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលសាសន៍អ៊ីស្រាអែល បានចេញពីស្រុកអេស៊ីព្ទ គឺកាលពូជពង្សនៃយ៉ាកុប បានចេញពីសាសន៍ ដែលមានភាសាទីទៃ អាល់គីតាប ពេលជនជាតិអ៊ីស្រអែល ចាកចេញពីស្រុកអេស៊ីប ពេលកូនចៅរបស់យ៉ាកកូបចាកចេញ ពីទឹកដីបរទេស |
ព្រះអង្គតាំងច្បាប់នោះ ទុកជាទីបន្ទាល់នៅក្នុងពួកយ៉ូសែប នៅពេលព្រះអង្គចេញទៅ វាយប្រហារស្រុកអេស៊ីព្ទ ខ្ញុំបានឮសំឡេងមួយដែលខ្ញុំមិនស្គាល់ បន្លឺថា៖
នៅថ្ងៃកំណត់នោះឯង ព្រះយេហូវ៉ាបាននាំកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទ ទាំងកងៗ។
លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរនឹកចាំពីថ្ងៃនេះ ជាថ្ងៃដែលអ្នករាល់គ្នាបានចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ ព្រោះព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញមក ដោយព្រះហស្តដ៏ខ្លាំងពូកែ។ ដូច្នេះ មិនត្រូវបរិភោគនំបុ័ងមានដំបែទេ។
«យើងជាយេហូវ៉ា ជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ។
នោះនឹងមានថ្នល់មួយសម្រាប់ពួកសំណល់ នៃប្រជារាស្ត្រព្រះអង្គ ដែលរួចពីស្រុកអាសស៊ើរមក ដូចជាមានសម្រាប់សាសន៍អ៊ីស្រាអែល នៅគ្រាដែលគេឡើងរួចពីស្រុកអេស៊ីព្ទមកដែរ។
«នៅខែអាប៊ីប ចូរប្រារព្ធពិធីបុណ្យរំលងថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក ដ្បិតនៅខែនេះហើយដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បាននាំអ្នកចេញពីស្រុកអេស៊ីព្ទទាំងយប់។
ព្រះយេហូវ៉ាបាននាំយើងខ្ញុំចេញពីស្រុកអេស៊ីព្ទ ដោយព្រះហស្តដ៏ខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ព្រមទាំងធ្វើការយ៉ាងធំគួរស្ញែងខ្លាច ទីសម្គាល់ និងការអស្ចារ្យផ្សេងៗ។