គេនិយាយគ្នាថា៖ «ប្រាកដជាយើងមានទោសដោយព្រោះប្អូនរបស់យើងហើយ យើងបានឃើញទុក្ខវេទនារបស់វា នៅពេលដែលវាអង្វរយើង តែយើងមិនបានស្តាប់វាសោះ។ ហេតុនេះហើយបានជាទុក្ខព្រួយនេះបានធ្លាក់មកលើយើងវិញ»។
ទំនុកតម្កើង 109:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតវាមិនបាននឹកចាំនឹងសម្ដែង សេចក្ដីមេត្តាករុណាទេ គឺបានដេញតាមសម្លាប់មនុស្សក្រីក្រ និងមនុស្សកម្សត់ទុគ៌ត ព្រមទាំងមនុស្សដែលមានចិត្តខ្ទេចខ្ទាំទៀតផង។ ព្រះគម្ពីរខ្មែរសាកល ពីព្រោះគេមិនបាននឹកចាំថាត្រូវអនុវត្តសេចក្ដីសប្បុរសឡើយ ផ្ទុយទៅវិញ គេបានតាមបៀតបៀនមនុស្សទ័លក្រ និងខ្វះខាត ហើយប្រគល់អ្នកដែលបាក់ទឹកចិត្តឲ្យទៅស្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតជននេះពុំបាននឹកសម្តែងចិត្តមេត្តាករុណាសោះ គេបានធ្វើបាបមនុស្សកម្សត់ទុគ៌ត ព្រមទាំងសម្លាប់អ្នកដែលមានចិត្ត សោកសង្រេងទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះវាមិនបាននឹកចាំនឹងសំដែងសេចក្ដីមេត្តាទេ គឺបានសង្កត់សង្កិនមនុស្សក្រលំបាក នឹងមនុស្សកំសត់ទុគ៌ត ព្រមទាំងមនុស្សដែលមានចិត្តសង្រេងវិញ ដើម្បីនឹងសំឡាប់គេបង់ អាល់គីតាប ដ្បិតជននេះពុំបាននឹកសំដែងចិត្តមេត្តាករុណាសោះ គេបានធ្វើបាបមនុស្សកំសត់ទុគ៌ត ព្រមទាំងសម្លាប់អ្នកដែលមានចិត្ត សោកសង្រេងទៀតផង។ |
គេនិយាយគ្នាថា៖ «ប្រាកដជាយើងមានទោសដោយព្រោះប្អូនរបស់យើងហើយ យើងបានឃើញទុក្ខវេទនារបស់វា នៅពេលដែលវាអង្វរយើង តែយើងមិនបានស្តាប់វាសោះ។ ហេតុនេះហើយបានជាទុក្ខព្រួយនេះបានធ្លាក់មកលើយើងវិញ»។
តែព្រះអង្គពិតជាទតឃើញ ដ្បិតព្រះអង្គទតមើលទុក្ខលំបាក និងការឈឺចាប់ ដើម្បីឲ្យព្រះអង្គបានទទួលគេ មកក្នុងព្រះហស្តព្រះអង្គ មនុស្សទុគ៌តផ្ញើខ្លួននឹងព្រះអង្គ ព្រះអង្គជាអ្នកជំនួយដល់ក្មេងកំព្រា។
មនុស្សអាក្រក់បៀតបៀន មនុស្សក្រីក្រទាំងព្រហើន សូមឲ្យគេជាប់នៅក្នុងឧបាយ ដែលគេបង្កើតនោះទៅ។
ព្រះយេហូវ៉ាគង់នៅជិតអ្នក ដែលមានចិត្តខ្ទេចខ្ទាំ ហើយសង្គ្រោះអស់អ្នក ដែលមានវិញ្ញាណសោកសង្រេង។
ពួកមនុស្សអាក្រក់បានហូតដាវជាស្រេច ហើយយឹតធ្នូរដើម្បីទម្លាក់មនុស្សទ័លក្រ និងមនុស្សកម្សត់ទុគ៌ត ព្រមទាំងសម្លាប់អស់អ្នក ដែលកាន់តាមផ្លូវទៀងត្រង់
មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានព្រះហឫទ័យមេត្តាករុណាវិញ។
ព្រោះអ្នកណាដែលគ្មានចិត្តមេត្តា អ្នកនោះនឹងត្រូវទទួលទោសដោយឥតមេត្តាដែរ ដ្បិតសេចក្តីមេត្តា នោះរមែងឈ្នះការជំនុំជម្រះ។