ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 105:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​នឹក​ចាំ​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ ដែល​ព្រះ‌អង្គ​បាន​ធ្វើ ពី​ការ​អស្ចារ្យ និង​ការ​ជំនុំ​ជម្រះ ដែល​ព្រះ‌អង្គ​បាន​សម្រេច

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចូរ​នឹកចាំ​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ធ្វើ និង​ការអស្ចារ្យ​របស់ព្រះអង្គ ព្រមទាំង​ការជំនុំជម្រះ​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​នឹក​ដល់​ការ​អស្ចារ្យ​ផ្សេងៗ​ដែល​ព្រះអង្គ​បាន​ធ្វើ ចូរ​នឹក​ដល់​ឫទ្ធិ‌បាដិហារិយ៍ និង ការ​ជំនុំ‌ជម្រះ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​សម្រេច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ឲ្យ​នឹក​ចាំ​ពី​ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ ហើយ​ពី​ការ​ចំឡែក នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក

សូមមើលជំពូក

អាល់គីតាប

ចូរ​នឹក​ដល់​ការ​អស្ចារ្យ​ផ្សេងៗ​ដែល​ទ្រង់​បាន​ធ្វើ ចូរ​នឹក​ដល់​អំណាច និង ការ​ជំនុំ‌ជម្រះ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​សម្រេច។

សូមមើលជំពូក



ទំនុកតម្កើង 105:5
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ហើយ​កុំ​ឲ្យ​ភ្លេចអស់​ទាំង​ព្រះ‌គុណ​របស់​ព្រះ‌អង្គ


បបូរ​មាត់​ទូល‌បង្គំ​ប្រកាស​ពី​គ្រប់​ទាំង​វិន័យ ដែល​ចេញ​មក​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ។


៙ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ការ​អស្ចារ្យ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ មាន​ច្រើន​ណាស់ ហើយ​ព្រះ‌អង្គ​ក៏​មាន​គំនិត​គិត​ដល់​យើង​ខ្ញុំ​ដែរ គ្មាន​អ្នក​ណា​អាច​ប្រៀប​ផ្ទឹម ស្មើ​នឹង​ព្រះ‌អង្គ​បាន​ឡើយ។ ប្រសិន‌បើ​ទូល‌បង្គំ​នឹង​ប្រកាស រៀប​រាប់ពី​ការ​អស្ចារ្យ​ទាំង​នោះ នោះ​មាន​ច្រើន​ឥត​គណនា មិន​អាច​រៀប​រាប់​អស់​ឡើយ។


៙ ទូល‌បង្គំ​នឹងរំឭក​ពី​កិច្ច​ការ របស់​ព្រះ‌យេហូវ៉ា អើ ទូល‌បង្គំ​នឹង​នឹក​ចាំពី​ការ​អស្ចារ្យ ដែល​ព្រះ‌អង្គ​បាន​ធ្វើ​កាល​ពី​ជំនាន់​ដើម។


ទូល‌បង្គំ​នឹង​សញ្ជឹង​គិត​ពី​អស់​ទាំង​កិច្ច​ការ របស់​ព្រះ‌អង្គ ហើយ​ពិចារណា​ពីស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ របស់​ព្រះ‌អង្គ។


បន្ទាប់​មក ព្រះ‌អង្គ​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ដល់​គេ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប‌កាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សម្រាប់​អ្នក​រាល់​គ្នា។ ចូរ​ធ្វើ​ពិធី​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ»។


ចូរ​នឹក​ចាំ​ពី​ថ្ងៃ​ចាស់​បុរាណ ចូរ​ពិចារណា​ពី​អស់​ទាំង​ឆ្នាំ​ដ៏​មាន​ជា​ច្រើន​តំណ​ត​មក ចូរ​សួរ​ឪពុក​របស់​អ្នក​ចុះ គាត់​នឹង​សម្ដែង​ឲ្យ​អ្នក​ដឹង ហើយ​សួរ​ពួក​ចាស់‌ទុំ​របស់​អ្នក​ផង គេ​នឹង​ប្រាប់​ដល់​អ្នក។


ត្រូវ​នឹក​ចាំ​ពី​អស់​ទាំង​ការដែល​កើត​មាន​តាម​ផ្លូវ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​នាំអ្នក​នៅ​ក្នុង​ទី​រហោ‌ស្ថាន អស់​រយៈ​ពេលសែសិប​ឆ្នាំ​នេះ ដើម្បី​នឹង​បន្ទាប​ចិត្ត​អ្នក ហើយ​ល្បង‌លអ្នក​ឲ្យ​ដឹង​ថា​អ្នកមាន​ចិត្ត​ដូច​ម្ដេច គឺតើ​នឹង​កាន់​តាម​បទ​បញ្ជារបស់​ព្រះ‌អង្គ ឬយ៉ាង​ណា។


ខ្ញុំ​ឮ​អាសនា​ពោល​ថា៖ «មែន​ហើយ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​អើយ សេចក្ដី​ជំនុំ‌ជម្រះ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត ហើយ​ពិត​ត្រង់​ទាំង​អស់!»។


ដ្បិត​ការ​ជំនុំ‌ជម្រះ​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត ព្រោះ​ព្រះ‌អង្គ​បាន​ជំនុំ‌ជម្រះ​ស្ត្រី​ពេស្យា​ដ៏​ធំ ដែល​បង្ខូច​ផែនដី ដោយ​អំពើ​សហាយ​ស្មន់​របស់​នាង ហើយ​ព្រះ‌អង្គ​ក៏​បាន​សង​សឹក ដោយ​ព្រោះ​ឈាម​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​នាង​បាន​កម្ចាយ​នោះ​ដែរ»។