ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 105:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​បាន​បំបែក​ថ្ម​ឲ្យ​ទឹក​ផុល​ចេញ​មក ហើយ​ទឹក​ក៏​ហូរ​កាត់​ទី​ហួត‌ហែង ដូច​ទន្លេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​បាន​បើក​ថ្មដា នោះ​ទឹក​ក៏​បាញ់ចេញមក ហើយ​ហូរ​ទៅក្នុង​ទីហួតហែង​ដូចជា​ទន្លេ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បាន​បំបែក​ថ្ម ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​មក ប្រៀប​បាន​នឹង​ទន្លេ​ហូរ​នៅ​ក្នុង​វាល​ហួត‌ហែង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​បំប្រេះ​ថ្មដា នោះ​មាន​ទឹក​ផុល​ចេញ​មក ហូរ​សាយ​តាម​កន្លែង​ហួត‌ហែង​ដូច​ជា​ទន្លេ

សូមមើលជំពូក

អាល់គីតាប

ទ្រង់​បាន​បំបែក​ថ្ម ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​មក​ ប្រៀប​បាន​នឹង​ទន្លេ​ហូរ​នៅ​ក្នុង​វាល​ហួត‌ហែង។

សូមមើលជំពូក



ទំនុកតម្កើង 105:41
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​ប្រទាន​នំបុ័ង​ពី​លើ​មេឃ​មក​ចម្អែត​ពួក‌គេ ហើយ​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម​មក​ឲ្យ​ពួក‌គេ​ផឹក ក៏​បាន​បង្គាប់ឲ្យ​គេ​ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ព្រះ‌អង្គ​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់ពួក‌គេ។


ជា​ព្រះ​ដែល​ធ្វើ​ឲ្យ​ថ្ម​ដា​ប្រែ​ទៅ​ជា​ត្រពាំង​ទឹក គឺ​ធ្វើ​ឲ្យ​ថ្ម​ដ៏​រឹង​ទៅ​ជាប្រភព​ទឹក។


ព្រះ‌អង្គ​បាន​វាយ​ថ្ម​ឲ្យ​មាន​ទឹក​ផុល​ចេញមក ដូច​ជា​ទឹក​ជ្រោះ​ហូរ​ហៀរ​មែន ក៏​ប៉ុន្ដែ តើ​ព្រះ‌អង្គ​អាច​ប្រទាន​នំបុ័ង ឬ​ផ្គត់‌ផ្គង់​សាច់​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ បរិ‌ភោគ​បាន​ដែរ​ឬ?»។


មើល៍ យើង​នឹង​ឈរ​ទី​នោះ​នៅ​មុខ​អ្នក នៅ​លើ​ថ្ម​ដា​ហូរែប អ្នក​ត្រូវ​វាយ​ថ្ម​នោះ ហើយ​ទឹក​នឹង​ហូរ​ចេញ​មក​ឲ្យ​ប្រជា‌ជន​ផឹក»។ លោក​ម៉ូសេ​ក៏​ធ្វើ​ដូច្នោះ នៅ​មុខ​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល។


គេ​មិន​បាន​ស្រេក​ឡើយ កំពុង​ដែល​ព្រះ‌អង្គ​នាំ​គេ​ដើរ​កាត់​សមុទ្រ​ខ្សាច់ គឺ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្មដា​សម្រាប់​គេ ព្រះ‌អង្គ​ក៏​បំបែក​ថ្មដា ឲ្យ​ទឹក​ផុស​ចេញ​មក។


ពេល​នោះ លោក​ម៉ូសេ​លើក​ដៃ​ឡើង ហើយ​យក​ដំបង​វាយ​ថ្ម​នោះ​ពីរ​ដង។ ទឹក​ក៏​ហូរ​ចេញ​មក​យ៉ាង​បរិបូរ ហើយ​ក្រុម​ជំនុំ និង​ហ្វូង​សត្វ​របស់​គេ​ក៏​នាំ​គ្នា​ផឹក។


ហើយ​គ្រប់​គ្នា​បាន​ផឹក​ទឹក​ខាង​វិញ្ញាណ​តែ​មួយ​ដូច​គ្នា ដ្បិត​ពួក​លោក​បាន​ផឹក​ពី​ថ្ម​ដា​ខាង​វិញ្ញាណ​ដែល​តាម​ជាប់​ជាមួយ​គេ ហើយ​ថ្ម​ដា​នោះ គឺ​ព្រះ‌គ្រីស្ទ។