ព្រះសូរសៀងរបស់ព្រះយេហូវ៉ាបំបាក់ដើមតាត្រៅ គឺព្រះយេហូវ៉ាបំបាក់ដើមតាត្រៅនៅភ្នំល្បាណូន។
ទំនុកតម្កើង 104:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើមឈើទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា មានទឹកជាបរិបូរ គឺដើមតាត្រៅនៅភ្នំល្បាណូន ជាដើមដែលព្រះអង្គបានដាំ។ ព្រះគម្ពីរខ្មែរសាកល ដើមឈើទាំងឡាយរបស់ព្រះយេហូវ៉ានឹងបានទឹកបរិបូរ គឺដើមស៊ីដានៅលីបង់ដែលព្រះអង្គបានដាំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូម្បីតែដើមឈើដែលព្រះអម្ចាស់បានដាំ គឺដូចជាដើមតាត្រៅនៅស្រុកលីបង់ ក៏មានទឹកគ្រប់គ្រាន់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងដើមឈើរបស់ព្រះយេហូវ៉ាបានឆ្អែត គឺដើមតាត្រៅនៅភ្នំល្បាណូន ជាដើមដែលទ្រង់បានដាំ អាល់គីតាប សូម្បីតែដើមឈើដែលអុលឡោះតាអាឡាបានដាំ គឺដូចជាដើមតាត្រៅនៅស្រុកលីបង់ ក៏មានទឹកគ្រប់គ្រាន់ដែរ។ |
ព្រះសូរសៀងរបស់ព្រះយេហូវ៉ាបំបាក់ដើមតាត្រៅ គឺព្រះយេហូវ៉ាបំបាក់ដើមតាត្រៅនៅភ្នំល្បាណូន។
ដើម្បីប្រកាសអំពីព្រះហឫទ័យសប្បុរស របស់ព្រះអង្គនៅពេលព្រឹក និងអំពីព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គនៅពេលយប់
គឺយើងនឹងដាំនៅលើភ្នំយ៉ាងខ្ពស់នៃស្រុកអ៊ីស្រាអែល ដើមនោះនឹងបោះមែក ហើយកើតផល ព្រមទាំងត្រឡប់ទៅជាដើមតាត្រៅយ៉ាងល្អ អស់ទាំងសត្វស្លាបគ្រប់មុខ នឹងជ្រកនៅក្រោម ហើយធ្វើសម្បុក នៅក្រោមម្លប់នៃមែកវា។
ប្រៀបដូចជាដើមលម៉ើ ដែលដុះផ្ដុំគ្នា ហើយលាតសន្ធឹងយ៉ាងវែង ដូចសួនច្បារនៅមាត់ទន្លេ ដូចដើមក្រឹស្នាដែលព្រះយេហូវ៉ាបានដាំ ដូចជាដើមតាត្រៅនៅមាត់ទឹក។