ទំនុកតម្កើង 92:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ដើម្បីប្រកាសអំពីព្រះហឫទ័យសប្បុរស របស់ព្រះអង្គនៅពេលព្រឹក និងអំពីព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គនៅពេលយប់ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ដើម្បីប្រកាសសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅពេលព្រឹក ហើយប្រកាសសេចក្ដីស្មោះត្រង់របស់ព្រះអង្គនៅពេលយប់ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ទូលបង្គំប្រកាសអំពីព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គ តាំងពីព្រលឹមមក ហើយប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្រ របស់ព្រះអង្គនៅពេលយប់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ព្រមទាំងសំដែងពីសេចក្ដីសប្បុរសនៃទ្រង់នៅពេលព្រឹក ហើយពីសេចក្ដីស្មោះត្រង់របស់ទ្រង់រាល់តែយប់ សូមមើលជំពូកអាល់គីតាប2 ខ្ញុំប្រកាសអំពីចិត្ត មេត្តាករុណារបស់ទ្រង់ តាំងពីព្រលឹមមក ហើយប្រកាសអំពីចិត្តស្មោះស្ម័គ្រ របស់ទ្រង់នៅពេលយប់ សូមមើលជំពូក |
ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា ហើយពីសេចក្ដីដែលគួរសរសើររបស់ព្រះអង្គ តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ា បានប្រោសដល់យើងរាល់គ្នា និងសេចក្ដីសប្បុរសដ៏ធំ ដែលផ្តល់ដល់ពូជពង្សអ៊ីស្រាអែល ជាសេចក្ដីដែលព្រះអង្គបានប្រោសដល់គេ តាមសេចក្ដីមេត្តាករុណារបស់ព្រះអង្គ ហើយតាមសេចក្ដីសប្បុរសដ៏ជាបរិបូររបស់ព្រះអង្គ។