គេអង្គុយពួនស្ទាក់នៅតាមភូមិ នៅកន្លែងស្ងាត់កំបាំង គេសម្លាប់មនុស្សស្លូតត្រង់ ភ្នែកគេតាមឃ្លាំមើលមនុស្សទុគ៌ត
គេអង្គុយពួនស្ទាក់តាមភូមិនានា; គេសម្លាប់មនុស្សឥតទោសក្នុងទីស្ងាត់កំបាំង; ភ្នែកគេឃ្លាំមើលមនុស្សទុគ៌តដោយសម្ងាត់។
គេតែងពួនស្ទាក់នៅក្បែរភូមិ ហើយប្រហារជីវិតជនស្លូតត្រង់ដោយសម្ងាត់ គេចេះតែឃ្លាំមើលមនុស្សទន់ខ្សោយ។
គេអង្គុយនៅអស់ទាំងទីលបចាំនៃភូមិទាំងប៉ុន្មាន នៅត្រង់កន្លែងស្ងាត់កំបាំង នោះគេសំឡាប់មនុស្ស ជាមនុស្សដែលឥតមានទោស ភ្នែកគេរំពៃមើលមនុស្សទុគ៌ត
មួយទៀត ម៉ាណាសេបានកម្ចាយឈាម ដែលឥតទោសជាច្រើន ទាល់តែបានធ្វើឲ្យក្រុងយេរូសាឡិមពេញដោយឈាម ចាប់តាំងពីម្ខាងទៅដល់ម្ខាង នេះក្រៅពីអំពើបាបដែលទ្រង់បានធ្វើ ដែលនាំឲ្យពួកយូដាធ្វើតាម ដោយប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា។
ឃាតកក្រោកឡើងពីព្រលឹមស្រាង ក៏សម្លាប់អ្នកក្រីក្រ និងមនុស្សកម្សត់ទុគ៌ត ហើយនៅពេលយប់គេធ្វើជាចោរ។
ឥឡូវនេះ គេហ៊ុមព័ទ្ធជំហានយើងខ្ញុំ គេសម្លក់សម្លឹងដើម្បីផ្ដួលយើងខ្ញុំឲ្យរាបដល់ដី។
គេសម្លាប់ស្ត្រីមេម៉ាយ និងពួកអ្នកស្នាក់អាស្រ័យ គេធ្វើឃាតក្មេងកំព្រា
នែ៎ មនុស្សអាក្រក់អើយ កុំលបចាំប្រទូស្តនឹងលំនៅ របស់មនុស្សសុចរិតឡើយ កុំបំផ្លាញទីស្នាក់នៅរបស់គេឲ្យសោះ
ឯភ្នែក និងចិត្តរបស់អ្នក រកតែបំពេញសេចក្ដីលោភរបស់អ្នក ក៏កម្ចាយឈាមរបស់មនុស្សដែលឥតមានទោស ព្រមទាំងជិះជាន់ និងប្រព្រឹត្តសេចក្ដីច្រឡោតប៉ុណ្ណោះ។
ព្រះអង្គបានចាក់ទម្លុះក្បាលពួកអ្នកខ្លាំងពូកែរបស់គេ ដោយព្រួញរបស់ព្រះអង្គ គេបានចេញមកដូចខ្យល់កួច ដើម្បីកម្ចាត់កម្ចាយយើងខ្ញុំ គេត្រេកអរចំពោះការស៊ីបំផ្លាញ ពួកក្រីក្រដោយសម្ងាត់។
ក្រោយមក ព្រះអម្ចាស់តម្រូវចិតសិបនាក់ទៀត ហើយចាត់គេឲ្យទៅមុនព្រះអង្គ មួយគូៗទៅគ្រប់ក្រុង គ្រប់កន្លែងដែលព្រះអង្គបម្រុងយាងទៅ។
ក្រោយមកភ្លាម ព្រះអង្គយាងទៅតាមក្រុង និងតាមភូមិនានា ទាំងប្រកាសប្រាប់ដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះ។ អ្នកទាំងដប់ពីរនៅជាមួយព្រះអង្គ
ពួកមេដឹកនាំនៅស៊ីគែមបានបង្កប់មនុស្សនៅលើភ្នំឲ្យចាំចាប់គាត់ អ្នកទាំងនោះក៏ប្លន់អស់អ្នកដែលធ្វើដំណើរតាមផ្លូវនោះ ហើយដំណឹងនោះក៏បានឮដល់អ័ប៊ីម៉្មាឡិច។
នោះស្តេចមានរាជឱង្ការទៅដូអេកថា៖ «ចូរទៅសម្លាប់ពួកសង្ឃទាំងនោះទៅ»។ ដូច្នេះ ដូអេក ជាសាសន៍អេដុម ក៏ស្ទុះទៅលើពួកសង្ឃសម្លាប់ស្លាប់អស់ប៉ែតសិបប្រាំនាក់នៅថ្ងៃនោះ សុទ្ធតែជាអ្នកពាក់អេផូឌធ្វើពីអំបោះខ្លូតទេស។
ដូច្នេះ ចូរទៅមើល ឲ្យដឹងគ្រប់កន្លែងណាដែលវាធ្លាប់ពួននៅ រួចត្រឡប់មកប្រាប់យើងវិញឲ្យពិតប្រាកដ នោះយើងនឹងចេញទៅជាមួយអ្នករាល់គ្នា ហើយបើវានៅក្នុងស្រុក នោះយើងនឹងស្រាវជ្រាវរកវា ក្នុងពួកយូដាទាំងពាន់ៗ ទាល់តែឃើញ»។