Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 24:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ឃាត‌ក​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ក៏​សម្លាប់អ្នក​ក្រីក្រ និង​មនុស្ស​កម្សត់​ទុគ៌ត ហើយ​នៅ​ពេល​យប់​គេ​ធ្វើ​ជា​ចោរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ឃាតក​ក្រោក​ឡើង​ពី​ព្រលឹម គេ​សម្លាប់​ជន​ក្រីក្រ និង​ជន​ទុគ៌ត នៅ​ពេល​យប់ គេ​ធ្វើ​ជា​ចោរ​ប្លន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 មនុស្ស​ឃាត‌កម្ម​គេ​ក្រោក​ពី​ព្រលឹម​ស្រាង ក៏​សំឡាប់​មនុស្ស​ក្រីក្រនឹង​មនុស្ស​កំសត់​ទុគ៌ត ហើយ​នៅ​ពេល​យប់​គេ​ធ្វើ​ជា​ចោរ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ឃាតក​ក្រោក​ឡើង​ពី​ព្រលឹម គេ​សម្លាប់​ជន​ក្រីក្រ និង​ជន​ទុគ៌ត នៅ​ពេល​យប់ គេ​ធ្វើ​ជា​ចោរ​ប្លន់។

សូមមើលជំពូក ចម្លង




យ៉ូប 24:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​នេះ​ជា​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​ពន្លឺ គេ​មិន​ស្គាល់​អស់​ទាំង​ផ្លូវ​នោះ ឬ​កាន់​ខ្ជាប់​តាម​ផ្លូវ​ច្រក​នៃ​ពន្លឺ​នោះ​ឡើយ។


គេ​បង្ខំ​មនុស្ស​កម្សត់​ឲ្យ​ចៀស​ចេញ​ពី​ផ្លូវ ពួក​អ្នក​ក្រីក្រ​នៅ​ផែនដី ក៏​គេច​ពួន​ទាំង​អស់​គ្នា។


ព្រះ‌យេហូវ៉ា​នឹង​ចោទ​ប្រកាន់ ពួក​ចាស់​ទុំ​របស់​រាស្ត្រ និង​ពួក​ចៅ‌ហ្វាយ​ថា៖ គឺ​អ្នក​រាល់​គ្នា​ហើយ ដែល​បាន​ស៊ី​បង្ហិន​ចម្ការ​ទំពាំង‌បាយ‌ជូរ ឯទ្រព្យ​សម្បត្តិ​ដែល​រឹប‌យក​ពី​ពួក​អ្នក​ទាល់​ក្រ នោះ​សុទ្ធ​តែ​នៅ​ក្នុង​ផ្ទះ​អ្នក​ទាំង​អស់។


តែ​ត្រូវ​ដឹង​សេចក្តី​នេះ​ថា បើ​ម្ចាស់​ផ្ទះ​ដឹងថា​ចោរ​នឹង​មក​នៅ​វេលា​ណា នោះ​គាត់​នឹង​ចាំ​យាម មិន​ឲ្យ​ចោរ​ទម្លុះ​ផ្ទះ​បាន​ឡើយ។


ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា ថ្ងៃ​របស់​ព្រះ‌អម្ចាស់​នឹង​មក​ដល់ ដូច​ជា​ចោរ​មក​នៅ​ពេល​យប់។


ដូច្នេះ ចូរ​នឹក​ចាំ ដែល​អ្នក​បាន​ទទួល ហើយ​បាន​ឮ​ជា​យ៉ាង​ណា ចូរ​កាន់​តាម ហើយ​ប្រែ​ចិត្ត​ចុះ។ ប្រសិន‌បើ​អ្នក​មិន​ភ្ញាក់​ខ្លួន​ទេ នោះ​យើង​នឹង​មក​ដូច​ជា​ចោរ ហើយ​អ្នក​មិន​ដឹង​ថា យើង​នឹង​មក​រក​អ្នក​នៅ​ពេល​ណា​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម