ដានីយ៉ែល 8:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងនិមិត្តដែលខ្ញុំកំពុងគន់មើលនេះ ខ្ញុំឃើញថាខ្លួនខ្ញុំស្ថិតនៅស៊ូសាន ជាក្រុងហ្លួង ដែលស្ថិតក្នុងអាណាខេត្តអេឡាំ។ ក្នុងនិមិត្តនោះ ខ្ញុំឃើញថា ខ្ញុំស្ថិតនៅក្បែរទន្លេអ៊ូឡាយ ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំឃើញក្នុងនិមិត្តនោះ ហើយខណៈដែលខ្ញុំសង្កេតមើល នោះខ្លួនខ្ញុំនៅក្នុងរាជធានីស៊ូសាន ដែលនៅក្នុងខេត្តអេឡាំ។ ក្នុងនិមិត្តនោះខ្ញុំឃើញថា ខ្ញុំនៅក្បែរទន្លេអ៊ូឡាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងនិមិត្តហេតុអស្ចារ្យនេះ ខ្ញុំក្រឡេកមើលទៅ ឃើញហាក់បីដូចជាខ្ញុំកំពុងតែស្ថិតនៅក្រុងស៊ូសាន ជាក្រុងដ៏សំខាន់របស់អាណាខេត្តអេឡាំ។ ពេលខ្ញុំកំពុងតែសម្លឹងមើលក្នុងនិមិត្តហេតុអស្ចារ្យនោះ ខ្ញុំឃើញថា ខ្ញុំស្ថិតនៅក្បែរទន្លេអ៊ូឡៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯកាលខ្ញុំឃើញការជាក់ស្តែង១នេះ នោះខ្ញុំនៅក្នុងព្រះរាជវាំងត្រង់ក្រុងស៊ូសាន ក្នុងខេត្តអេឡាំ តែក្នុងការជាក់ស្តែងនោះខ្ញុំឃើញថា ខ្ញុំនៅឯមាត់ទន្លេអ៊ូឡាយវិញ អាល់គីតាប ក្នុងនិមិត្តហេតុអស្ចារ្យនេះ ខ្ញុំក្រឡេកមើលទៅ ឃើញហាក់បីដូចជាខ្ញុំកំពុងតែស្ថិតនៅក្រុងស៊ូសាន ជាក្រុងដ៏សំខាន់របស់អាណាខេត្តអេឡាំ។ ពេលខ្ញុំកំពុងតែសម្លឹងមើលក្នុងនិមិត្តហេតុអស្ចារ្យនោះ ខ្ញុំឃើញថា ខ្ញុំស្ថិតនៅក្បែរទន្លេអ៊ូឡៃ។ |
នៅគ្រារបស់ព្រះបាទអាំរ៉ាផែលជាស្តេចស្រុកស៊ីណើរ ព្រះបាទអើយ៉ុកជាស្តេចស្រុកអេឡាសារ ព្រះបាទកេដូឡោមើរជាស្តេចស្រុកអេឡាំ និងព្រះបាទធីដាលជាស្តេចកូយីម
នេះជាពាក្យរបស់លោកនេហេមា ជាកូនលោកហាកាលា។ នៅខែមិគ្គសិរ ក្នុងឆ្នាំទីម្ភៃនៃរជ្ជកាលព្រះបាទអើថាស៊ើកសេស គឺពេលដែលខ្ញុំស្ថិតនៅក្រុងស៊ូសាន ជារាជធានី
ដូច្នេះ កាលគេបានប្រកាសរាជបញ្ជា និងរាជក្រិត្យរបស់ស្តេច ហើយកាលបានប្រមូលស្ត្រីក្រមុំជាច្រើនមកឯស៊ូសាន ជាក្រុងហ្លួង ប្រគល់ក្រោមអំណាចហេកាយរួចហើយ គេក៏នាំយកអេសធើរទៅក្នុងដំណាក់របស់ស្ដេច ប្រគល់ក្រោមអំណាចហេកាយ ជាអ្នកថែរក្សាពួកស្ត្រី។
ពួកអ្នករត់សំបុត្រក៏ចេញទៅយ៉ាងប្រញាប់ប្រញាល់ តាមបញ្ជារបស់ស្តេច ហើយគេបានប្រកាសរាជក្រឹត្យនោះនៅស៊ូសាន ជាក្រុងហ្លួង។ ពេលនោះ ស្តេចគង់សោយស្រាជាមួយហាម៉ាន តែឯទីក្រុងស៊ូសាន មានការច្រួលច្របល់កើតឡើងជាខ្លាំង។
ព្រះនាងអេសធើរទូលតបថា៖ «បច្ចាមិត្តជាសត្រូវរបស់យើងខ្ញុំ គឺហាម៉ាន ជាមនុស្សអាក្រក់នេះហើយ!» ពេលនោះ ហាម៉ានភ័យស្លុតនៅចំពោះស្តេច និងអគ្គមហេសី។
ពេលនោះ ម៉ាដេកាយចាកចេញពីចំពោះស្តេច ទាំងស្លៀកសម្លៀកបំពាក់ក្រមហ្លួង ពណ៌ខៀវ និងពណ៌ស មានពាក់មកុដមាសយ៉ាងធំ និងអាវវែងដែលធ្វើពីសំពត់ខ្លូតទេសពណ៌ស្វាយ ឯពួកអ្នកក្រុងស៊ូសានក៏ស្រែកឡើង ដោយអំណរ។
នៅថ្ងៃដដែលនោះ ចំនួនអស់អ្នកដែលគេបានសម្លាប់នៅក្នុងស៊ូសាន ជាក្រុងហ្លួង ក៏បានឮដល់ស្ដេច។
ពួកសាសន៍យូដា ដែលនៅក្រុងស៊ូសាន ក៏ប្រមូលផ្ដុំគ្នា នៅថ្ងៃទីដប់បួន ក្នុងខែផល្គុននោះឯង ហើយគេសម្លាប់មនុស្សបីរយនាក់ទៀត នៅក្រុងស៊ូសាន តែគេមិនបានរឹបអូសយកទ្រព្យសម្បត្តិទេ។
នៅគ្រានោះ ព្រះអម្ចាស់នឹងលូកព្រះហស្តរបស់ព្រះអង្គទៅម្តងទៀត ដើម្បីប្រមូលពួកសំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ ឲ្យមកពីស្រុកអាសស៊ើរ ស្រុកអេស៊ីព្ទ ស្រុកប៉ាត្រូស ស្រុកអេធីយ៉ូពី ស្រុកអេឡាំ ស្រុកស៊ីណើរ ស្រុកហាម៉ាត ហើយពីអស់ទាំងកោះនៅសមុទ្រមកវិញ
មាននិមិត្តយ៉ាងធ្ងន់បានប្រាកដដល់ខ្ញុំហើយ គឺមនុស្សឧបាយ គេប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកអ្នកដែលធ្លាប់បំផ្លាញ ក៏បំផ្លាញទៅ ឱស្រុកអេឡាំអើយ ចូរឡើងទៅ ឱសាសន៍មេឌីអើយ ចូរឡោមព័ទ្ធច្បាំងនឹងគេចុះ យើងបានរម្ងាប់ការថ្ងូរចេញពីនោះហើយ។
នៅថ្ងៃទីប្រាំ ខែទីបួន ឆ្នាំទីសាមសិប ពេលខ្ញុំនៅជាមួយពួកឈ្លើយ នៅមាត់ទន្លេកេបារ ពេលនោះ មេឃបានបើកចំហ ហើយខ្ញុំឃើញនិមិត្តពីព្រះ។
នៅទីនោះក៏មានអេឡាំដែរ ព្រមទាំងពួកកកកុញរបស់វានៅជុំវិញផ្នូររបស់វា គ្រប់គ្នាត្រូវដួលស្លាប់ដោយដាវ គេជាពួកអ្នកដែលនាំឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់ គេបានចុះទៅដល់ទីទាបបំផុតក្នុងផែនដី ឥតដែលទទួលកាត់ស្បែក ក៏បានរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។
ឯខ្ញុំ ដានីយ៉ែល ចិត្តខ្ញុំកើតមានសេចក្ដីតប់ប្រមល់នៅក្នុងខ្លួន ហើយនិមិត្តក្នុងគំនិតខ្ញុំ ក៏នាំឲ្យខ្ញុំតក់ស្លុត។
ដានីយ៉ែលបរិយាយថា៖ «មើល៍ ក្នុងនិមិត្តរបស់ខ្ញុំនៅពេលយប់ ខ្ញុំឃើញខ្យល់ទាំងបួនទិសនៅលើអាកាស ធ្លាក់ចុះមកលើមហាសមុទ្រ
នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទបេលសាសារ មាននិមិត្តមួយលេចមកឲ្យដានីយ៉ែលខ្ញុំបានឃើញ គឺក្រោយពីនិមិត្តដែលបានលេចមកឲ្យខ្ញុំឃើញពីលើកមុន។
ខ្ញុំបានងើបភ្នែកឡើង មើលទៅឃើញមានចៀមឈ្មោលមួយឈរនៅក្បែរទន្លេ វាមានស្នែងពីរ ហើយស្នែងទាំងពីរនោះវែង តែស្នែងមួយវែងជាងស្នែងមួយទៀត ឯស្នែងមួយដែលវែងជាងបានដុះឡើងក្រោយគេ។
ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរស្តាប់ពាក្យរបស់យើង! ពេលមានហោរាក្នុងចំណោមអ្នករាល់គ្នា យើងជាព្រះយេហូវ៉ាសម្ដែងឲ្យគេស្គាល់យើងតាមនិមិត្ត ហើយយើងនិយាយទៅកាន់គេ តាមយល់សប្តិ។
កាលពីដើម ព្រះទ្រង់មានព្រះបន្ទូលមកកាន់បុព្វបុរសរបស់យើង ជាច្រើនដងច្រើនបែប ដោយពួកហោរា
នៅក្នុងនិមិត្តនេះ ខ្ញុំឃើញសេះទាំងនោះ និងអស់អ្នកដែលជិះលើវា គេពាក់អាវក្រោះពណ៌ភ្លើង ពណ៌ស្វាយខ្ចី និងពណ៌ស្ពាន់ធ័រ ឯក្បាលសេះទាំងនោះដូចជាក្បាលសិង្ហ ហើយមានភ្លើង ផ្សែង និងស្ពាន់ធ័រចេញពីមាត់វាមក។