Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 8:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​ឆ្នាំ​ទីបី​នៃ​រជ្ជកាល​ព្រះ​បាទ​បេល‌សាសារ មាន​និមិត្ត​មួយ​លេច​មក​ឲ្យ​ដានី‌យ៉ែល​ខ្ញុំ​បាន​ឃើញ គឺ​ក្រោយ​ពី​និមិត្ត​ដែល​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​ពី​លើក​មុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 នៅ​ឆ្នាំ​ទីបី​នៃ​រជ្ជកាល​របស់​ព្រះបាទ​បេលសាសារ មាន​និមិត្ត​មួយ​លេចមក​ដល់​ខ្ញុំ ដានីយ៉ែល ក្រោយពី​និមិត្ត​លើកមុន​បាន​លេចមក​ដល់​ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះចៅ​បេលសា‌សារ ខ្ញុំ​ដានី‌យ៉ែល​បាន​និមិត្ត​ឃើញ​ការ​អស្ចារ្យ​មួយ បន្ទាប់​ពី​សុបិន​និមិត្ត​ដែល​ខ្ញុំ​បាន​ឃើញ​កាល​ពី​លើក​មុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​នៃ​ស្តេច​បេល‌សាសារ នោះ​មាន​ការ​ជាក់​ស្តែង​លេច​មក ឲ្យ​ដានី‌យ៉ែល ខ្ញុំ​ឃើញ គឺ​ក្រោយ​ការ​ជាក់​ស្តែង​១​ដែល​ខ្ញុំ​បាន​ឃើញ​ពី​មុន​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ស្តេច​បេលសា‌សារ ខ្ញុំ​ដានី‌យ៉ែល​បាន​និមិត្ត​ឃើញ​ការ​អស្ចារ្យ​មួយ បន្ទាប់​ពី​សុបិន​និមិត្ត​ដែល​ខ្ញុំ​បាន​ឃើញ​កាល​ពី​លើក​មុន។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 8:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ទី​ប្រាំ ខែ​ទីបួន ឆ្នាំ​ទី​សាម​សិប ពេល​ខ្ញុំ​នៅ​ជា‌មួយ​ពួក​ឈ្លើយ នៅ​មាត់​ទន្លេ​កេបារ ពេល​នោះ មេឃ​បាន​បើកចំហ ហើយ​ខ្ញុំ​ឃើញ​និមិត្ត​ពី​ព្រះ។


រី​ឯ​យុវជន​ទាំង​បួន​នាក់​នោះ ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​តម្រិះ មាន​ការ​ប៉ិន​ប្រសប់​ខាង​អក្សរ​សាស្ត្រ និង​មាន​ប្រាជ្ញា​គ្រប់​យ៉ាង ឯ​ដានី‌យ៉ែល​មាន​ការ​យល់​ដឹង​ក្នុង​ការ​កាត់​ស្រាយ​អស់​ទាំង​និមិត្ត និង​ការ​យល់‌សប្តិ។


នៅ​គ្រា​នោះ ខ្ញុំ ដានី‌យ៉ែល បាន​កាន់​ទុក្ខ​អស់​រយៈ​ពេល​បី​អាទិត្យ


ខ្ញុំ ដានី‌យ៉ែល បាន​ឃើញ​និមិត្ត​នេះ​តែ​ម្នាក់ឯង ដ្បិត​មនុស្ស​ដែល​នៅ​ជា​មួយ​ខ្ញុំ មិន​បាន​ឃើញ​និមិត្ត​នេះ​ទេ តែ​គេ​កើត​មាន​សេចក្ដី​ញ័រ​រន្ធត់​ជា​ខ្លាំង ហើយ​នាំ​គ្នា​រត់​ពួន​អស់។


កាល​ស្តេច​នោះ​មាន​អំណាច​ថ្កុំ​ថ្កើង​ហើយ នោះ​នគរ​របស់​ស្ដេច​ក៏​ត្រូវ​បែក‌បាក់ ហើយ​បែង‌ចែក​ទៅ​ឲ្យ​ទិស​ទាំង​បួន​នៅ​ក្រោម​មេឃ តែ​មិន​មែន​ចែក​ឲ្យ​ពូជ‌ពង្ស​របស់​ស្តេច​ទេ ក៏​មិន​មាន​អំណាច​ដូច​ស្តេច​មុន​ដែល​ធ្លាប់​គ្រប់​គ្រង​ដែរ ដ្បិត​រាជ្យ​នោះ​នឹង​ត្រូវ​យក​ចេញ ហើយ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​អ្នក​ផ្សេង​វិញ។


នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ព្រះ​បាទ​បេល‌សាសារ ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន ដានី‌យ៉ែល​‌បាន​សុបិន​ឃើញ ហើយ​មាន​និមិត្ត​មួយ​ក្នុង​គំនិត ក្នុង​ពេល​លោក​សម្រាក​ក្នុង​ដំណេក។ បន្ទាប់​មក លោក​កត់​ត្រា​សុបិន​នោះ ហើយ​រៀប​រាប់​ប្រាប់​អត្ថន័យ​សំខាន់ៗ​ដោយ​សង្ខេប។


ឯ​ខ្ញុំ ដានី‌យ៉ែល ចិត្ត​ខ្ញុំ​កើត​មាន​សេចក្ដី​តប់‌ប្រមល់​នៅ​ក្នុង​ខ្លួន ហើយ​និមិត្ត​ក្នុង​គំនិត​ខ្ញុំ ក៏​នាំ​ឲ្យ​ខ្ញុំ​តក់​ស្លុត។


សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ។ ចំណែក​ឯ​ខ្ញុំ ដានី‌យ៉ែល គំនិត​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​តក់​ស្លុត​ជា​ខ្លាំង ហើយ​មុខ​ខ្ញុំ​ក៏​ស្លេក​ស្លាំង តែ​ខ្ញុំ​រក្សា​រឿង​នោះ​ទុក​នៅ​ក្នុង​ចិត្ត។


កាល​ខ្ញុំ ដានី‌យ៉ែល បាន​ឃើញ​និមិត្ត​នោះ​ហើយ ខ្ញុំ​ក៏​រិះ​គិត​ចង់​យល់​អត្ថ​ន័យ ហើយ​មើល៍ មាន​ម្នាក់​ដែល​មាន​ទ្រង់​ទ្រាយ​ដូច​មនុស្ស ឈរ​នៅ​មុខ​ខ្ញុំ


ក្នុង​និមិត្ត​ដែល​ខ្ញុំ​កំពុង​គន់​មើល​នេះ ខ្ញុំ​ឃើញ​ថា​ខ្លួន​ខ្ញុំ​ស្ថិត​នៅ​ស៊ូសាន ជាក្រុងហ្លួង ដែល​ស្ថិត​ក្នុង​អាណា​ខេត្ត​អេឡាំ។ ក្នុង​និមិត្ត​នោះ ខ្ញុំ​ឃើញ​ថា ខ្ញុំ​ស្ថិត​នៅ​ក្បែរ​ទន្លេ​អ៊ូឡាយ ។


គឺ​ក្នុង​ឆ្នាំ​ទីមួយ​នៃ​រាជ្យ​របស់​ស្ដេច នោះ​ខ្ញុំ ដានី‌យ៉ែល​បាន​សិក្សា​គម្ពីរ ត្រង់​កន្លែង​ដែល​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរា​យេរេមា ពី​ចំនួន​ឆ្នាំ​ដែល​ត្រូវ​កន្លង​ទៅ ដើម្បី​សម្រេច​ការ​ខូច‌បង់​នៃ​ក្រុង​យេរូ‌សាឡិម គឺ​ចិត​សិប​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម