Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 32:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 នៅ​ទី​នោះ​ក៏​មាន​អេឡាំ​ដែរ ព្រម​ទាំង​ពួក​កក‌កុញ​របស់​វា​នៅ​ជុំ‌វិញ​ផ្នូរ​របស់​វា គ្រប់​គ្នា​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ គេ​ជា​ពួក​អ្នក​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ស្ញែង‌ខ្លាច​នៅ​ស្ថាន​របស់​មនុស្ស​រស់ គេ​បាន​ចុះ​ទៅ​ដល់​ទី​ទាប​បំផុត​ក្នុង​ផែន‌ដី ឥត​ដែល​ទទួល​កាត់​ស្បែក ក៏​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន ជា‌មួយ​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ស្ដេច​ស្រុក​អេឡាំ និង​កង‌ពល​ទាំង​មូល ត្រូវ​ដួល​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា ផ្នូរ​ទាហាន​នៅ​ព័ទ្ធ​ជុំ‌វិញ​ផ្នូរ​របស់​ស្ដេច។ ពួក​ទមិឡ​ដែល​ធ្លាប់​តែ​ធ្វើ​ឲ្យ​ពិភព​លោក​ភ័យ​ញ័រ​បាន​ធ្លាក់​ទៅ​ក្នុង​ទី​ជម្រៅ ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 នៅ​ទី​នោះ​ក៏​មាន​អេឡាំ​ដែរ ព្រម​ទាំង​ពួក​កក‌កុញ​របស់​វា នៅ​ជុំវិញ​ផ្នូរ​ខ្មោច​វា​ផង គ្រប់​គ្នា​បាន​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ គេ​ជា​ពួក​អ្នក​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ស្ញែង‌ខ្លាច​នៅ​ស្ថាន​របស់​មនុស្ស​រស់ គេ​បាន​ចុះ​ទៅ​ដល់​ទី​ទាប​បំផុត​ក្នុង​ផែនដី ឥត​ដែល​ទទួល​កាត់​ស្បែក ក៏​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ស្ដេច​ស្រុក​អេឡាំ និង​កង‌ពល​ទាំង​មូល ត្រូវ​ដួល​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា ផ្នូរ​ទាហាន​នៅ​ព័ទ្ធ​ជុំ‌វិញ​ផ្នូរ​របស់​ស្ដេច។ ពួក​ទមិឡ​ដែល​ធ្លាប់​តែ​ធ្វើ​ឲ្យ​ពិភព​លោក​ភ័យ​ញ័រ​បាន​ធ្លាក់​ទៅ​ក្នុង​ទី​ជម្រៅ ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 32:24
29 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​សិម គឺ​អេឡាំ អាស‌ស៊ើរ អើប៉ាក់‌សាឌ លូឌ និង​អើរ៉ាម។


នៅ​គ្រា​របស់​ព្រះ‌បាទ​អាំរ៉ា​ផែល​ជា​ស្តេច​ស្រុក​ស៊ីណើរ ព្រះ​បាទ​អើយ៉ុក​ជា​ស្តេច​ស្រុក​អេឡា‌សារ ព្រះ​បាទ​កេដូ‌ឡោមើរ​ជា​ស្តេច​ស្រុក​អេឡាំ និង​ព្រះ​បាទ​ធីដាល​ជា​ស្តេច​កូយីម


កូន​របស់​សិម គឺ​អេឡាំ អាស‌ស៊ើរ អើប៉ាក់‌សាឌ លូឌ អើរ៉ាម អ៊ូស ហ៊ុល កេធើរ និង​មែសេក។


មនុស្ស​លោក​មិន​ស្គាល់​តម្លៃ​នៃ​ប្រាជ្ញា​ទេ ក៏​រក​មិន​ឃើញ​នៅ​ក្នុង ស្ថាន​របស់​មនុស្ស​រស់​ដែរ។


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ទូល‌បង្គំ​ពោល​ថា៖ «ព្រះ‌អង្គ​ជា​ទី​ពឹង​ជ្រក​របស់​ទូល‌បង្គំ ជា​ចំណែក​របស់​ទូល‌បង្គំ នៅ​ក្នុង​ទឹក​ដី​របស់​មនុស្ស​រស់»។


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​លូក​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទៅ​ម្តង​ទៀត ដើម្បី​ប្រមូល​ពួក​សំណល់​នៃ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដែល​នៅ​សល់ ឲ្យ​មក​ពី​ស្រុក​អាស‌ស៊ើរ ស្រុក​អេស៊ីព្ទ ស្រុក​ប៉ាត្រូស ស្រុកអេធីយ៉ូពី ស្រុក​អេឡាំ ស្រុក​ស៊ីណើរ ស្រុក​ហាម៉ាត ហើយ​ពី​អស់​ទាំង​កោះ​នៅ​សមុទ្រ​មក​វិញ


យើង​បាន​ពោល​ថា យើង​នឹង​លែង​ឃើញ​ព្រះ គឺ​ជា​ព្រះ‌យេហូវ៉ា នៅ​ស្ថាន​របស់​មនុស្ស​រស់​នេះ​ទៀត យើង​នឹង​ខាន​ឃើញ​មនុស្ស ដែល​នៅ​កណ្ដាល​ពួក​មនុស្ស​លោក​ត​ទៅ។


ឯ​ខ្ញុំ​ដូច​ជា​កូន​ចៀម​ស្លូត ដែល​គេ​នាំ​ទៅ​ឯ​ទី​សម្លាប់ ខ្ញុំ​មិន​បាន​ដឹង​ជា​គេ​គិត​ឧបាយ​ទាស់​នឹង​ខ្ញុំ​សោះ គេ​ថា ចូរ​យើង​បំផ្លាញ​ទាំង​ដើម និង​ផល​ផង ចូរ​យើង​កាត់​វា​ចេញ​ពី​ស្ថាន​របស់​មនុស្ស​រស់​ទៅ ដើម្បី​មិន​ឲ្យ​អ្នក​ណា​នឹក​ចាំ​ពី​ឈ្មោះ​វា​ទៀត​ឡើយ


ពួក​ស្តេច​ស៊ីមរី ស្តេច​អេឡាំ និង​អស់​ទាំង​ស្តេច​សាសន៍​មេឌី


ឯ​អ្នក​ដែល​បាន​ថ្កោល​ទោស​បង‌ប្អូន​ស្រី​អ្នក ចូរ​ទទួល​រង​សេចក្ដី​ខ្មាស​របស់​ខ្លួន​ចុះ គេ​សុចរិត​ជាង​អ្នក​វិញ ដោយ​ព្រោះ​អំពើ​បាប​ដែល​អ្នក​បាន​ប្រព្រឹត្ត គួរ​ស្អប់​ខ្ពើម​ជាង​គេ​នោះ ចូរ​ឲ្យ​អ្នក​ជ្រប់​មុខ​ចុះ ហើយ​ទទួល​រង​សេចក្ដី​ខ្មាស​របស់​ខ្លួន ដោយ​ព្រោះ​អ្នក​បាន​ធ្វើ​ឲ្យ​បង‌ប្អូន​ស្រី​អ្នក​មើល​ទៅ​ដូច​ជា​សុចរិត​វិញ។


ដើម្បី​ឲ្យ​អ្នក​បាន​ទទួល​រង​សេចក្ដី​ខ្មាស​របស់​ខ្លួន ហើយ​ឲ្យ​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​គ្រប់​ទាំង​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត​នោះ ដោយ​អ្នក​ជា​ទី​កម្សាន្ត​ចិត្ត​ដល់​គេ។


នោះ​យើង​នឹង​ទម្លាក់​អ្នក​ទៅ​ជា‌មួយ​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ ដល់​ពួក​មនុស្ស​ពី​បុរាណ ហើយ​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ទី​ជម្រៅ​នៃ​ផែន‌ដី ក្នុង​ចំណោម​ពួក​ហិន​វិនាស​ពី​បុរាណ គឺ​ឲ្យ​នៅ​ជា‌មួយ​អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ ដើម្បី​មិន​ឲ្យ​មាន​អ្នក​ណា​នៅ​ក្នុង​អ្នក​ទៀត​ឡើយ តែ​យើង​នឹង​ធ្វើ​ឲ្យ​មាន​សិរី‌ល្អ​នៅ​ស្ថាន​របស់​មនុស្ស​រស់​វិញ។


ប្រយោជន៍​មិន​ឲ្យ​ដើម​ឈើ​ទាំង​ប៉ុន្មាន នៅ​ក្បែរ​ទឹក​បាន​លូត​ឡើង​ខ្ពស់ ឬ​ឲ្យ​មាន​ចុង​ខ្ពស់កប់​ពពក ហើយ​មិន​ឲ្យ​ដើម​ណា​ដែល​បឺត​ទឹក ដុះ​ឡើង​មាន​សណ្ឋាន​ខ្ពស់​ស្មើ​នឹង​វា។ ដ្បិត​វា​ត្រូវ​ប្រគល់​ដល់​សេចក្ដី​ស្លាប់​ទាំង​អស់ គឺ​ដល់​ទី​ទាប​បំផុត​ក្នុង​ផែន‌ដី ឲ្យ​នៅ​កណ្ដាល​ពួក​មនុស្ស​ជាតិ ជា‌មួយ​ពួក​មនុស្ស​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ។


ដូច្នេះ តើ​អ្នក​ប្រៀប​ផ្ទឹម​នឹង​សិរី‌ល្អ ហើយ​សណ្ឋាន​ខ្ពស់​របស់​ដើម​ណា ក្នុង​អស់​ទាំង​ដើម​ឈើ​នៅ​អេដែន​នោះ? ទោះ​បើ​យ៉ាង​ណា​ក៏​ដោយ គង់​តែ​អ្នក​នឹង​ត្រូវ​ចុះ​ទៅ​ឯ​ទី​ទាប​បំផុត​ក្នុង​ផែន‌ដី ជា‌មួយ​ពួក​ដើម​ឈើ ដែល​នៅ​អេដែន​ទាំង​ប៉ុន្មាន​ដែរ អ្នក​នឹង​ដេក​នៅ​ក្នុង​ពួក​អ្នក​ដែល​មិន​កាត់​ស្បែក ជា‌មួយ​អស់​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ នេះ​អ្នក​គឺ​ជា​ផារ៉ោន និង​ពួក​កក‌កុញ​របស់​វា​ផង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។


«កូន​មនុស្ស​អើយ ចូរ​ទ្រហោ‌យំ​នឹង​ប្រជា​ជន​ជា​ច្រើន ឥត​គណនា​របស់​ស្រុក​អេស៊ីព្ទ​ទៅ ចូរ​រុញ​ទម្លាក់​គេ គឺ​ទាំង​គេ និង​ពួក​កូន​ស្រី​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​មាន​ឈ្មោះ​ល្បី ទៅ​ក្នុង​ទី​ទាប​ជាង​ផែន‌ដី ជា‌មួយ​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ។


តើ​អ្នក​ណា​មាន​លម្អ​ជាង​អ្នក​ណា? ចូរ​ចុះ​ទៅ ហើយ​ដេក​ជា‌មួយ​ពួក​មិន​កាត់​ស្បែក​ចុះ។


ពួក​មនុស្ស​ថ្នឹក​ចម្បាំង​ដ៏​ខ្លាំង​ពូកែ គេ​នឹង​និយាយ​ទៅ​កាន់​វា ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា‌មួយ​ពួក​អ្នក​ដែល​ជួយ​វា​ដែរ គេ​បាន​ចុះ​ទៅ ហើយ​គេ​ដេក​ស្តូក គឺ​ជា​ពួក​មិន​កាត់​ស្បែក ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ។


គេ​បាន​រៀប​ដំណេក​ឲ្យ​អេឡាំ ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​សម្លាប់​ជា‌មួយ​ប្រជា​ជន​ជា​ច្រើន​ឥត​គណនា​ទាំង​ប៉ុន្មាន​របស់​គេ ផ្នូរ​របស់​គេ​នៅ​ព័ទ្ធ​ជុំ‌វិញ គេ​គ្រប់​គ្នា​ជា​មនុស្ស​ដែល​មិន​កាត់​ស្បែក ត្រូវ​ស្លាប់​ដោយ​ដាវ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​ស្ញែង‌ខ្លាច នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់ គេ​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន ជា‌មួយ​អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ គេត្រូវ​នៅ​កណ្ដាល​ពួក​មនុស្ស​ដែល​ត្រូវ​សម្លាប់។


ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន​នៃ​ស្រុក​ខាង​ជើង ហើយ​ពួក​ស៊ីដូន​ទាំង​អស់​ក៏​នៅ​ទី​នោះ​ដែរ ជា​ពួក​អ្នក​ដែល​ចុះ​ទៅ​ជា‌មួយ​មនុស្ស​ដែល​ត្រូវ​សម្លាប់ គេ​ត្រូវ​ខ្មាស​ដោយ​ព្រោះ​សេចក្ដី​ស្ញែង‌ខ្លាច​ដែល​គេ​បាន​បង្កើត​ឡើង ដោយ​កម្លាំង​របស់​គេ គេ​ក៏​ដេក​ដោយ​ឥត​ទទួល​កាត់​ស្បែក គឺ​ដេក​ជា‌មួយ​ពួក​មនុស្ស​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ គេ​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន ជា‌មួយ​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ។


យើង​នឹង​ធ្វើ​ឲ្យ​មាន​ដំណាំ​មួយ​យ៉ាង​ល្បី​ល្បាញ​កើត​ឡើង នោះ​វា​រាល់​គ្នា​នឹង​មិន​ត្រូវ​សាប‌សូន្យ​ទៅ ដោយ​អំណត់​នៅ​ក្នុង​ស្រុក​ឡើយ ក៏​មិន​ត្រូវ​រង​ទ្រាំ​សេចក្ដី​ខ្មាស​នៃ​អស់​ទាំង​សាសន៍​ទៀត​ដែរ។


យើង​មិន​ឲ្យ​អ្នក​ឮ​ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត​ទេ អ្នក​មិន​ត្រូវ​រង​ទ្រាំ​សេចក្ដី​ប្រមាថ​មើល‌ងាយ​របស់​គេ អ្នក​នឹង​មិន​ធ្វើ​ជា​ហេតុ ឲ្យ​សាសន៍​របស់​អ្នក​ចំពប់​ដួល​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។


ក្រោយ​ដែល​គេ​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស និង​គ្រប់​ទាំង​អំពើ​រំលង​ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​យើង ក្នុង​គ្រា​ដែល​គេ​នៅ​ក្នុង​ស្រុក​ខ្លួន ដោយ​សុខ‌សាន្ត ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ


គេ​មិន​ត្រូវ​ចូល​មក​ជិត​យើង ដើម្បី​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​យើង ឬ​ចូល​ទៅ​ជិត​របស់​បរិសុទ្ធ​ណា​មួយ ក្នុង​អស់​ទាំង​វត្ថុ​បរិសុទ្ធ​បំផុត​របស់​យើង​ឡើយ គឺ​គេ​ត្រូវ​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន និង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​គេ​បាន​ប្រព្រឹត្ត​នោះ។


ក្នុង​និមិត្ត​ដែល​ខ្ញុំ​កំពុង​គន់​មើល​នេះ ខ្ញុំ​ឃើញ​ថា​ខ្លួន​ខ្ញុំ​ស្ថិត​នៅ​ស៊ូសាន ជាក្រុងហ្លួង ដែល​ស្ថិត​ក្នុង​អាណា​ខេត្ត​អេឡាំ។ ក្នុង​និមិត្ត​នោះ ខ្ញុំ​ឃើញ​ថា ខ្ញុំ​ស្ថិត​នៅ​ក្បែរ​ទន្លេ​អ៊ូឡាយ ។


អ្នក​ឆ្អែត​ពេញ​ដោយ​សេចក្ដី​អាម៉ាស់ ជំនួស​សិរី‌ល្អ។ ចូរ​អ្ន​ក​ផឹក​ខ្លួន​ឯង ហើយ​ឲ្យ​គេ​ឃើញ​ថា​ឯង​មិន​បាន​កាត់​ស្បែក ឯ​ពែង​នៅ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា នឹង​វិល​មក​ដល់​អ្នក​ដូច​គ្នា ហើយ​សេចក្ដី​អាម៉ាស់​ដ៏​ជួ‌ជាតិ នឹង​មក​គ្រប​លើ​សីរី​ល្អ​របស់​អ្នក​វិញ។


រីឯ​ឯង ក្រុង​កាពើណិម​អើយ! តើ​ឯង​ចង់​លើក​តម្កើង​ខ្លួន​ដល់​ស្ថាន‌សួគ៌​ឬ? ឯង​នឹង​ត្រូវ​ទាញ​ទម្លាក់​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ ព្រោះ​បើ​ការ​អស្ចារ្យ​ដែល​បាន​ធ្វើ​នៅ​កណ្ដាល​ឯង បាន​ធ្វើ​នៅ​ក្រុង​សូដុម​វិញ ម៉្លេះ​សម​ក្រុង​នោះ​នឹង​បាន​គង់‌វង្ស​រហូត​ដល់​ថ្ងៃ​នេះ​មិន​ខាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម