បក្សាបក្សីនាំគ្នាធ្វើសម្បុក នៅលើដើមឈើទាំងនោះ ឯសត្វកុកមានលំនៅរបស់វា នៅលើដើមកកោះ។
ដានីយ៉ែល 4:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាដើមឈើមានស្លឹកស្រស់ល្អ មានផ្លែបរិបូរ សម្រាប់ជាអាហារសត្វលោកទាំងអស់ គឺសត្វនៅទីវាលបានជ្រក ហើយសត្វហើរលើអាកាសក៏ធ្វើសម្បុកនៅតាមមែក ព្រះគម្ពីរខ្មែរសាកល ដែលស្លឹករបស់វាស្អាត ផ្លែរបស់វាក៏បរិបូរ ហើយនៅក្នុងវាមានអាហារសម្រាប់គ្រប់គ្នា ដែលសត្វព្រៃនៃទីវាលជ្រកម្លប់នៅក្រោមវា ហើយបក្សាបក្សីនៅលើអាកាសរស់នៅតាមមែករបស់វានោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើមឈើនេះមានស្លឹកខៀវខ្ចី មានផ្លែដ៏បរិបូណ៌ ធ្វើជាអាហារសម្រាប់សត្វលោកទាំងអស់ និងជម្រកដល់សត្វទាំងឡាយ ហើយមានបក្សាបក្សីមកទំនៅតាមមែកទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាដើមឈើមានស្លឹកល្អមើល ហើយផលក៏មានច្រើន ទុកសំរាប់ជាអាហារ ដល់គ្រប់ទាំងអស់ ដែលសត្វនៅផែនដីបានជ្រកក្រោម ហើយសត្វហើរលើអាកាសក៏ធ្វើសំបុកនៅ អាល់គីតាប ដើមឈើនេះមានស្លឹកខៀវខ្ចី មានផ្លែដ៏បរិបូណ៌ ធ្វើជាអាហារសម្រាប់សត្វលោកទាំងអស់ និងជំរកដល់សត្វទាំងឡាយ ហើយមានបក្សាបក្សីមកទំនៅតាមមែកទៀតផង។ |
បក្សាបក្សីនាំគ្នាធ្វើសម្បុក នៅលើដើមឈើទាំងនោះ ឯសត្វកុកមានលំនៅរបស់វា នៅលើដើមកកោះ។
គឺយើងនឹងដាំនៅលើភ្នំយ៉ាងខ្ពស់នៃស្រុកអ៊ីស្រាអែល ដើមនោះនឹងបោះមែក ហើយកើតផល ព្រមទាំងត្រឡប់ទៅជាដើមតាត្រៅយ៉ាងល្អ អស់ទាំងសត្វស្លាបគ្រប់មុខ នឹងជ្រកនៅក្រោម ហើយធ្វើសម្បុក នៅក្រោមម្លប់នៃមែកវា។
អស់ទាំងសត្វហើរលើអាកាស បានធ្វើសម្បុកនៅមែកវា ហើយគ្រប់ទាំងសត្វនៅដី បានបង្កើតកូននៅក្រោមមែកវា ឯអស់ទាំងសាសន៍ធំៗ ក៏អាស្រ័យនៅក្រោមម្លប់វាដែរ។
ហើយកន្លែងណាដែលមានមនុស្សជាតិ មានសត្វព្រៃនៅទីវាល និងសត្វហើរលើអាកាសរស់នៅ ព្រះបានប្រទានមកក្នុងព្រះហស្តរបស់ព្រះករុណា គឺព្រះអង្គបានប្រទានឲ្យព្រះករុណាមានអំណាចលើរបស់ទាំងអស់នោះ គឺទ្រង់ហើយដែលជាក្បាលដែលធ្វើពីមាសនោះ។
ដើមនោះបានដុះធំឡើង ហើយក៏មាំ ចុងរបស់វាលូតទៅដល់ផ្ទៃមេឃ ហើយក៏មើលវាឃើញ រហូតដល់ចុងផែនដីទាំងមូល។
ដើមឈើដែលព្រះករុណាបានឃើញដុះឡើងយ៉ាងធំ ហើយមាំ ដែលមានចុងលូតទៅដល់ផ្ទៃមេឃ ហើយមើលវាឃើញរហូតដល់ចុងផែនដីទាំងមូល
បពិត្រព្រះករុណា ដើមឈើនោះគឺព្រះករុណា ដែលបានចម្រើនឡើងជាធំ ហើយមានអានុភាព។ ដ្បិតភាពធំរបស់ព្រះករុណាបានលូតឡើងរហូតដល់ផ្ទៃមេឃ ហើយអំណាចគ្រប់គ្រងរបស់ព្រះករុណាក៏ដល់ចុងផែនដីដែរ។
ព្រះរាជ្យរបស់ព្រះប្រៀបដូចជាគ្រាប់ពូជម្យ៉ាង ដែលមនុស្សម្នាក់យកទៅដាំក្នុងសួនច្បារ គ្រាប់ពូជនោះដុះឡើង ទៅជាដើមឈើមួយ ហើយសត្វហើរលើអាកាសក៏មកធ្វើសម្បុកនៅតាមមែករបស់វា»។