Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 4:21 - ព្រះគម្ពីរខ្មែរសាកល

21 ដែល​ស្លឹក​របស់វា​ស្អាត ផ្លែ​របស់វា​ក៏​បរិបូរ ហើយ​នៅក្នុង​វា​មាន​អាហារ​សម្រាប់​គ្រប់គ្នា ដែល​សត្វព្រៃនៃទីវាល​ជ្រកម្លប់​នៅក្រោម​វា ហើយ​បក្សាបក្សីនៅលើអាកាស​រស់នៅ​តាម​មែក​របស់វា​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ជា​ដើម​ឈើ​មាន​ស្លឹក​ស្រស់​ល្អ មាន​ផ្លែ​បរិបូរ សម្រាប់​ជា​អាហារ​សត្វ​លោក​ទាំង​អស់ គឺ​សត្វ​នៅ​ទី​វាល​បាន​ជ្រក ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​ធ្វើ​សម្បុក​នៅតាម​មែក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ដើម​ឈើ​នេះ​មាន​ស្លឹក​ខៀវ​ខ្ចី មាន​ផ្លែ​ដ៏​បរិបូណ៌ ធ្វើ​ជា​អាហារ​សម្រាប់​សត្វ​លោក​ទាំង​អស់ និង​ជម្រក​ដល់​សត្វ​ទាំង‌ឡាយ ហើយ​មាន​បក្សា‌បក្សី​មក​ទំ​នៅ​តាម​មែក​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ជា​ដើម​ឈើ​មាន​ស្លឹក​ល្អ​មើល ហើយ​ផល​ក៏​មាន​ច្រើន ទុក​សំរាប់​ជា​អាហារ ដល់​គ្រប់​ទាំង​អស់ ដែល​សត្វ​នៅ​ផែនដី​បាន​ជ្រក​ក្រោម ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​ធ្វើ​សំបុក​នៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ដើម​ឈើ​នេះ​មាន​ស្លឹក​ខៀវ​ខ្ចី មាន​ផ្លែ​ដ៏​បរិបូណ៌ ធ្វើ​ជា​អាហារ​សម្រាប់​សត្វ​លោក​ទាំង​អស់ និង​ជំរក​ដល់​សត្វ​ទាំង‌ឡាយ ហើយ​មាន​បក្សា‌បក្សី​មក​ទំ​នៅ​តាម​មែក​ទៀត​ផង។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 4:21
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ជា​កន្លែងដែល​បក្សាបក្សី​ធ្វើសម្បុក​នៅ​ទីនោះ រីឯ​សត្វក្រសារ​មាន​ដើមស្រល់​ជា​លំនៅ​របស់វា​។


ព្រះ​បាន​ប្រគល់​មនុស្សលោក សត្វព្រៃនៃទីវាល និង​បក្សាបក្សីនៅលើអាកាស នៅ​កន្លែងណាក៏ដោយ​ដែល​គេ​រស់នៅ មកក្នុង​កណ្ដាប់ដៃ​របស់ព្រះករុណា ព្រមទាំង​ឲ្យ​ព្រះករុណា​គ្រប់គ្រង​លើ​ទាំងអស់​នោះ​ផង គឺ​ព្រះករុណា​ហើយ ជា​ក្បាល​ធ្វើពី​មាស​នោះ​។


ដើមឈើ​នោះ​បាន​ធំឡើង ហើយ​បានជាមាំ រីឯ​កម្ពស់​របស់វា​ដល់​មេឃ ហើយ​វា​ត្រូវបាន​មើលឃើញ​ពី​ចុងបំផុត​នៃ​ផែនដី​ទាំងមូល​។


ដើមឈើ​ដែល​ព្រះករុណា​បាន​ទត​ឃើញ ដែល​ធំឡើង ហើយ​បានជាមាំ រហូតដល់​កម្ពស់​របស់វា​បាន​ដល់​មេឃ ហើយ​ត្រូវបាន​មើលឃើញ​ពី​ផែនដី​ទាំងមូល


ព្រះរាជា​អើយ គឺ​ព្រះករុណា​ហើយ ដែល​បាន​ធំឡើង ហើយ​បានជាមាំ​! ដ្បិត​អានុភាព​របស់ព្រះករុណា​បាន​ធំឡើង​ដល់​មេឃ ហើយ​រាជ្យអំណាច​របស់ព្រះករុណា​បាន​ដល់​ចុងបំផុត​នៃ​ផែនដី​។


គឺ​ដូចជា​គ្រាប់ពូជ​ម៉ូតាត​មួយ ដែល​មនុស្ស​ម្នាក់​បាន​យកទៅ​ព្រោះ​ក្នុង​សួន​របស់​ខ្លួន នៅពេល​វា​ដុះឡើង វា​ក៏​ទៅជា​ដើមឈើ​មួយ​ហើយ​បក្សាបក្សីនៅលើអាកាស​មក​ធ្វើសម្បុក​តាម​មែក​របស់​វា”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម