Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 2:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ហើយ​កន្លែង​ណា​ដែល​មាន​មនុស្ស​ជាតិ មាន​សត្វ​ព្រៃ​នៅ​ទីវាល និង​សត្វ​ហើរ​លើ​អាកាស​រស់​នៅ ព្រះ​បាន​ប្រទាន​មក​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា គឺ​ព្រះ​អង្គ​បាន​ប្រទាន​ឲ្យ​ព្រះ‌ករុណា​មាន​អំណាច​លើ​របស់​ទាំង​អស់​នោះ គឺ​ទ្រង់​ហើយ​ដែល​ជា​ក្បាល​ដែល​ធ្វើ​ពី​មាស​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

38 ព្រះ​បាន​ប្រគល់​មនុស្សលោក សត្វព្រៃនៃទីវាល និង​បក្សាបក្សីនៅលើអាកាស នៅ​កន្លែងណាក៏ដោយ​ដែល​គេ​រស់នៅ មកក្នុង​កណ្ដាប់ដៃ​របស់ព្រះករុណា ព្រមទាំង​ឲ្យ​ព្រះករុណា​គ្រប់គ្រង​លើ​ទាំងអស់​នោះ​ផង គឺ​ព្រះករុណា​ហើយ ជា​ក្បាល​ធ្វើពី​មាស​នោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ព្រះអង្គ​បាន​ប្រទាន​មនុស្ស​លោក សត្វ​ព្រៃ និង​បក្សា‌បក្សី​នៅ​លើ​មេឃ មក​ក្នុង​ព្រះ‌ហស្ដ​ព្រះ‌ករុណា ឲ្យ​ព្រះ‌ករុណា​គ្រប់‌គ្រង​លើ​ទាំង​អស់ ទោះ​បី​នៅ​ទី​ណា​ក៏​ដោយ។ ព្រះ‌ករុណា​នេះ​ហើយ​ជា​ក្បាល​រូប​បដិមា​ធ្វើ​ពី​មាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 ហើយ​កន្លែង​ណា​ដែល​មាន​មនុស្ស​ជាតិ​អាស្រ័យ​នៅ នោះ​ព្រះ‌ទ្រង់​បាន​ប្រទាន​ទាំង​សត្វ​នៅ​ដី នឹង​សត្វ​ហើរ​លើ​អាកាស មក​ក្នុង​ព្រះ‌ហស្ត​ទ្រង់ ព្រម​ទាំង​តាំង​ទ្រង់​ឲ្យ​គ្រប់‌គ្រង​លើ​ទាំង​អស់​ផង គឺ​ទ្រង់​ដែល​ជា​ក្បាល​មាស​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

38 ទ្រង់​បាន​ប្រទាន​មនុស្ស​លោក សត្វ​ព្រៃ និង​បក្សា‌បក្សី​នៅ​លើ​មេឃ មក​ក្នុង​ដៃ​ស្តេច ឲ្យ​ស្តេច​គ្រប់‌គ្រង​ទាំង​អស់ ទោះ​បី​នៅ​ទី​ណា​ក៏​ដោយ។ ស្តេច​នេះ​ហើយ​ជា​ក្បាល​រូប​បដិមា​ធ្វើ​ពី​មាស។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 2:38
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ដែល​មក​ដល់​ហោរា​យេរេមា ក្នុង​កាល​ដែល​ព្រះបាទនេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន និង​ពល‌ទ័ព​ទាំង​ប៉ុន្មាន​របស់​គេ ហើយ​ដល់​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ដែល​នៅ​ក្រោម​អំណាច​គេ ព្រម​ទាំង​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​កំពុង​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម និង​ទី​ក្រុង​ទាំង​ប៉ុន្មាន


ព្រះ‌អម្ចាស់​បាន​ប្រគល់​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​ស្តេច​ស្រុក​យូដា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ព្រម​ទាំង​ប្រដាប់​ប្រដា​មួយ​ចំនួន ដែល​នៅ​ក្នុង​ព្រះ​ដំណាក់​របស់​ព្រះ​ទៀត​ផង។ ស្ដេច​បាន​‌នាំ​ប្រដាប់​ប្រដា​ទាំង​នោះ​យក​ទៅ​ស្រុក​ស៊ីណើរ ហើយ​ដាក់​នៅ​ក្នុងព្រះ​ដំណាក់​នៃ​ព្រះ​របស់​ខ្លួន។


ក្បាល​របស់​រូប​នោះ​ធ្វើ​ពី​មាស​យ៉ាង​ល្អ ដើម​ទ្រូង និង​ដៃ​ធ្វើ​ពី​ប្រាក់ ពោះ និង​ភ្លៅ​ធ្វើ​ពី​លង្ហិន


បន្ទាប់​ពី​ព្រះ‌ករុណា​ទៅ នោះ​នឹង​មាន​រាជ្យ​មួយ​ទៀតកើត​ឡើង ដែល​ខ្សោយ​ជាង​ព្រះ​ករុណា ហើយ​ក៏​នៅ​មាន​រាជ្យ​មួយ​ទៀត ជា​រាជ្យ​ទី​បី​ដែល​ជា​លង្ហិន រាជ្យ​នោះ​នឹង​មាន​អំណាច​គ្រប់‌គ្រង​លើ​ផែន‌ដី​ទាំង​មូល។


នេះ​ជា​សុបិន​ដែល​យើង​ជា​ស្តេច​នេប៊ូ‌ក្នេសា​បាន​ឃើញ។ ឥឡូវ​នេះ ឱ​បេល‌ថិស្សា‌សារ​អើយ សូម​កាត់​ស្រាយ​ប្រាប់​យើង​ផង ព្រោះ​ពួក​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​ក្នុង​នគរ​យើង មិន​អាច​កាត់​ស្រាយ​ប្រាប់​យើង​បាន​ទេ គឺ​មាន​តែ​លោកម្នាក់​ប៉ុណ្ណោះ​ដែល​អាច​កាត់​ស្រាយ​បាន ដ្បិត​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​ក្នុង​ខ្លួន"»។


បពិត្រ​ព្រះ‌រាជា ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រទាន​រាជ្យ‌សម្បត្តិ ភាព​ឧត្ដុងឧត្ដម សិរី‌ល្អ និងតេជា​‌នុភាព​ដល់​ព្រះ​បាទ​នេប៊ូ‌ក្នេសា ជា​បិតា​របស់​ព្រះ​ករុណា។


សត្វ​ទី​មួយ​មាន​រាង​ដូច​ជា​សិង្ហ ហើយ​មាន​ស្លាប​ជា​ស្លាប​ឥន្ទ្រី។ ពេល​ខ្ញុំ​តាម​មើល ខ្ញុំ​ឃើញ​គេ​ដក​ស្លាប​វា ហើយ​គេ​លើក​វា​ឡើង​ផុត​ពី​ដី ក៏​ដាក់​ឲ្យ​ឈរ​ជើង​ពីរ​ដូច​មនុស្ស រួច​គេ​ឲ្យ​វា​មាន​ចិត្ត​ដូច​មនុស្ស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម