Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 4:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 បពិត្រ​ព្រះ‌ករុណា ដើម​ឈើ​នោះគឺ​ព្រះ​ករុណា ដែល​បាន​ចម្រើន​ឡើងជា​ធំ ហើយ​មាន​អានុ‌ភាព។ ដ្បិត​ភាព​ធំ​របស់​ព្រះ‌ករុណា​បាន​លូត​ឡើង​រហូត​ដល់​ផ្ទៃ​មេឃ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌ករុណា​ក៏​ដល់​ចុង​ផែន‌ដី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 ព្រះរាជា​អើយ គឺ​ព្រះករុណា​ហើយ ដែល​បាន​ធំឡើង ហើយ​បានជាមាំ​! ដ្បិត​អានុភាព​របស់ព្រះករុណា​បាន​ធំឡើង​ដល់​មេឃ ហើយ​រាជ្យអំណាច​របស់ព្រះករុណា​បាន​ដល់​ចុងបំផុត​នៃ​ផែនដី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ដើម​ឈើ​នោះ​គឺ​ព្រះ‌ករុណា​ផ្ទាល់! បពិត្រ​ព្រះ‌រាជា ទ្រង់​បាន​ចម្រើន​ឡើង និង​មាន​ឫទ្ធិ​អំណាច​ក្រៃ‌លែង ឋានៈ​របស់​ព្រះ‌ករុណា​ខ្ពង់‌ខ្ពស់​រហូត​ដល់​មេឃ។ ព្រះ‌ករុណា​គ្រប់‌គ្រង​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 បពិត្រ​ព្រះ‌ករុណា ដើម​ឈើ​នោះ គឺ​ជា​អង្គ​ទ្រង់ ដែល​បាន​ឡើង​ជា​ធំ ហើយ​មាន​អានុ‌ភាព ដ្បិត​ភាព​ធំ​របស់​ទ្រង់​បាន​លូត​ឡើង​រហូត​ដល់​ផ្ទៃ​មេឃ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​ក៏​ដល់​ចុង​ផែនដី​បំផុត​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ដើម​ឈើ​នោះ​គឺ​ស្តេច​ផ្ទាល់! ស្តេច​បាន​ចំរើន​ឡើង និង​មាន​ឫទ្ធិ​អំណាច​ក្រៃ‌លែង ឋានៈ​របស់​ស្តេច​ខ្ពង់‌ខ្ពស់​រហូត​ដល់​មេឃ។ ស្តេច​គ្រប់‌គ្រង​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 4:22
18 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក គេ​ពោល​ថា៖ «មក​យើង សង់​ទី​ក្រុង​មួយ​សម្រាប់​យើង និង​ប៉ម​មួយ​ដែល​ខ្ពស់​ដល់​មេឃ ដើម្បី​ឲ្យ​យើង​បាន​កេរ្តិ៍‌ឈ្មោះ ក្រែង​យើង​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​ពាស​ពេញ​លើ​ផែន‌ដី»។


លោក​យល់​សប្តិ​ឃើញ​ថា មាន​ជណ្តើរ​មួយ​បញ្ឈរ​នៅ​លើ​ដី មាន​ចុង​ទល់​ផ្ទៃ​មេឃ ក៏​ឃើញ​មាន​ពួក​ទេវតា​របស់​ព្រះ​ឡើង​ចុះ​តាម​ជណ្តើរ​នោះ។


នោះ​ណា‌ថាន់​ទូល​តប​ថា៖ «ឯ​មនុស្ស​នោះ គឺ​ជា​អង្គ​ទ្រង់​នេះ​ហើយ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​បាន​ចាក់​ប្រេង​តាំង​ឯង​ឡើង​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​បាន​ជួយ​ឯង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​សូល


ប៉ុន្តែ នៅ​ទី​នោះ​មាន​ហោរា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ឈ្មោះ​អូដេឌ លោក​ចេញ​ទៅ​ជួប​ពល‌ទ័ព​ដែល​វិល​មក​ក្រុង​សា‌ម៉ា‌រី ពោល​ថា៖ «មើល៍! ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ‌បុរស​អ្នក​រាល់​គ្នា ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ​ដល់​ពួក​យូដា បាន​ជា​ព្រះ‌អង្គ​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ប្រហារ​ជីវិត​គេ ដោយ​មោហោ​ចិត្ត ដែល​គរ​ឡើង​ដល់​ផ្ទៃ​មេឃ​ហើយ។


ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ធំ​ខ្ពស់​ជាង​ផ្ទៃ​មេឃ ហើយ​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ ក៏​ខ្ពស់​ដល់​ពពក​ដែរ។


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ខ្ពស់ដល់​ផ្ទៃ​មេឃ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ខ្ពស់​ដល់​ពពក។


យើង​បាន​បង្កើត​ផែនដី មនុស្ស និង​សត្វ​នៅ​លើ​ផែនដី​ទាំង​ឡាយ ដោយ‌សារ​ឫទ្ធិអំណាច​ដ៏​អស្ចារ្យ​របស់​យើង ហើយយើង​ចង់​ប្រគល់​ឲ្យ​អ្នក​ណា តាម​តែ​យើង​គិត​ថា​ត្រូវ។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ មាន​សត្វ​ឥន្ទ្រី​យ៉ាង​ធំ ពេញ​ដោយ​ស្លាប​គ្រប់​ពណ៌ ដែល​មាន​ចំអេង​ស្លាប​ធំ ហើយ​វែង វា​ហើរ​មក​ដល់​ព្រៃ​ល្បាណូន កាច់​យក​ចុង​ដើម​តា‌ត្រៅ​មួយ


ព្រះ‌អង្គ​ផ្លាស់​ប្ដូរ​ពេល​វេលា និង​រដូវ​កាល ព្រះ‌អង្គ​ដក​ស្តេច​ចេញ ហើយ​ក៏​តាំង​ស្តេច​ឡើង ព្រះ‌អង្គ​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ និង​ចំណេះ​ដល់​អស់​អ្នក​ដែល​មាន​យោបល់។


ដើម​នោះ​បាន​ដុះ​ធំ​ឡើង ហើយ​ក៏​មាំ ចុង​របស់​វាលូត​ទៅ​ដល់​ផ្ទៃ​មេឃ ហើយ​ក៏​មើល​វា​ឃើញ រហូត​ដល់​ចុង​ផែន‌ដី​ទាំង​មូល។


ជា​ដើម​ឈើ​មាន​ស្លឹក​ស្រស់​ល្អ មាន​ផ្លែ​បរិបូរ សម្រាប់​ជា​អាហារ​សត្វ​លោក​ទាំង​អស់ គឺ​សត្វ​នៅ​ទី​វាល​បាន​ជ្រក ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​ធ្វើ​សម្បុក​នៅតាម​មែក


កន្លង​មក​បាន​ដប់ពីរ​ខែ កាល​ស្ដេច​កំពុង​យាង​ក្រសាល​ក្នុង​រាជ‌វាំង​នៅ​ក្រុង​បាប៊ី‌ឡូន


នៅ​ពេល​នោះ ស្មារតី​របស់​យើង​ក៏វិល​មក​រក​យើង​វិញ ឯ​សិរី‌ល្អ​នៃ​រាជ្យ​របស់​យើង ហើយ​តេជា​នុភាព ព្រម​ទាំង​ភាព​ថ្កុំ​ថ្កើង​របស់​យើង ក៏​វិល​មក​រក​យើង​វិញ​ដែរ។ ពួក​ទី​ប្រឹក្សា និង​ពួក​សេនាបតី បាន​ស្វែង​រក​យើង គេ​តាំង​យើង​ក្នុង​រាជ្យ​របស់​យើង​ឡើង​វិញ ហើយ​អំណាច​យើង​ក៏​កាន់​តែ​ធំឡើង​ថែម​ទៀត។


ព្រោះ​លោក​យ៉ូហាន​បាន​ទូល​ប្រាប់​ស្តេច​ថា៖ «ទ្រង់​គ្មាន​ច្បាប់​នឹង​យក​ព្រះ‌នាង​មក​ធ្វើ​ជា​មហេសី​ឡើយ»។


ដ្បិត​អំពើ​បាប​របស់​ក្រុង​នេះ​បាន​គរ​ឡើង​ខ្ពស់​ដល់​ផ្ទៃ​មេឃ ហើយ​ព្រះ​បាន​នឹក​ចាំ​ពី​ការ​ទុច្ចរិត​របស់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម