ដោយព្រោះព្រះប្រោសមេត្តាដល់ពួកលេវី ដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា បានជាគេថ្វាយកូនគោប្រាំពីរ និងពពែប្រាំពីរ ទុកជាយញ្ញបូជា។
ជនគណនា 6:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយអ្នកនោះត្រូវថ្វាយតង្វាយរបស់ខ្លួនដល់ព្រះយេហូវ៉ា គឺកូនចៀមឈ្មោលមួយល្អឥតខ្ចោះ អាយុមួយខួប មកថ្វាយជាតង្វាយដុត និងកូនចៀមញីមួយល្អឥតខ្ចោះ អាយុមួយខួប មកថ្វាយជាតង្វាយលោះបាប និងចៀមឈ្មោលមួយល្អឥតខ្ចោះ មកថ្វាយជាតង្វាយមេត្រី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ត្រូវយកកូនចៀមល្អឥតខ្ចោះមួយ អាយុមួយខួប មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល កូនចៀមញីល្អឥតខ្ចោះមួយ អាយុមួយខួប មកថ្វាយជាតង្វាយរំដោះបាប និងចៀមឈ្មោលល្អឥតខ្ចោះមួយ មកថ្វាយជាយញ្ញបូជាមេត្រីភាព។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអ្នកនោះត្រូវថ្វាយដង្វាយរបស់ខ្លួន ដល់ព្រះយេហូវ៉ា គឺកូនចៀមឈ្មោល១ឥតខ្ចោះអាយុ១ខួបសំរាប់ជាដង្វាយដុត នឹងកូនចៀមញី១ឥតខ្ចោះអាយុ១ខួប សំរាប់ជាដង្វាយលោះបាប ហើយចៀមឈ្មោល១ឥតខ្ចោះ សំរាប់ជាដង្វាយមេត្រី អាល់គីតាប គាត់ត្រូវយកកូនចៀមល្អឥតខ្ចោះមួយ អាយុមួយខួប មកជូនអុលឡោះតាអាឡាជាគូរបានដុត កូនចៀមញីល្អឥតខ្ចោះមួយ អាយុមួយខួប មកធ្វើជាគូរបានរំដោះបាប និងចៀមឈ្មោលល្អឥតខ្ចោះមួយមកធ្វើជាគូរបានមេត្រីភាព។ |
ដោយព្រោះព្រះប្រោសមេត្តាដល់ពួកលេវី ដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា បានជាគេថ្វាយកូនគោប្រាំពីរ និងពពែប្រាំពីរ ទុកជាយញ្ញបូជា។
ទូលបង្គំនឹងថ្វាយសត្វធាត់ៗ ជាតង្វាយដុតដល់ព្រះអង្គ ដោយក្លិនយញ្ញបូជារបស់ចៀមឈ្មោល ទូលបង្គំនឹងថ្វាយគោឈ្មោល និងពពែឈ្មោល។ –បង្អង់
លុះដល់ថ្ងៃទីប្រាំបី ត្រូវយកកូនចៀមឈ្មោលពីរឥតខ្ចោះ និងចៀមញីមួយឥតខ្ចោះអាយុមួយខួបមក ព្រមទាំងម្សៅយ៉ាងម៉ដ្តបីខ្ញឹងលាយនឹងប្រេង សម្រាប់ជាតង្វាយម្សៅ និងប្រេងមួយកំប៉ុង ។
ប្រសិនបើតង្វាយដែលអ្នកនោះថ្វាយដល់ព្រះយេហូវ៉ា សម្រាប់ជាយញ្ញបូជាខាងឯតង្វាយមេត្រី បានយកពីហ្វូងសត្វតូចវិញ ទោះឈ្មោល ឬញីក្តី នោះត្រូវថ្វាយសត្វមួយដែលល្អឥតខ្ចោះ។
បើអ្នកស្រុកណាមួយធ្វើបាបឥតបានដឹង ដោយរំលងបទណាដែលព្រះយេហូវ៉ាបានហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ
ប្រសិនបើអ្នកនោះយកចៀមមកថ្វាយ សម្រាប់ជាតង្វាយលោះបាបខ្លួនវិញ នោះត្រូវយកញីមួយដែលល្អឥតខ្ចោះ
ប្រសិនបើអ្នកណាម្នាក់ធ្វើបាបដោយអចេតនា អ្នកនោះត្រូវថ្វាយពពែញីមួយ អាយុមួយខួប សម្រាប់ជាតង្វាយលោះបាប។
គឺបានលោះដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រីស្ទវិញ ដែលប្រៀបដូចជាឈាមរបស់កូនចៀមឥតខ្ចោះ ឥតស្លាកស្នាម។