Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 6:14 - អាល់គីតាប

14 គាត់​ត្រូវ​យក​កូន​ចៀម​ល្អ​ឥត​ខ្ចោះ​មួយ អាយុ​មួយ​ខួប មក​ជូនអុលឡោះ‌តាអាឡា​ជា​គូរបាន​ដុត កូន​ចៀម​ញី​ល្អ​ឥត​ខ្ចោះ​មួយ អាយុ​មួយ​ខួប មក​ធ្វើ​ជា​គូរបាន​រំដោះ​បាប និង​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ​មក​ធ្វើ​ជា​គូរបាន​មេត្រី​ភាព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ហើយ​អ្នក​នោះ​ត្រូវ​ថ្វាយ​តង្វាយ​របស់​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​ចៀម​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​ដុត និង​កូន​ចៀម​ញី​មួយ​ល្អ​ឥត​ខ្ចោះ អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​លោះ​បាប និង​ចៀម​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ជា​តង្វាយ​មេត្រី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 គាត់​ត្រូវ​យក​កូន​ចៀម​ល្អ​ឥត​ខ្ចោះ​មួយ អាយុ​មួយ​ខួប មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល កូន​ចៀម​ញី​ល្អ​ឥត​ខ្ចោះ​មួយ អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​រំដោះ​បាប និង​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ មក​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ហើយ​អ្នក​នោះ​ត្រូវ​ថ្វាយ​ដង្វាយ​របស់​ខ្លួន ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​ចៀម​ឈ្មោល​១​ឥត​ខ្ចោះ​អាយុ​១​ខួប​សំរាប់​ជា​ដង្វាយ​ដុត នឹង​កូន​ចៀម​ញី​១​ឥត​ខ្ចោះ​អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​ចៀម​ឈ្មោល​១​ឥត​ខ្ចោះ សំរាប់​ជា​ដង្វាយ​មេត្រី

សូមមើលជំពូក ចម្លង




ជន‌គណនា 6:14
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​ជួយ​ការ‌ពារ​ក្រុម​លេវី ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ហើយ​គេ​បាន​យក​គោ​បា​ប្រាំ​ពីរ​ក្បាល និង​ចៀម​ឈ្មោល​ប្រាំ​ពីរ​ក្បាល ធ្វើ​ជា​គូរបាន។


ខ្ញុំ​យក​សត្វ​ដ៏​ធាត់ៗ គឺ​ពពែ​ឈ្មោល គោ​ឈ្មោល និង​ចៀម​ឈ្មោល មក​ជូន​ជា​ជំនូន ហើយ​ក្លិន​នៃ​គូរបាន​នេះ​សាយ‌ភាយ ឡើង​ទៅ​កាន់​ទ្រង់។ - សម្រាក


នៅ​ថ្ងៃ​ទី​ប្រាំ‌បី គាត់​ត្រូវ​យក​កូន​ចៀម​ពីរ​ល្អ​ឥត​ខ្ចោះ និង​ចៀម​ញី​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ ព្រម​ទាំង​ម្សៅ​ម៉ដ្ត​បី​រង្វាល់​លាយ​ជា​មួយ​ប្រេង និង​យក​ប្រេង​កន្លះ​លីត្រ​ទៀត​មក។


ប្រសិន​បើ​ជំនូន​ដែល​គេ​យក​មក​ជូន​នោះ ជា​ចៀម គេ​ត្រូវ​យក​ចៀម​ឈ្មោល ឬ​ញី​ល្អ​ឥត​ខ្ចោះ​មក​ជូនអុលឡោះ‌តាអាឡា ទុក​ជា​គូរបាន​មេត្រី​ភាព។


«ប្រសិន​បើ​ប្រជា‌ជន​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេត‌នា គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ដែល​បណ្តាល​ឲ្យ​ខ្លួន​មាន​ទោស


ប្រសិន​បើ​អ្នក​នោះ​ចង់​ធ្វើ​ចៀម​ជា​គូរបាន​រំដោះ​បាប គេ​ត្រូវ​ជូន​ចៀម​ញី ល្អ​ឥត​ខ្ចោះ។


ប្រសិន​បើ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេត‌នា អ្នក​នោះ​ត្រូវ​ជូន​ពពែ​ញី​មួយ អាយុ​មួយ​ខួប​ជា​គូរបាន​រំដោះ​បាប។


គឺ​ដោយ‌សារ​ឈាម​ដ៏​ថ្លៃ​វិសេស​របស់​អាល់ម៉ា‌ហ្សៀស ដែល​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ ឥត​ស្លាក​ស្នាម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម