Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 15:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ធ្វើ​បាប​ដោយ​អ‌ចេតនា អ្នក​នោះ​ត្រូវ​ថ្វាយ​ពពែ​ញី​មួយ អាយុ​មួយ​ខួប សម្រាប់​ជា​តង្វាយ​លោះ​បាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ប្រសិន​បើ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា អ្នក​នោះ​ត្រូវ​ថ្វាយ​ពពែ​ញី​មួយ​អាយុ​មួយ​ខួប ជា​យញ្ញ‌បូជា​រំដោះ​បាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 បើ‌សិន​ជា​មាន​អ្នក​ណា​តែ​ម្នាក់ ធ្វើ​បាប​ដោយ​ឥត​ដឹង អ្នក​នោះ​ត្រូវ​ថ្វាយ​ពពែ​ញី​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​លោះ​បាប

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ប្រសិន​បើ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេត‌នា អ្នក​នោះ​ត្រូវ​ជូន​ពពែ​ញី​មួយ អាយុ​មួយ​ខួប​ជា​គូរបាន​រំដោះ​បាប។

សូមមើលជំពូក ចម្លង




ជន‌គណនា 15:27
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «បើ​អ្នក​ណា​ធ្វើ​បាប​ឥត​ដឹង ដោយ​បំពាន​លើ​បទ​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម​មិន​ឲ្យ​ធ្វើ​ឡើយ ហើយ​ប្រព្រឹត្ត​ខុស​ត្រង់​បទនោះ​ឯង។


ហើយ​អ្នក​នោះ​ត្រូវ​ថ្វាយ​តង្វាយ​របស់​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​ចៀម​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​ដុត និង​កូន​ចៀម​ញី​មួយ​ល្អ​ឥត​ខ្ចោះ អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​លោះ​បាប និង​ចៀម​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ជា​តង្វាយ​មេត្រី


ប៉ុន្ដែ អ្នក​ណា​ដែល​មិន​បាន​ស្គាល់ តែ​បាន​ប្រព្រឹត្ត​គួរ​នឹង​ត្រូវ​រំពាត់ អ្នក​នោះ​នឹង​ត្រូវ​វាយ​តិច ហើយ​អស់​អ្នក​ណា​ដែល​គេ​ប្រគល់​ទុក​ឲ្យច្រើន នោះ​គេ​នឹង​ទារ​ច្រើន​ពី​អ្នក​នោះ​វិញ គេ​នឹង​សូម​លើស​ទៅ​ទៀត ពី​អ្នក​ណា​ដែល​គេ​បាន​ផ្ញើ​ទុក​ជា​ច្រើន​ផង»។


ពី​មុន ព្រះបាន​ទត​រំលង​គ្រា​ខ្លៅ​ល្ងង់នោះ​មែន តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បង្គាប់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ប្រែ​ចិត្ត​វិញ


ឥឡូវ​នេះ បង‌ប្អូន​អើយ ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា និង​ពួក​នាម៉ឺន​របស់​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ការ​នោះ ដោយ​មិន​ដឹង​ខ្លួន។


ទោះ​បី​ពី​ដើម​ខ្ញុំ​ជា​មនុស្ស​ប្រមាថ បៀត​បៀន និង​ជា​មនុស្ស​ព្រហើន ក៏ព្រះ‌អង្គ​អាណិត​មេត្តា​ខ្ញុំដែរ ព្រោះ​កាល​ណោះ ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ល្ងង់‌ខ្លៅ គ្មាន​ជំនឿ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម