Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 15:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ដោយ​ព្រោះ​ព្រះ​ប្រោស​មេត្តា​ដល់​ពួក​លេវី ដែល​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា បាន​ជា​គេ​ថ្វាយ​កូន​គោ​ប្រាំពីរ និង​ពពែ​ប្រាំពីរ ទុក​ជា​យញ្ញ‌បូជា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ព្រះ‌ជាម្ចាស់​ជួយ​ការពារ​ក្រុម​លេវី ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ហើយ​គេ​បាន​យក​គោ​បា​ប្រាំ‌ពីរ​ក្បាល និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ​ក្បាល ថ្វាយ​ជា​យញ្ញ‌បូជា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 រួច​ដោយ​ព្រោះ​ព្រះ‌ទ្រង់​ប្រោស​មេត្តា​ដល់​ពួក​លេវី ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា បាន​ជា​គេ​ថ្វាយ​កូន​គោ​៧ នឹង​ពពែ​៧ ទុក​ជា​យញ្ញ‌បូជា

សូមមើលជំពូក ចម្លង

អាល់គីតាប

26 អុលឡោះ​ជួយ​ការ‌ពារ​ក្រុម​លេវី ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ហើយ​គេ​បាន​យក​គោ​បា​ប្រាំ​ពីរ​ក្បាល និង​ចៀម​ឈ្មោល​ប្រាំ​ពីរ​ក្បាល ធ្វើ​ជា​គូរបាន។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 15:26
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួក​អ្នក​ដែល​សែង​ហិប​របស់​ព្រះ‌យេហូវ៉ា​ដើរ​ទៅ​បាន​ប្រាំមួយ​ជំហាន ទ្រង់​ថ្វាយ​គោ​ឈ្មោល​មួយ និង​កូន​គោ​មួយ​យ៉ាង​ធាត់។


តើ​ទូល‌បង្គំ​ជា​អ្វី? ហើយ​ប្រជា‌រាស្ត្រ​របស់​ទូល‌បង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​ថ្វាយ​តង្វាយ​យ៉ាង​នេះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន? ដ្បិត​គ្រប់​របស់​ទាំង​អស់​មក​ពី​ព្រះ‌អង្គ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ថ្វាយ​ដល់​ទ្រង់​វិញ។


ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​យក​គោ​ឈ្មោល​ប្រាំពីរ និង​ពពែ​ឈ្មោល​ប្រាំពីរ​ទៅ​ជួប​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឥឡូវ រួច​ថ្វាយ​តង្វាយ​ដុត​សម្រាប់​ខ្លួន។ ពេល​នោះ យ៉ូប​ជា​អ្នក​បម្រើ​យើង​នឹង​អធិ‌ស្ឋាន​សម្រាប់​អ្នក​រាល់​គ្នា ដ្បិត​យើង​នឹង​ទទួល ក្រែង​យើង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​តាម​អំពើ​ចម្កួត​របស់​អ្នក ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​ដែល​ត្រឹម​ត្រូវ​ពី​យើង ដូច​ជា​យ៉ូប​ជា​អ្នក​បម្រើ​យើង​ឡើយ»។


ក្នុង​រវាង​ប្រាំពីរ​ថ្ងៃ​នៃ​បុណ្យ លោក​ត្រូវ​រៀបចំ​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​គោ​ឈ្មោល​ប្រាំពីរ និង​ចៀម​ឈ្មោល​ប្រាំពីរ ឥត​ខ្ចោះ រាល់ៗ​ថ្ងៃ​គ្រប់​ប្រាំពីរ​ថ្ងៃ​នោះ ព្រម​ទាំង​ពពែ​ឈ្មោល​មួយ​រាល់​ថ្ងៃ​ដែរ ទុក​ជា​តង្វាយ​លោះ​បាប។


បាឡាម​ទូល​ទៅ​បាឡាក​ថា៖ «សូម​ព្រះ​ករុណា​សង់​អាស‌នា​ប្រាំពីរ​នៅ​ទី​នេះ​ឲ្យ​ទូល‌បង្គំ ហើយ​រៀប​គោ​ឈ្មោល​ប្រាំពីរ និង​ចៀម​ឈ្មោល​ប្រាំពីរ​ឲ្យ​ទូល‌បង្គំ​ផង»។


នៅ​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ថ្វាយ​គោ​ឈ្មោល​ប្រាំពីរ ចៀម​ឈ្មោល​ពីរ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ ចំនួន​ដប់​បួន


ព្រះ​បាន​ជួយ​ទូល​បង្គំរហូត​មក​ដល់​ថ្ងៃ​នេះ ដូច្នេះ​ហើយ​បាន​ជា​ទូល​បង្គំ​ឈរ​នៅ​ទីនេះ ទាំង​ធ្វើ​បន្ទាល់​ប្រាប់​ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ដោយ​មិន​និយាយ​អ្វីក្រៅ​តែ​ពី​សេចក្តី​ដែល​ពួក​ហោរា និង​លោក​ម៉ូសេ​បាន​ថ្លែង​ថា​នឹង​ត្រូវ​កើត​មក​នោះ​ឡើយ


ចំពោះ​មនុស្សមួយ​ពួក ជា​ក្លិន​នៃ​សេចក្តី​ស្លាប់ ដែល​នាំ​ឲ្យ​ស្លាប់ ចំពោះ​មនុស្សមួយ​ពួក​ទៀត ជា​ក្លិន​នៃ​ជីវិត ឲ្យ​មាន​ជីវិត។ តើ​អ្នក​ណា​មាន​សមត្ថ‌ភាព​សម្រាប់​កិច្ច‌ការ​នេះ?


មិន​មែន​ថា ខ្លួន​យើង​ផ្ទាល់ យើង​មាន​សមត្ថ‌ភាព​នឹង​ចាត់​ទុក​អ្វី​មួយ​ថា​ចេញ​ពី​ខ្លួន​យើង​ឡើយ តែ​សមត្ថភាព​របស់​យើង​មក​ពី​ព្រះ


ពេល​នោះ លោក​សាំយូ‌អែល​យក​ថ្ម​ដាក់​នៅ​កណ្ដាល​មីស‌ប៉ា និង​សេន ហើយ​ក៏​ហៅ​ថ្ម​នោះ​ថា អេបេន-អេស៊ើរ ដោយ​ពោល​ថា៖ «ព្រះ‌យេហូវ៉ា​បាន​ជួយ​យើង​ខ្ញុំ​រហូត​ដល់​ឥឡូវ​នេះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម