ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 28:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​បី​ខ្ញឹង លាយ​ជា‌មួយ​ប្រេង សម្រាប់​គោ​ឈ្មោល​នីមួយៗ ពីរ​ខ្ញឹង​សម្រាប់​ចៀម​ឈ្មោល​មួយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ដ​បី​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង សម្រាប់​គោ​នីមួយៗ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រម​ទាំង​ដង្វាយ​ម្សៅ​ផង គឺ​ម្សៅ​យ៉ាង​ម៉ដ្ត​៣​ខ្ញឹង​លាយ​ដោយ​ប្រេង សំរាប់​គោ​ឈ្មោល​១ ២​ខ្ញឹង​សំរាប់​ចៀម​ឈ្មោល​១

សូមមើលជំពូក

អាល់គីតាប

ត្រូវ​ជូន​ម្សៅ​ម៉ដ្ត​បី​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង សម្រាប់​គោ​នី​មួយៗ

សូមមើលជំពូក



ជន‌គណនា 28:28
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យេហូ‌យ៉ា‌ដា​ក៏​តាំង​ឲ្យ​មាន​ពួក​អ្នក​ថែ‌ទាំ​មើល​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នៅ​ក្រោម​បង្គាប់​ពួក​សង្ឃ​លេវី និង​ពួក​លេវី​ដែល​ដាវីឌ​បាន​តម្រូវ​ឲ្យ​បំពេញ​មុខងារ​នៅ​ក្នុង​ព្រះ​ដំណាក់រ​របស់​ព្រះ‌យេហូវ៉ា សម្រាប់​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ គឺ​ដោយ​សេចក្ដី​រីក‌រាយ​សប្បាយ ហើយ​ច្រៀង​ចម្រៀង តាម​បង្គាប់​របស់​ព្រះបាទ​ដាវីឌ។


ទ្រង់​ក៏​ថ្វាយ​ព្រះ‌រាជ្យ‌ទ្រព្យ​មួយ​ចំណែក​សម្រាប់​ជា​តង្វាយ​ដុត គឺ​តង្វាយ​ដុត​ពេល​ព្រឹក និង​ពេល​ល្ងាច តង្វាយ​ដុត​នៅ​ថ្ងៃ​ឈប់​សម្រាក និង​នៅ​ថ្ងៃ​ចូល​ខែ ហើយ​នៅ​ថ្ងៃ​បុណ្យ​ដែល​មាន​កំណត់ ដូច​ជា​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​ព្រះ‌យេហូវ៉ា ។


ពេល​នោះ យេសួរ ជា​កូន​យ៉ូ‌សាដាក និង​ពួក​សង្ឃ ជា​បង​ប្អូន​របស់​លោក និង​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល ហើយ​បង​ប្អូន​របស់​លោក​ក៏​នាំ​គ្នា​ស្អាង​អាសនា​របស់​ព្រះ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​បាន​ថ្វាយ​តង្វាយ​ដុត តាម​ដែល​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​សំណព្វ​របស់​ព្រះ។


មួយ​ទៀត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​ធ្វើ​ឲ្យ​លែង​មាន​អ្នក​ណា​ថ្វាយ​តង្វាយ​នៅ​លើ​ទី​ខ្ពស់ និង​អ្នក​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​របស់​ខ្លួន​នៅ​ក្នុង​ស្រុក​ម៉ូអាប់​ទៀតហើយ។


ឯ​តង្វាយ​ដុត តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច នៅ​ថ្ងៃ​បុណ្យ នៅ​ថ្ងៃ​ដើម​ខែ ហើយ​នៅ​ថ្ងៃ​ឈប់​សម្រាក គឺ​នៅ​គ្រប់​បុណ្យ​មាន​កំណត់​របស់​ពួក​វង្ស​អ៊ីស្រា‌អែល នោះ​ស្រេច​នៅ​លើ​ចៅ‌ហ្វាយ លោក​ត្រូវ​រៀបចំ​តង្វាយ​សម្រាប់​លោះ​បាប តង្វាយ​ម្សៅ តង្វាយ​ដុត និង​តង្វាយ​មេត្រី ដើម្បី​ឲ្យ​បាន​ធួន​នឹង​ពួក​វង្ស​សាសន៍​អ៊ីស្រា‌អែល។


លុះ​ដល់​ថ្ងៃ​ទី​ប្រាំបី ត្រូវ​យក​កូន​ចៀម​ឈ្មោល​ពីរ​ឥត​ខ្ចោះ និង​ចៀម​ញី​មួយ​ឥត‌ខ្ចោះ​អាយុ​មួយ​ខួប​មក ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​បី​ខ្ញឹង​លាយ​នឹង​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ និង​ប្រេង​មួយ​កំប៉ុង ។


ត្រូវ​ថ្វាយ​តង្វាយ​ដុត សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ចំនួន​ប្រាំ​ពីរ។


និង​មួយ​ខ្ញឹង​សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំពីរ