ជនគណនា 28:28 - អាល់គីតាប28 ត្រូវជូនម្សៅម៉ដ្តបីភាគដប់នៃអេផា លាយជាមួយប្រេង សម្រាប់គោនីមួយៗ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 ត្រូវថ្វាយតង្វាយម្សៅ គឺជាម្សៅយ៉ាងម៉ដ្តបីខ្ញឹង លាយជាមួយប្រេង សម្រាប់គោឈ្មោលនីមួយៗ ពីរខ្ញឹងសម្រាប់ចៀមឈ្មោលមួយ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 ត្រូវថ្វាយម្សៅម៉ដ្ដបីភាគដប់នៃអេផា លាយជាមួយប្រេង សម្រាប់គោនីមួយៗ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 ព្រមទាំងដង្វាយម្សៅផង គឺម្សៅយ៉ាងម៉ដ្ត៣ខ្ញឹងលាយដោយប្រេង សំរាប់គោឈ្មោល១ ២ខ្ញឹងសំរាប់ចៀមឈ្មោល១ សូមមើលជំពូក |
លោកយេហូយ៉ាដាចាត់ចែងឲ្យអ៊ីមុាំពីក្រុមលេវី ទទួលខុសត្រូវលើដំណាក់របស់អុលឡោះតាអាឡា គឺអ្នកដែលស្តេចទតបានចែកជាក្រុម ឲ្យបំពេញមុខងារក្នុងដំណាក់របស់អុលឡោះតាអាឡា ដើម្បីធ្វើគូរបានដុតដល់អុលឡោះតាអាឡា ដូចមានចែងទុកក្នុងហ៊ូកុំរបស់ណាពីម៉ូសា។ ស្តេចទតក៏បានបង្គាប់ឲ្យគេច្រៀងចំរៀងយ៉ាងសប្បាយ ក្នុងឱកាសនោះដែរ។
លោកយេសួរ ជាកូនរបស់យ៉ូសាដាក និងអ៊ីមុាំឯទៀតៗ ដែលជាបងប្អូនគាត់មកជាមួយផង ព្រមទាំងលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងបងប្អូនរបស់គាត់ នាំគ្នាសង់អាសនៈរបស់អុលឡោះជាម្ចាស់នៃអ៊ីស្រអែល ដើម្បីធ្វើគូរបានដុត ដូចមានចែងទុកក្នុងហ៊ូកុំរបស់ណាពីម៉ូសា ជាអ្នកជំនិតរបស់អុលឡោះ។
មេដឹកនាំមានភារកិច្ចចាត់ចែងគូរបានដុត ជំនូនផ្សេងៗ និងពិធីច្រួចស្រា ព្រមទាំងពិធីបុណ្យផ្សេងៗ បុណ្យចូលខែថ្មី ថ្ងៃឈប់សម្រាក និងបុណ្យដ៏សំខាន់ឯទៀតៗដែលកូនចៅអ៊ីស្រអែលប្រារព្ធធ្វើ។ គេនឹងជូនគូរបានលោះបាប ជំនូនម្សៅ គូរបានដុត គូរបាននៃមេត្រីភាព និងធ្វើពិធីរំដោះបាបកូនចៅអ៊ីស្រអែល»។