ពេលថូអ៊ីស្តេចក្រុងហាម៉ាតបានឮថា ព្រះបាទដាវីឌវាយពួកពលទ័ពរបស់ហាដារេស៊ើរទាំងអស់ដូច្នោះ
ជនគណនា 13:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកគេក៏ឡើងទៅសង្កេតមើលស្រុកនោះ ចាប់ពីទីរហោស្ថានស៊ីន រហូតដល់ស្រុករេហុប ក្បែរស្រុកហាម៉ាត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេក៏នាំគ្នាចេញទៅសង្កេតមើលស្រុក ចាប់តាំងពីវាលរហោស្ថានស៊ីនរហូតដល់រេហូប ដែលជាច្រកចូលក្រុងហាម៉ាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះគេក៏ឡើងទៅសង្កេតមើលក្នុងស្រុកនោះ ចាប់តាំងពីទីរហោស្ថានស៊ីន រហូតដល់ស្រុករេហុប ដែលនៅតាមផ្លូវទៅឯស្រុកហាម៉ាត អាល់គីតាប ពួកគេក៏នាំគ្នាចេញទៅសង្កេតមើលស្រុកចាប់តាំងពីវាលរហោស្ថានស៊ីនរហូតដល់រេហូប ដែលជាច្រកចូលក្រុងហាម៉ាត់។ |
ពេលថូអ៊ីស្តេចក្រុងហាម៉ាតបានឮថា ព្រះបាទដាវីឌវាយពួកពលទ័ពរបស់ហាដារេស៊ើរទាំងអស់ដូច្នោះ
ពីក្រុងដាម៉ាស។ ឯក្រុងហាម៉ាត និងក្រុងអើផាឌ គេត្រូវខ្មាសជ្រប់មុខហើយ ពីព្រោះគេបានឮដំណឹងអាក្រក់ ហើយចិត្តគេរលាយទៅ សេចក្ដីទុក្ខព្រួយរបស់គេ ដូចជាសមុទ្រដែលកម្រើកឡើង និងឲ្យស្ងប់វិញមិនបាន។
គេចាប់ស្តេចនាំទៅស្តេចបាប៊ីឡូន ត្រង់ក្រុងរីបឡាប ក្នុងស្រុកហាម៉ាត ស្តេចបាប៊ីឡូនក៏កាត់ទោសទ្រង់។
ក្រុងហាម៉ាត ក្រុងបេរ៉ូថា ក្រុងស៊ីបរ៉ែម ដែលនៅកណ្ដាលដែនស្រុកដាម៉ាស និងស្រុកហាម៉ាត ហើយហាសា-ហាទីកុន ដែលនៅក្បែរព្រំប្រទល់ហាវរ៉ុន។
ចូរឆ្លងទៅក្រុងកាលនេ ហើយពិចារណាមើលចុះ ពីទីនោះរហូតទៅដល់ហាម៉ាតជាក្រុងធំ រួចចុះទៅក្រុងកាថរបស់ពួកសាសន៍ភីលីស្ទីន។ តើអ្នករាល់គ្នាវិសេសជាង នគរទាំងនេះឬ? តើទឹកដីរបស់គេធំជាងទឹកដីរបស់អ្នករាល់គ្នាឬ?
កូនចៅអ៊ីស្រាអែល គឺក្រុមជំនុំទាំងមូល បានមកដល់ទីរហោស្ថានស៊ីន នៅខែទីមួយ ហើយប្រជាជនស្នាក់នៅកាដេស។ នាងម៉ារាមបានស្លាប់នៅទីនោះ ហើយគេក៏បញ្ចុះសពគាត់នៅទីនោះទៅ។
ព្រោះអ្នកបានបះបោរប្រឆាំងនឹងពាក្យរបស់យើង នៅទីរហោស្ថានស៊ីន នៅពេលក្រុមជំនុំឈ្លោះជាមួយយើង ។ អ្នកមិនបានសម្ដែងឲ្យពួកគេឃើញពីភាពបរិសុទ្ធរបស់យើងនៅចំពោះមុខពួកគេ នៅកន្លែងទឹកឡើយ»។ (គឺជាទឹកមេរីបា នៅស្រុកកាដេស ក្នុងទីរហោស្ថានស៊ីន)។
ពីភ្នំហោរ អ្នករាល់គ្នាត្រូវកំណត់ព្រំដែនដល់ទ្វារស្រុកហាម៉ាត ហើយបន្តត្រឹមសេដាដ។
អ្នកទាំងនោះក៏ចេញទៅ ហើយឡើងទៅក្នុងស្រុកភ្នំ រហូតដល់ជ្រលងភ្នំអែសកុល រួចសង្កេតមើលស្រុកនោះ
ព្រោះអ្នកបានរំលងទាស់នឹងយើង នៅកណ្ដាលប្រជាជនអ៊ីស្រាអែល ត្រង់ទឹកមេរីបានៅស្រុកកាដេស ក្នុងទីរហោស្ថានស៊ីន ព្រោះអ្នកមិនបានលើកយើងជាបរិសុទ្ធ នៅកណ្ដាលប្រជាជនអ៊ីស្រាអែលទេ ។
ស្រុករបស់ពួកកេបាល និងស្រុកល្បាណូនទាំងមូល ដែលនៅទិសខាងកើត ចាប់តាំងពីបាល-កាដ នៅជើងភ្នំហ៊ើរម៉ូន រហូតដល់ទ្វារចូលស្រុកហាម៉ាត
ទឹកដីដែលជាចំណែករបស់កុលសម្ព័ន្ធនៃពួកកូនចៅយូដា តាមពូជអំបូររបស់គេ គឺខាងត្បូងទល់នឹងព្រំប្រទល់ស្រុកអេដុម ត្រង់ទីរហោស្ថានស៊ីន នៅខាងត្បូងបំផុត។
ឥតមានអ្នកណាមកជួយគេឡើយ ព្រោះទីនោះស្ថិតនៅឆ្ងាយពីក្រុងស៊ីដូន ហើយគេគ្មានទំនាក់ទំនងនឹងអ្នកណាទេ។ ក្រុងនោះស្ថិតក្នុងវាលច្រកភ្នំ ដែលនៅជិតបេត-រេហុប។ បន្ទាប់មក ពួកកូនចៅដាន់បានសង់ទីក្រុងឡើងវិញ ហើយតាំងទីលំនៅនៅទីនោះ។