Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 33:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 គេ​ចេញ​ពី​អេស៊ាន-គេប៊ើរ មក​បោះ​ជំរំ​នៅ​ទី​រហោ‌ស្ថាន​ស៊ីន (គឺ​នៅ​កាដេស)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ពួក​គេ​ចាក​ចេញ​ពី​អេស៊ាន-‌គេប៊ើរ មក​បោះ​ជំរំ​នៅ​វាល​រហោ‌ស្ថាន​ស៊ីន គឺ​នៅ​កាដេស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 គេ​ចេញ​ពី​អេស៊ាន-គេប៊ើរ​មក​ស្នាក់​នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ីន គឺ​នៅ​ត្រង់​កាដេស

សូមមើលជំពូក ចម្លង

អាល់គីតាប

36 ពួក​គេ​ចាក​ចេញ​ពី​អេស៊ាន–‌គេប៊ើរ មក​បោះ​ជំរំ​នៅ​វាល​រហោ‌ស្ថាន​ស៊ីន គឺ​នៅ​កាដេស។

សូមមើលជំពូក ចម្លង




ជន‌គណនា 33:36
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពួកគេ​ក៏​ឡើង​ទៅ​សង្កេត​មើល​ស្រុក​នោះ ចាប់​ពី​ទី​រហោ‌ស្ថាន​ស៊ីន រហូត​ដល់​ស្រុក​រេហុប ក្បែរ​ស្រុក​ហាម៉ាត។


ពួកគេ​បាន​មក​ជួប​លោក​ម៉ូសេ និង​អើរ៉ុន ព្រម​ទាំង​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​កាដេស ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន។ ពួក‌គេ​ក៏​បាន​រាយការណ៍​ជូន​លោក​ទាំង​ពីរ និង​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​បង្ហាញ​ផ្លែ​ឈើ​របស់​ស្រុក​នោះ​ផង។


កូន​ចៅ​អ៊ីស្រា‌អែល គឺ​ក្រុម​ជំនុំ​ទាំង​មូល បាន​មក​ដល់​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ទីមួយ ហើយ​ប្រជាជន​ស្នាក់​នៅ​កាដេស។ នាង​ម៉ារាម​បាន​ស្លាប់​នៅ​ទី​នោះ ហើយ​គេ​ក៏​បញ្ចុះ​សព​គាត់​នៅ​ទី​នោះ​ទៅ។


ព្រោះ​អ្នក​បាន​បះបោរ​ប្រឆាំង​នឹង​ពាក្យ​របស់​យើង នៅ​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ពេល​ក្រុម​ជំនុំ​ឈ្លោះ​ជា‌មួយ​យើង ។ អ្នក​មិន​បាន​សម្ដែង​ឲ្យ​ពួកគេ​ឃើញ​ពី​ភាព​បរិសុទ្ធ​របស់​យើង​នៅ​ចំពោះ​មុខ​ពួកគេ នៅ​កន្លែង​ទឹក​ឡើយ»។ (គឺ​ជា​ទឹក​មេរីបា នៅ​ស្រុក​កាដេស ក្នុង​ទី​រហោ‌ស្ថាន​ស៊ីន)។


គេ​ចេញ​ពី​អាប្រូណា មក​បោះ​ជំរំ​នៅ​អេស៊ាន-គេប៊ើរ។


ព្រោះ​អ្នក​បាន​រំលង​ទាស់​នឹង​យើង នៅ​កណ្ដាល​ប្រជា‌ជន​អ៊ីស្រា‌អែល ត្រង់​ទឹក​មេរីបា​នៅ​ស្រុក​កាដេស ក្នុង​ទី​រហោ‌ស្ថាន​ស៊ីន ព្រោះ​អ្នក​មិន​បាន​លើក​យើង​ជា​បរិសុទ្ធ នៅ​កណ្ដាល​ប្រជា‌ជន​អ៊ីស្រា‌អែល​ទេ ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម