ប៉ុន្ដែ ឪពុកប្រកែកថា៖ «ពុកដឹងហើយ កូនអើយ ពុកដឹងហើយ វាក៏នឹងបានទៅជាជាតិសាសន៍មួយដែរ ហើយវាបានជាធំផង។ ប៉ុន្ដែ ប្អូនរបស់វានឹងបានទៅជាជាតិសាសន៍មួយធំជាងវាទៅទៀត ពូជពង្សរបស់វានឹងបានទៅជាជាតិសាសន៍ដែលមានគ្នាច្រើន»។
ចោទិយកថា 33:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯគោឈ្មោលដំបូង នោះមានកម្លាំងស្វាហាប់ណាស់ ស្នែងវាដូចជាស្នែងទន្សោង វានឹងច្រានសាសន៍ទាំងប៉ុន្មាន ដោយសារស្នែងនោះ ទៅដល់ចុងផែនដីបំផុត គឺជាពួកអេប្រាអិមទាំងសល់សែន និងពួកម៉ាណាសេទាំងពាន់ទាំងម៉ឺនដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុលសម្ព័ន្ធយ៉ូសែបប្រៀបដូចជាគោបា ដែលមានកម្លាំង និងភាពថ្កុំថ្កើង អំណាចរបស់គេខ្លាំងក្លាដូចស្នែងក្របី ដែលប្រហារជាតិសាសន៍ទាំងឡាយ ហើយរុញច្រានជាតិសាសន៍ទាំងនោះ រហូតដល់ទីដាច់ស្រយាលនៃផែនដី។ ស្នែងម្ខាង គឺអេប្រាអ៊ីម ដែលមានគ្នាច្រើនអនេកអនន្ត ស្នែងម្ខាងទៀត គឺម៉ាណាសេ ដែលមានគ្នាច្រើនឥតគណនា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនគោរបស់គេដែលកើតជាដំបូង នោះមានស្វាហាប់ណាស់ ស្នែងវាដូចជាស្នែងនៃទន្សោង វានឹងច្រានសាសន៍ទាំងប៉ុន្មាន ដោយសារស្នែងនោះ ទៅដល់ចុងផែនដីបំផុត គឺជាពួកអេប្រាអិមទាំងសល់សែន ហើយនឹងពួកម៉ាន៉ាសេទាំងពាន់ទាំងម៉ឺនដែរ។ អាល់គីតាប កុលសម្ព័ន្ធយូសុះប្រៀបដូចជាគោបា ដែលមានកម្លាំង និងភាពថ្កុំថ្កើង អំណាចរបស់គេខ្លាំងក្លាដូចស្នែងក្របី ដែលប្រហារជាតិសាសន៍ទាំងឡាយ ហើយរុញច្រានជាតិសាសន៍ទាំងនោះ រហូតដល់ទីដាច់ស្រយាលនៃផែនដី។ ស្នែងម្ខាង គឺអេប្រាអ៊ីម ដែលមានគ្នាច្រើនអនេកអនន្ត ស្នែងម្ខាងទៀត គឺម៉ាណាសេ ដែលមានគ្នាច្រើនឥតគណនា។ |
ប៉ុន្ដែ ឪពុកប្រកែកថា៖ «ពុកដឹងហើយ កូនអើយ ពុកដឹងហើយ វាក៏នឹងបានទៅជាជាតិសាសន៍មួយដែរ ហើយវាបានជាធំផង។ ប៉ុន្ដែ ប្អូនរបស់វានឹងបានទៅជាជាតិសាសន៍មួយធំជាងវាទៅទៀត ពូជពង្សរបស់វានឹងបានទៅជាជាតិសាសន៍ដែលមានគ្នាច្រើន»។
សេដេគាជាកូនក្នាណា គាត់បានធ្វើស្នែងដែក ហើយក៏ទូលថា៖ «ព្រះយេហូវ៉ាបានមានព្រះបន្ទូលដូច្នេះ "ព្រះករុណានឹងជល់ពួកស៊ីរីដោយស្នែងនេះ ដរាបដល់វិនាសសូន្យទៅ"»។
ខាងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀងនោះ មានមួយម៉ឺនប្រាំបីពាន់នាក់ ដែលបានតម្រូវឈ្មោះ ឲ្យមកអភិសេកព្រះបាទដាវីឌឡើងជាស្តេច។
ខាងពួកកូនចៅអ៊ីសាខារ មានមនុស្សដែលអាចសម្គាល់ពេលវេលា អាចដឹងថាសាសន៍អ៊ីស្រាអែលត្រូវធ្វើយ៉ាងណា ឯអ្នកដែលជាប្រធានក្នុងពួកគេ នោះមានពីររយនាក់ ហើយពួកបងប្អូនគេក៏ទទួលតាមបង្គាប់គេទាំងអស់។
កូនរបស់រូបេន ជាកូនច្បងអ៊ីស្រាអែល (រូបេននេះជាកូនច្បងមែន តែដោយព្រោះគាត់ធ្វើបង្អាប់ដល់ដំណេកឪពុក បានជាអំណាចរបស់បងច្បងបានឲ្យទៅកូនយ៉ូសែប ដែលជាកូនអ៊ីស្រាអែលវិញ ហើយពង្សាវតារមិនត្រូវរាប់តាមច្បាប់បងច្បងពិតនោះទេ
ដ្បិតយូដាមានអំណាចជាងបងប្អូនគាត់ទាំងអស់ ហើយអ្នកដែលជាប្រធានក៏កើតពីគាត់មក តែអំណាចរបស់បងច្បងជារបស់យ៉ូសែបវិញ)។
ពួកកូនចៅរបស់កុលសម្ព័ន្ធម៉ាណាសេមួយចំហៀងដែលនៅក្នុងស្រុកនោះ គេក៏ចម្រើនឡើងចាប់តាំងពីស្រុកបាសាន រហូតដល់ស្រុកបាល-ហ៊ើរម៉ូន សេនារ និងភ្នំហ៊ើរម៉ូន។
ឯសេដេគា ជាកូនក្នាណា បានធ្វើស្នែងដែក ហើយក៏ទូលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ព្រះករុណានឹងជល់ពួកស៊ីរី ដោយស្នែងនេះ ដរាបដល់គេវិនាសសូន្យទៅ
សូមសង្គ្រោះទូលបង្គំឲ្យរួចពីមាត់សិង្ហ អើ ព្រះអង្គបានសង្គ្រោះទូលបង្គំ ឲ្យរួចពីស្នែងគោព្រៃ! ដ្បិតព្រះអង្គបានឆ្លើយមកទូលបង្គំហើយ ។
ព្រះអង្គធ្វើឲ្យភ្នំល្បាណូនលោតដូចជាកូនគោ ហើយឲ្យភ្នំស៊ីរាន លោតដូចជាគោព្រៃស្ទាវ។
ដោយសារព្រះនាមព្រះអង្គ យើងខ្ញុំបានច្រានផ្ដួលសត្រូវ ដោយសារព្រះនាមព្រះអង្គ យើងជាន់ឈ្លីពួកអ្នកដែលលើកគ្នា ទាស់នឹងយើងខ្ញុំ។
កាឡាតជាទឹកដីរបស់យើង ហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ អេប្រាអិមជាមួកដែករបស់យើង យូដាជាដំបងរាជ្យរបស់យើង។
៙ ប៉ុន្ដែ ព្រះអង្គបានតម្កើងស្នែង របស់ទូលបង្គំឡើង ដូចស្នែងគោព្រៃ ព្រះអង្គបានចាក់ប្រេងថ្មីមកលើទូលបង្គំ។
ឯពួកទន្សោងនឹងដួលចុះជាមួយគេ ព្រមទាំងគោស្ទាវ និងគោចាស់ផង ក្នុងស្រុកនឹងមានឈាមដាប ហើយធូលីដីនឹងបានជោកដោយខ្លាញ់។
ពីព្រោះអ្នករាល់គ្នាតែងយកស្មាទៅបុក ហើយប្រើស្នែងបុះចៀមដែលខ្សោយៗ រហូតបានកម្ចាត់កម្ចាយគេទៅបាត់។
ខ្ញុំឃើញចៀមឈ្មោលនោះទន្ទ្រានទៅទិសខាងលិច ទិសខាងជើង និងទិសខាងត្បូង ឥតមានសត្វណាមួយអាចទប់ទល់នឹងវាបានឡើយ ក៏គ្មានអ្នកណាអាចជួយឲ្យរួចពីកណ្ដាប់ដៃរបស់វាបានដែរ គឺវាបានធ្វើតាមអំពើចិត្ត ហើយតម្កើងខ្លួន។
យើងស្គាល់អេប្រាអិមហើយ ឯអ៊ីស្រាអែលក៏មិនកំបាំងពីយើងដែរ ដ្បិតឥឡូវនេះ ឱអេប្រាអិមអើយ អ្នកបានប្រព្រឹត្តអំពើពេស្យាចារ គឺអ៊ីស្រាអែលសៅហ្មងហើយ។
ឱអេប្រាអិមអើយ តើគួរឲ្យយើងប្រព្រឹត្តនឹងអ្នកដូចម្ដេច? ឱយូដាអើយ តើគួរឲ្យយើងប្រព្រឹត្តនឹងអ្នកដូចម្ដេច? ដ្បិតសេចក្ដីស្រឡាញ់របស់អ្នក ប្រៀបដូចជាអ័ព្ទនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលបាត់ទៅយ៉ាងឆាប់។
កាលយើងចង់ប្រោសអ៊ីស្រាអែលឲ្យជា នោះអំពើទុច្ចរិតរបស់អេប្រាអិម និងអំពើអាក្រក់របស់សាម៉ារីបានលេចមកឲ្យឃើញ ដ្បិតគេបានប្រព្រឹត្តសេចក្ដីភូតភរ ចោរចូលលួចនៅខាងក្នុង ហើយខាងក្រៅមានចោរប្លន់។
ព្រះដែលនាំពួកគេចេញពីស្រុកអេស៊ីព្ទ ទ្រង់ប្រៀបដូចជាស្នែងនៃសត្វរមាសសម្រាប់ពួកគេ។
ព្រះដែលនាំគេចេញពីស្រុកអេស៊ីព្ទ ព្រះអង្គប្រៀបដូចជាស្នែងនៃសត្វរមាសសម្រាប់គេ គេនឹងស៊ីលេបសាសន៍នានាដែលជាសត្រូវរបស់គេ ក៏បំបាក់ឆ្អឹងឲ្យខ្ទេច ហើយគេនឹងបាញ់ទម្លុះសត្រូវទាំងនោះដោយព្រួញរបស់គេ។
អ្នកទាំងនេះជាពូជពង្សរបស់កូនចៅអេប្រាអិម។ អស់អ្នកដែលគេបានរាប់មានចំនួន ៣២ ៥០០ នាក់។ អ្នកទាំងនេះជាកូនចៅរបស់យ៉ូសែបតាមពូជពង្សរបស់ពួកគេ។
ពួកកូនចៅយ៉ូសែបជម្រាបលោកយ៉ូស្វេថា៖ «ហេតុអ្វីបានជាលោកចែកទឹកដីឲ្យយើងខ្ញុំជាមត៌កតែមួយចំណែកដូច្នេះ? ដ្បិតយើងខ្ញុំមានគ្នាយ៉ាងច្រើន ព្រោះព្រះយេហូវ៉ាបានប្រទានពរមកយើងខ្ញុំ រហូតមកទល់ពេលនេះ»។
ប៉ុន្តែ ស្រុកភ្នំត្រូវតែជាកម្មសិទ្ធិរបស់អ្នក ទោះបើសុទ្ធតែព្រៃក៏ដោយ អ្នករាល់គ្នាត្រូវតែកាប់ឆ្ការព្រៃនោះធ្វើជាកម្មសិទ្ធិ តាំងពីចុងម្ខាងរហូតដល់ចុងម្ខាង ដ្បិតអ្នកត្រូវបណ្តេញពួកសាសន៍កាណានចេញ ទោះបើគេមានរទេះដែក និងកម្លាំងខ្លាំងក៏ដោយ»។
នាងហាណាអធិស្ឋានថា៖ «ចិត្តខ្ញុំម្ចាស់រីករាយនឹងព្រះយេហូវ៉ា កម្លាំងខ្ញុំម្ចាស់បានថ្កើងឡើងក្នុងព្រះរបស់ខ្ញុំ មាត់ខ្ញុំម្ចាស់បានបង្គ្របលើគូវិវាទរបស់ខ្ញុំ ព្រោះខ្ញុំម្ចាស់មានអំណរនឹងសេចក្ដីសង្គ្រោះ របស់ព្រះអង្គ។