Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 5:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កូន​របស់​រូបេន ជា​កូន​ច្បង​អ៊ីស្រា‌អែល (រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​ព្រោះ​គាត់​ធ្វើ​បង្អាប់​ដល់​ដំណេក​ឪពុក បាន​ជា​អំណាច​របស់​បង​ច្បង​បាន​ឲ្យ​ទៅ​កូន​យ៉ូសែប ដែល​ជា​កូន​អ៊ីស្រា‌អែល​វិញ ហើយ​ពង្សាវ‌តារ​មិន​ត្រូវ​រាប់​តាម​ច្បាប់​បង​ច្បង​ពិត​នោះ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នេះ​ជា​កូន​ចៅ​របស់​លោក​រូបេន ជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល -លោក​រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​គាត់​បាន​លួច​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក សិទ្ធិ​ជា​កូន​ច្បង​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​កូនៗ​របស់​លោក​យ៉ូសែប ជា​កូន​របស់​លោក​អ៊ីស្រា‌អែល។ ដូច្នេះ គេ​មិន​អាច​រាប់​លោក​រូបេន ជា​កូន​ច្បង​បាន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​កូន​របស់​រូបេន ជា​កូន​ច្បង​អ៊ីស្រាអែល (រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​ព្រោះ​គាត់​ធ្វើ​បង្អាប់ ដល់​ដំណេក​ឪពុក បាន​ជា​អំណាច​របស់​បង​ច្បង​បាន​ឲ្យ​ទៅ​កូន​យ៉ូសែប ដែល​ជា​កូន​អ៊ីស្រាអែល​វិញ ហើយ​ពង្សាវតារ​មិន​ត្រូវ​រាប់​តាម​ច្បាប់​បង​ច្បង​ពិត​នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នេះ​ជា​កូន​ចៅ​របស់​លោក​រូបេន ជា​កូន​ច្បង​របស់​អ៊ីស្រ‌អែល -លោក​រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​គាត់​បាន​លួច​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក សិទ្ធិ​ជា​កូន​ច្បង ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​កូនៗ​របស់​យូសុះ ជា​កូន​របស់​អ៊ីស្រ‌អែល។ ដូច្នេះ​គេ​មិន​អាច​រាប់​លោក​រូបេន ជា​កូន​ច្បង​បាន​ទេ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 5:1
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​នាង​ថា៖ «មាន​ប្រ‌ជា‌ជាតិ​ពីរ​នៅ​ក្នុង​ផ្ទៃ​នាង ហើយ​សាសន៍​ពីរ​ដែល​កើត​ចេញ​ពី​នាង សាសន៍​មួយ​នឹង​ខ្លាំង​ជាង​សាសន៍​មួយ​ទៀត គឺ​កូន​ច្បង​នឹង​បម្រើ​កូន​ប្អូន»។


យ៉ាកុប​និយាយ​ថា៖ «សូម​លក់​សិទ្ធិ​ជា​កូន​ច្បង​មក​ឲ្យ​ខ្ញុំ​សិន​មក»។


នាង​លេអា​ក៏​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "រូបេន" ដ្បិត​នាង​ពោល​ថា៖ «ព្រះ‌យេហូវ៉ា​បាន​ទត​ឃើញ​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ឥឡូវ​នេះ ប្តី​ខ្ញុំ​ប្រាកដ​ជា​នឹង​ស្រឡាញ់​ខ្ញុំ​មិន​ខាន»។


នៅ​គ្រា​ដែល​លោក​អ៊ីស្រា‌អែល​រស់​នៅ​ក្នុង​ស្រុក​នោះ រូបេន​បាន​ទៅ​រួម​ដំណេក​ជា‌មួយ​នាង​ប៊ីលហា ជា​ប្រពន្ធ​ចុង​របស់​ឪពុក ហើយ​លោក​អ៊ីស្រា‌អែល​បាន​ដឹង​រឿង​នេះ។ រី​ឯ​កូន​ប្រុស​របស់​លោក​យ៉ាកុប មាន​ដប់​ពីរ​នាក់។


នេះ​ជា​បញ្ជី​រាយ​នាម​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ គឺ​លោក​យ៉ាកុប និង​កូន​ប្រុសៗ​របស់​លោក។ រូបេន​ជា​កូន​ច្បង​របស់​លោក​យ៉ាកុប


រី​ឯ​កូន​ប្រុស​ទាំង​ពីររបស់​កូន​ដែល​កើត​នៅ​ស្រុក​អេស៊ីព្ទ មុន​ដែល​ពុក​មក​នៅ​ស្រុក​នេះ គឺ​អេប្រាអិម និង​ម៉ាណា‌សេ ជា​របស់​ពុក គឺ​ដូច​ជា​រូបេន និង​ស៊ីម្មាន ជា​របស់​ពុក​ដែរ។


ទាំង​នេះ​ជា​កូន​របស់​អ៊ីស្រា‌អែល គឺ​រូបេន ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ សាប់‌យូឡូន


ហើយ​ហូសា ក្នុង​វង្ស​ម្រ៉ារី​ក៏​មាន​កូន គឺ​ស៊ីមរី ជា​មេ (ដ្បិត​ទោះ​បើ​គាត់​មិន​មែន​ជា​កូន​ច្បង ក៏​ឪពុក​បាន​តាំង​ឲ្យ​ធ្វើ​ជា​មេ​ដែរ)។


នេះ​ជា​បញ្ជី​ពួក​មេ​គ្រួសារ​របស់​ឪពុក​គេ​ទាំង​ប៉ុន្មាន កូន​របស់​រូបេន ដែល​ជា​កូន​ច្បង​របស់​អ៊ីស្រា‌អែល គឺ​ហេណុក ប៉ាលូវ ហេស្រុន និង​កើមី អ្នក​ទាំង​នេះ​ជា​ក្រុម​គ្រួសារ​របស់​រូបេន។


ឯ​កេរ‌ខ្មាស​ប្រពន្ធ​របស់​ឪពុក​អ្នក នោះ​មិន​ត្រូវ​បើក​ឡើយ ដ្បិត​គឺ​ជា​កេរ‌ខ្មាស​របស់​ឪពុក​អ្នក​ហើយ។


បើ​មនុស្ស​ណា​រួម​ដំណេក​នឹង​ប្រពន្ធ​របស់​ឪពុក នោះ​ឈ្មោះ​ថា​បាន​បើក​កេរ‌ខ្មាស​របស់​ឪពុក​ហើយ ត្រូវ​សម្លាប់​អ្នក​ទាំង​ពីរ​នោះ​ជា​កុំ​ខាន ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ។


ឈ្មោះ​របស់​អស់​អ្នក​ដែល​នឹង​ជួយ​ការ​ងារ​អ្នក មាន​ដូច​តទៅ៖ អេលី‌ស៊ើរ ជា​កូន​របស់​សេដេ‌អ៊ើរ ពី​កុល‌សម្ព័ន្ធ​រូបេន។


ថ្ងៃ​មួយ កូរេ​ជា​កូន​របស់​យីតសារ ជា​ចៅ​របស់​កេហាត់ ក្នុង​ពូជ​លេវី ព្រម​ទាំង​ដាថាន និង​អ័ប៊ីរ៉ាម ជា​កូន​របស់​អេលាប ព្រម​ទាំង​អូន ជា​កូន​របស់​ពេលេត ក្នុង​ពូជ‌ពង្ស​រូបេន


រូបេន​ជា​កូន​ច្បង​របស់​អ៊ីស្រា‌អែល។ កូន​ចៅ​របស់​រូបេន​មាន អំបូរ​ហេណុក ជា​ពូជពង្ស​របស់​ហេណុក អំបូរ​ប៉ាលូវ ជា​ពូជពង្ស​របស់​ប៉ាលូវ


មាន​លេច​ឮ​សុស​សាយ​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អំពើ​សហាយ​ស្មន់​កើត​ឡើង ដែល​សូម្បី​តែ​ក្នុង​ចំណោម​សាសន៍​ដទៃ មិន​ដែល​មាន​ឮ​រឿង​បែប​នេះ​ផង ដ្បិត​មាន​បុរស​ម្នាក់​បាន​យក​ប្រពន្ធ​របស់​ឪពុក​ខ្លួន


គឺ​គាត់​ត្រូវ​តែ​ទទួល​ស្គាល់​កូន​ច្បង​របស់​ប្រពន្ធ​ដែល​គាត់​មិន​ស្រឡាញ់ ដោយ​ចែក​ទ្រព្យ​សម្បត្តិ​ដល់​កូន​នោះ​មួយ​ជាពីរ ដ្បិត​កូន​នោះ​ផល​ដំបូង​នៃ​កម្លាំង​របស់​គាត់ ហើយ​សិទ្ធិ​របស់​កូន​ច្បងជា​របស់​កូន​នោះឯង»។


"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​នឹង​ប្រពន្ធ​របស់​ឪពុក​របស់​ខ្លួន ដ្បិត​អ្នក​នោះ​បាន​ប្រមាថ​ឪពុក​របស់​ខ្លួន "។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"។


ឯ​គោ​ឈ្មោល​ដំបូង នោះ​មាន​កម្លាំង​ស្វាហាប់​ណាស់ ស្នែង​វា​ដូច​ជា​ស្នែង​ទន្សោង វា​នឹង​ច្រាន​សាសន៍​ទាំង​ប៉ុន្មាន ដោយ‌សារ​ស្នែង​នោះ ទៅ​ដល់​ចុង​ផែន‌ដី​បំផុត គឺ​ជា​ពួក​អេប្រាអិម​ទាំង​សល់‌សែន និង​ពួក​ម៉ាណា‌សេ​ទាំង​ពាន់​ទាំង​ម៉ឺន​ដែរ»។


ព្រះ‌អង្គ​ជា​រូប​អង្គ​ព្រះ​ដែល​មើល​មិន​ឃើញ ជា​កូន​ច្បង​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ​បាន​បង្កើត​មក


គ្រា​នោះ ពួក​កូន​ចៅ​យូដា​នាំ​គ្នា​ចូល​មក​ជួប​លោក​យ៉ូស្វេ​នៅ​គីល‌កាល។ លោក​កាលែប​ជា​កូន​លោក​យេភូនេ ជា​ពួក​កេណាស មាន​ប្រសាសន៍មកកាន់​លោកយ៉ូស្វេ​ថា៖ «លោក​ជ្រាប​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ ជា​អ្នក​សំណព្វ​របស់​ព្រះ ពី​ដំណើរ​ខ្ញុំ និង​លោក នៅ​កាដេស-បារនា​ហើយ ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម