Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 5:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដ្បិត​យូដា​មាន​អំណាច​ជាង​បង‌ប្អូន​គាត់​ទាំង​អស់ ហើយ​អ្នក​ដែល​ជា​ប្រធាន​ក៏​កើត​ពី​គាត់​មក តែ​អំណាច​របស់​បង​ច្បង​ជា​របស់​យ៉ូសែប​វិញ)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 រីឯ​លោក​យូដា​វិញ គាត់​មាន​អំណាច​ជាង​បងប្អូន​ទាំង​ប៉ុន្មាន​របស់​គាត់​មែន ដ្បិត​ស្ដេច​ដែល​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​កើត​ចេញ​ពី​គាត់ តែ​សិទ្ធិ​ជា​កូន​ច្បង នៅ​តែ​បាន​ទៅ​លើ​លោក​យ៉ូសែប​ដដែល ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដ្បិត​យូដា​គាត់​មាន​អំណាច​ជាង​បង​ប្អូន​គាត់​ទាំង​អស់ ហើយ​អ្នក​ដែល​ជា​ប្រធាន​ក៏​កើត​ពី​គាត់​មក តែ​អំណាច​នៃ​បង​ច្បង​ជា​របស់​យ៉ូសែប​វិញ)

សូមមើលជំពូក ចម្លង

អាល់គីតាប

2 រីឯ​លោក​យូដា​វិញ គាត់​មាន​អំណាច​ជាង​បង​ប្អូន​ទាំង​ប៉ុន្មាន​របស់​គាត់​មែន ដ្បិត​ស្តេច​ដែល​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល កើត​ចេញ​ពី​គាត់ តែ​សិទ្ធិ​ជា​កូន​ច្បង នៅ​តែ​បាន​ទៅ​លើ​យូសុះ​ដដែល។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 5:2
25 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​និយាយ​ថា៖ «សូម​លក់​សិទ្ធិ​ជា​កូន​ច្បង​មក​ឲ្យ​ខ្ញុំ​សិន​មក»។


កូន​ប្រុស​របស់​នាង​លេអា មាន​រូបេន (ជា​កូន​ច្បង​របស់​លោក​យ៉ាកុប) ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ និង​សាប់‌យូឡូន។


រី​ឯ​កូន​ប្រុស​ទាំង​ពីររបស់​កូន​ដែល​កើត​នៅ​ស្រុក​អេស៊ីព្ទ មុន​ដែល​ពុក​មក​នៅ​ស្រុក​នេះ គឺ​អេប្រាអិម និង​ម៉ាណា‌សេ ជា​របស់​ពុក គឺ​ដូច​ជា​រូបេន និង​ស៊ីម្មាន ជា​របស់​ពុក​ដែរ។


ព្រះពរ​របស់​ពុក​លើស​ជាង​ព្រះពរ​បុព្វ‌បុរស របស់​ពុក ជា​ព្រះពរ​យ៉ាង​ធំ ទៅ​ដល់​ចុង​បង្អស់​របស់​ភ្នំ ដ៏​នៅ​អស់​កល្ប​ជា‌និច្ច។ សូមឲ្យ​ព្រះ​ពរទាំង​នោះ ស្ថិត​នៅ​លើ​ក្បាល​យ៉ូសែប គឺ​នៅ​លើ​កំពូល​ក្បាល​អ្នក ដែល​ព្រះ​បាន​ញែក​ចេញ ពី​ពួក​បង‌ប្អូន​របស់​វា។


ព្រះបាទ​ដាវីឌ​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ក៏​ប្រព្រឹត្ត​ទៅ​ចំពោះ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ដោយ​សុចរិត​យុត្តិ‌ធម៌។


ប៉ុន្តែ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​បាន​រើស​យើង​ចេញ​ពី​ពួក​វង្ស​របស់​បិតា​យើង​ទាំង​ប៉ុន្មាន ឲ្យ​បាន​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល​ជា​ដរាប​ទៅ ដ្បិត​ព្រះ‌អង្គ​បាន​រើស​ពួក​យូដា​ទុក​ជា​មេ ហើយ​ក្នុង​ពួក​វង្ស​យូដា ព្រះ‌អង្គ​បាន​រើស​យក​វង្ស​របស់​បិតា​យើង ហើយ​ក្នុង​ពួក​បុត្រ​របស់​បិតា​យើង ព្រះ‌អង្គ​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យើង ដើម្បី​លើក​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់


កាឡាត​ជា​ទឹក​ដី​របស់​យើង ម៉ាណា‌សេ​ជា​ទឹក​ដី​របស់​យើង អេប្រាអិម​ជាមួក​ដែករបស់​យើង យូដា​ជា​ដំបង​រាជ្យ​របស់​យើង។


កាឡាត​ជា​ទឹក​ដី​របស់​យើង ហើយ​ម៉ាណា‌សេ​ក៏​ជា​ទឹក​ដី​របស់​យើង​ដែរ អេប្រាអិម​ជា​មួក​ដែក​របស់​យើង យូដា​ជា​ដំបង​រាជ្យ​របស់​យើង។


តែ​ឯង ឱ​បេថ្លេ‌ហិម-អេប្រាតា​អើយ ឯង​ជា​អ្នក​តូច​ជាង​គេ​ក្នុង​ចំណោម អំបូរ​ទាំង​ប៉ុន្មានរបស់​យូដា នឹង​មាន​ម្នាក់​កើត​ចេញ​ពី​ឯង​មក​ឲ្យ​យើង អ្នក​នោះ​ត្រូវ​ឡើង​ជា​អ្នក​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ដើម​កំណើត​របស់​អ្នក​នោះ​មាន​តាំង​ពី​បុរាណ គឺ​តាំង​ពី​អស់‌កល្ប​រៀង​មក។


អស់​អ្នក​ដែល​ដំឡើង​ត្រសាល​នៅ​ទិស​ខាង​កើត​ជា​ទិស​ថ្ងៃ​រះ ជា​ជំរំ​កង​ពល​នៃ​កុល‌សម្ព័ន្ធ​យូដា តាម​អង្គ‌ភាព​របស់​គេ។ មេ​ដឹក​នាំ​លើ​កូន​ចៅ​យូដា គឺ​ណាសូន ជា​កូន​របស់​អ័មី‌ណា‌ដាប់


អ្នក​ដែល​បាន​ថ្វាយ​តង្វាយ​របស់​ខ្លួន​នៅ​ថ្ងៃ​ទីមួយ គឺ​ណាសូន ជា​កូន​របស់​អ័មី‌ណា‌ដាប់ ពី​កុល‌សម្ព័ន្ធ​យូដា។


"ឯ​ឯង បេថ្លេហិម ស្រុក​យូដា​អើយ! ឯង​មិន​មែន​តូច​ជាង​គេ​ក្នុង​ចំណោម ពួក​មេ​ដឹក​នាំ​នៅ​ស្រុក​យូដា​ទេ ដ្បិត​នឹង​មាន​មេ​ដឹក​នាំ​ម្នាក់​កើត​ចេញ​ពី​ឯង អ្នក​នោះ​នឹង​ឃ្វាល​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង"» ។


ដ្បិត​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ស្គាល់​ជា​មុន ទ្រង់​ក៏​តម្រូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​ធ្វើ​ជា​កូន​ច្បង ក្នុង​ចំណោម​បង‌ប្អូន​ជា​ច្រើន។


គឺ​គាត់​ត្រូវ​តែ​ទទួល​ស្គាល់​កូន​ច្បង​របស់​ប្រពន្ធ​ដែល​គាត់​មិន​ស្រឡាញ់ ដោយ​ចែក​ទ្រព្យ​សម្បត្តិ​ដល់​កូន​នោះ​មួយ​ជាពីរ ដ្បិត​កូន​នោះ​ផល​ដំបូង​នៃ​កម្លាំង​របស់​គាត់ ហើយ​សិទ្ធិ​របស់​កូន​ច្បងជា​របស់​កូន​នោះឯង»។


ឯ​គោ​ឈ្មោល​ដំបូង នោះ​មាន​កម្លាំង​ស្វាហាប់​ណាស់ ស្នែង​វា​ដូច​ជា​ស្នែង​ទន្សោង វា​នឹង​ច្រាន​សាសន៍​ទាំង​ប៉ុន្មាន ដោយ‌សារ​ស្នែង​នោះ ទៅ​ដល់​ចុង​ផែន‌ដី​បំផុត គឺ​ជា​ពួក​អេប្រាអិម​ទាំង​សល់‌សែន និង​ពួក​ម៉ាណា‌សេ​ទាំង​ពាន់​ទាំង​ម៉ឺន​ដែរ»។


ព្រះ‌អម្ចាស់​នៃ​យើង បាន​ប្រសូត​ពី​កុល​សម្ព័ន្ធ​យូដា ហើយ​លោក​ម៉ូសេ​មិន​បាន​មាន​ប្រសាសន៍​អ្វី​អំពី​កុល​សម្ព័ន្ធ​នោះ ខាង​ឯ​ការ‌ងារ​ជា​សង្ឃ​ឡើយ។


គ្រា​នោះ ពួក​កូន​ចៅ​យូដា​នាំ​គ្នា​ចូល​មក​ជួប​លោក​យ៉ូស្វេ​នៅ​គីល‌កាល។ លោក​កាលែប​ជា​កូន​លោក​យេភូនេ ជា​ពួក​កេណាស មាន​ប្រសាសន៍មកកាន់​លោកយ៉ូស្វេ​ថា៖ «លោក​ជ្រាប​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ ជា​អ្នក​សំណព្វ​របស់​ព្រះ ពី​ដំណើរ​ខ្ញុំ និង​លោក នៅ​កាដេស-បារនា​ហើយ ។


ពេល​នោះ មាន​ចាស់​ទុំ​ម្នាក់​ពោល​មក​ខ្ញុំ​ថា៖ «កុំ​យំ​អី មើល៍! សិង្ហ​ដែល​កើត​ពី​កុល‌សម្ព័ន្ធ​យូដា ជា​ឫស‌កែវ​ព្រះបាទ​ដាវីឌ ទ្រង់​បាន​ឈ្នះ ហើយ​អាច​នឹង​បើក​ក្រាំង និង​បក​ត្រា​ទាំង​ប្រាំពីរ​នោះ​បាន»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ត្រូវ​ឲ្យ​ពួក​យូដា​ឡើង​ទៅ មើល៍ យើង​បាន​ប្រគល់​ស្រុក​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​គេ​ហើយ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោកសាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​សោក‌ស្តាយ​នឹង​សូល​ដល់​កាល​ណា​ទៀត? យើង​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​ដាក់​ប្រេង​ក្នុង​ស្នែង​របស់​អ្នក​ឲ្យ​ពេញ ហើយ​ចេញ​ទៅ យើង​នឹង​ចាត់​អ្នក​ទៅ​រក​អ៊ីសាយ​នៅ​បេ‌ថ្លេ‌ហិម ដ្បិត​យើង​បាន​ជ្រើស​រើស​ម្នាក់​ក្នុង​ពួក​កូន​គាត់ ឲ្យ​ធ្វើ​ជា​ស្តេច​របស់​យើង»។


អ៊ីសាយ​ក៏​ឲ្យ​កូន​ទាំង​ប្រាំពីរ​នាក់​ដើរ​នៅ​មុខ​សាំយូ‌អែល តែ​លោក​មាន​ប្រ‌សាសន៍​ថា៖ «ព្រះ‌យេហូវ៉ា​មិន​រើស​អ្នក​ទាំង​នេះ​ឡើយ»


គាត់​ក៏​ឲ្យ​គេ​ទៅ​ហៅ​មក រីឯ​កូន​នោះ​មាន​ថ្ពាល់​ក្រហម ហើយ​ភ្នែក​ស្រស់​ល្អ ក៏​មាន​រូប​ជា​ទី​ពេញ​ចិត្ត នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូល​ទៅ​ចាក់​ប្រេង​ឲ្យ​ចុះ គឺ​អ្នក​នេះ​ហើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម