អ្នកណាដែលកម្ចាយឈាមរបស់មនុស្ស អ្នកនោះនឹងត្រូវគេកម្ចាយឈាមវិញ ដ្បិតព្រះទ្រង់បានបង្កើតមនុស្សមក ឲ្យដូចរូបអង្គទ្រង់។
ចោទិយកថា 19:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្នែករបស់អ្នកមិនត្រូវប្រណីដល់អ្នកនោះឡើយ គឺត្រូវបំបាត់ការខ្ចាយឈាមមនុស្សឥតទោស ចេញពីស្រុកអ៊ីស្រាអែល ដើម្បីឲ្យអ្នកបានសប្បាយតទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំអាណិតមនុស្សបែបនេះឡើយ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់ជនដែលបង្ហូរឈាមមនុស្សស្លូតត្រង់ឲ្យអស់ពីទឹកដីអ៊ីស្រាអែល ហើយអ្នកនឹងមានសុភមង្គល»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនត្រូវឲ្យភ្នែកឯងប្រណីឡើយ ត្រូវឲ្យបំបាត់ការខ្ចាយឈាមឥតទោសពីពួកអ៊ីស្រាអែលចេញវិញ ដើម្បីឲ្យឯងបានសប្បាយតទៅ។ អាល់គីតាប កុំអាណិតមនុស្សបែបនេះឡើយ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់ជនដែលបង្ហូរឈាមមនុស្សស្លូតត្រង់ឲ្យអស់ពីទឹកដីអ៊ីស្រអែល ហើយអ្នកនឹងមានសុភមង្គល»។ |
អ្នកណាដែលកម្ចាយឈាមរបស់មនុស្ស អ្នកនោះនឹងត្រូវគេកម្ចាយឈាមវិញ ដ្បិតព្រះទ្រង់បានបង្កើតមនុស្សមក ឲ្យដូចរូបអង្គទ្រង់។
ឥឡូវនេះ ញាតិសន្តានទាំងអស់បានលើកគ្នា មកទាស់នឹងខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ទ្រង់ដោយថា "ចូរប្រគល់អាមួយដែលសម្លាប់បងខ្លួនមកឲ្យយើងសម្លាប់ចោល ឲ្យធួននឹងជីវិតរបស់បងដែលវាបានសម្លាប់ចុះ យើងនឹងសម្លាប់ទាំងអ្នកដែលត្រូវស៊ីមត៌កនេះទៅផង" ដូច្នេះ គេនឹងពន្លត់រងើកភ្លើងរបស់ខ្ញុំម្ចាស់ដែលនៅសល់នេះ ឥតទុកឲ្យប្តីខ្ញុំម្ចាស់មានឈ្មោះ មានពូជពង្សសល់នៅលើផែនដីឡើយ»។
នៅគ្រាព្រះបាទដាវីឌកើតមានគ្រោះទុរ្ភិក្សអស់រយៈពេលបីឆ្នាំ ហើយព្រះបាទដាវីឌបានទូលសួរព្រះយេហូវ៉ា រួចព្រះយេហូវ៉ាបានឆ្លើយថា៖ «គឺដោយព្រោះស្តេចសូល និងញាតិវង្សរបស់ស្ដេចសូល ដែលបានកម្ចាយឈាម ដ្បិតទ្រង់បានសម្លាប់ពួកគីបៀន»។
គេបញ្ចុះអដ្ឋិរបស់ស្តេចសូល និងយ៉ូណាថានបុត្រារបស់ទ្រង់ នៅក្នុងផ្នូររបស់គីស ជាបិតារបស់ស្តេចសូល នៅត្រង់សេឡាក្នុងស្រុកបេនយ៉ាមីន គេក៏ធ្វើសម្រេចតាមគ្រប់ការ ដែលស្តេចបានបង្គាប់។ គ្រាក្រោយនោះមក ព្រះបានយកព្រះហឫទ័យទុកដាក់ចំពោះសេចក្ដីទូលអង្វររបស់អ្នកស្រុកនោះវិញ។
ស្តេចមានរាជឱង្ការតបថា៖ «ចូរធ្វើតាមពាក្យគាត់ចុះ ចូរសម្លាប់គាត់ ហើយកប់គាត់ទៅ ដើម្បីលុបឈាមដែលយ៉ូអាប់បានកម្ចាយ ដោយឥតហេតុចេញពីយើង និងពីជំនួរវង្សរបស់បិតាយើងទៅ។
គ្មានភ្នែកណាប្រណីអ្នក ដើម្បីធ្វើការទាំងនោះដល់អ្នក ដោយអាណិតអាសូរចំពោះអ្នកឡើយ គឺគេបោះអ្នកចោលនៅទីវាល ពីព្រោះគេខ្ពើមរូបអ្នក ក្នុងថ្ងៃដែលអ្នកបានកើតមកនោះ។
បើអ្នកណាសម្លាប់សត្វ នោះត្រូវតែសងគេ តែបើសម្លាប់មនុស្សវិញ អ្នកនោះត្រូវទទួលទោសដល់ស្លាប់ដែរ។
ម្យ៉ាងទៀត អ្នករាល់គ្នាមិនត្រូវទទួលសំណូក ដើម្បីលោះជីវិតឃាតកណា ដែលមានទោសត្រូវប្រហារជីវិតនោះឡើយ អ្នកនោះត្រូវតែស្លាប់
នោះមិនត្រូវយល់ព្រម ឬស្តាប់តាមអ្នកនោះឡើយ ក៏មិនត្រូវឲ្យភ្នែករបស់អ្នកអាណិត ឬប្រណី ឬបិទបាំងអ្នកនោះឡើយ។
នោះពួកចាស់ទុំនៃក្រុងរបស់អ្នកនោះ ត្រូវចាត់គេឲ្យទៅនាំអ្នកនោះមកវិញ ហើយប្រគល់ទៅឲ្យអ្នកដែលត្រូវសងសឹកនឹងឈាម ដើម្បីឲ្យជននោះត្រូវស្លាប់។
ភ្នែករបស់អ្នកមិនត្រូវប្រណីឡើយ គឺជីវិតឲ្យធួននឹងជីវិត ភ្នែកឲ្យធួននឹងភ្នែក ធ្មេញឲ្យធួននឹងធ្មេញ ដៃឲ្យធួននឹងដៃ ជើងឲ្យធួននឹងជើង»។
ដូច្នេះ អ្នកនឹងបំបាត់ទោសនៃការកម្ចាយឈាមមនុស្សស្លូតត្រង់ចេញពីចំណោមអ្នករាល់គ្នា ពេលអ្នកធ្វើការដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា»។
អ្នកនឹងបំផ្លាញអស់ទាំងសាសន៍ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រគល់មកអ្នកឲ្យវិនាសទៅ។ ភ្នែករបស់អ្នកមិនត្រូវប្រណីដល់គេឡើយ ក៏មិនត្រូវគោរពបម្រើព្រះរបស់គេដែរ ដ្បិតនោះជាអន្ទាក់ដល់អ្នក។
កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រគល់សាសន៍ទាំងនោះមកអ្នក ហើយអ្នកបានឈ្នះគេ នោះត្រូវបំផ្លាញគេឲ្យអស់កុំឲ្យសល់ មិនត្រូវតាំងសញ្ញាជាមួយគេ ឬអាណិតមេត្តាដល់គេឡើយ។