Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 19:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 មិន​ត្រូវ​ឲ្យ​ភ្នែក​ឯង​ប្រណី​ឡើយ ត្រូវ​ឲ្យ​បំបាត់​ការ​ខ្ចាយ​ឈាម​ឥត​ទោស​ពី​ពួក​អ៊ីស្រាអែល​ចេញ​វិញ ដើម្បី​ឲ្យ​ឯង​បាន​សប្បាយ​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ភ្នែក​របស់​អ្នក​មិន​ត្រូវ​ប្រណី​ដល់​អ្នក​នោះ​ឡើយ គឺ​ត្រូវ​បំបាត់​ការ​ខ្ចាយ​ឈាម​មនុស្ស​ឥត​ទោស ចេញ​ពី​ស្រុក​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​អ្នក​បាន​សប្បាយ​ត​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 កុំ​អាណិត​មនុស្ស​បែប​នេះ​ឡើយ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​ជន​ដែល​បង្ហូរ​ឈាម​មនុស្ស​ស្លូត​ត្រង់​ឲ្យ​អស់​ពី​ទឹក​ដី​អ៊ីស្រា‌អែល ហើយ​អ្នក​នឹង​មាន​សុភមង្គល»។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 កុំ​អាណិត​មនុស្ស​បែប​នេះ​ឡើយ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​ជន​ដែល​បង្ហូរ​ឈាម​មនុស្ស​ស្លូត​ត្រង់​ឲ្យ​អស់​ពី​ទឹក​ដី​អ៊ីស្រ‌អែល ហើយ​អ្នក​នឹង​មាន​សុភមង្គល»។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 19:13
17 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​ដែល​កំចាយ​ឈាម​របស់​មនុស្ស នោះ​ឈាម​អ្នក​នោះ​ឯង​នឹង​ត្រូវ​ខ្ចាយ​ដោយ‌សារ​មនុស្ស​ដែរ ដ្បិត​ព្រះ‌ទ្រង់​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​ជា​រូប​អង្គ​ទ្រង់


ឥឡូវ​នេះ ញាតិ‌សន្តាន​ទាំង​អស់​បាន​លើក​គ្នា មក​ទាស់​នឹង​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់​ដោយ​ថា ចូរ​ប្រគល់​អា​១​ដែល​សំឡាប់​បង​ខ្លួន​មក​ឲ្យ​យើង​សំឡាប់​ចោល ឲ្យ​ធួន​នឹង​ជីវិត​របស់​បង ដែល​វា​បាន​សំឡាប់​ចុះ យើង​នឹង​សំឡាប់ ទាំង​អ្នក​ដែល​ត្រូវ​ស៊ី​មរដក​នេះ​ទៅ​ផង ដូច្នេះគេ​នឹង​ពន្លត់​រងើក​ភ្លើង​របស់​ខ្ញុំ​ម្ចាស់​ដែល​នៅ​សល់​នេះ ឥត​ទុក​ឲ្យ​ប្ដី​ខ្ញុំ​ម្ចាស់​មាន​ឈ្មោះ មាន​ពូជ‌ពង្ស​សល់​នៅ​លើ​ផែនដី​ឡើយ។


នៅ​គ្រា​ស្តេច​ដាវីឌ នោះ​មាន​អំណត់​អត់​អស់​ពេញ​៣​ឆ្នាំ ហើយ​ដាវីឌ​ទ្រង់​រក​ព្រះ‌យេហូវ៉ា ដើម្បី​ទូល​សួរ​ហេតុ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ថា គឺ​ដោយ​ព្រោះ​សូល នឹង​វង្ស‌ញាតិ​ទ្រង់ ដែល​កំចាយ​ឈាម ដ្បិត​ទ្រង់​បាន​សំឡាប់​ពួក​គីបៀន


គេ​បញ្ចុះ​អដ្ឋិ​របស់​សូល នឹង​យ៉ូណា‌ថាន ជា​បុត្រា​ទ្រង់ នៅ​ក្នុង​ផ្នូរ​របស់​គីស ជា​បិតា​ទ្រង់​ត្រង់​សេឡា​ក្នុង​ស្រុក​បេន‌យ៉ាមីន គេ​ក៏​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​ការ ដែល​ស្តេច​ទ្រង់​បង្គាប់​មក គ្រា​ក្រោយ​នោះ​មក ព្រះ​ទ្រង់​ប្រោស‌សណ្តាប់​ស្តាប់​សេចក្ដី​ទូល​អង្វរ របស់​ស្រុក​នោះ​វិញ។


ស្តេច​មាន​បន្ទូល​តប​ថា ចូរ​ធ្វើ​តាម​ពាក្យ​វា​ចុះ ចូរ​សំឡាប់​វា ហើយ​កប់​វា​ទៅ ដើម្បី​នឹង​លុប​ឈាម​ដែល​យ៉ូអាប់​បាន​កំចាយ ដោយ​ឥត​ហេតុ​ចេញ​ពី​យើង ហើយ​ពី​ជំនួរ​វង្ស នៃ​ព្រះវរ‌បិតា​យើង​ទៅ


គ្មាន​ភ្នែក​ណា​ប្រណី​ឯង ដើម្បី​នឹង​ធ្វើ​ការ​ទាំង​នោះ​ដល់​ឯង ដោយ​អាណិត‌អាសូរ​ចំពោះ​ឯង​ឡើយ គឺ​គេ​បោះ​ចោល​ឯង​នៅ​ទី​វាល​ទទេ ពី​ព្រោះ​គេ​ខ្ពើម​រូប​ឯង ក្នុង​ថ្ងៃ​ដែល​ឯង​បាន​កើត​មក​នោះ។


ហើយ​អ្នក​ណា​ដែល​វាយ​មនុស្ស​ឲ្យ​ដល់​ស្លាប់ នោះ​ត្រូវ​សំឡាប់​ជា​កុំ​ខាន​ដែរ


បើ​អ្នក​ណា​សំឡាប់​សត្វ នោះ​ត្រូវ​តែ​សង​គេ តែ​បើ​សំឡាប់​មនុស្ស​វិញ នោះ​ត្រូវ​តែ​គេ​សំឡាប់​ខ្លួន​ដែរ


មួយ​ទៀត មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ទទួល​សំណូក​អ្វី​នឹង​លោះ​ជីវិត​អ្នក​ណា ដែល​មាន​ទោស​ជា​អ្នក​សំឡាប់​គេ​ឡើយ ត្រូវ​សំឡាប់​អ្នក​នោះ​វិញ​ជា​កុំ​ខាន


នោះ​មិន​ត្រូវ​ព្រម ឬ​ស្តាប់​តាម​អ្នក​នោះ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ភ្នែក​ឯង​អាណិត ឬ​ប្រណី ឬ​បំពួន​ទុក​ដែរ


នោះ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​របស់​អ្នក​នោះ ត្រូវ​ចាត់​គេ​ឲ្យ​ទៅ​នាំ​អ្នក​នោះ​មក ហើយ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម​វិញ ដើម្បី​ឲ្យ​ត្រូវ​ស្លាប់​ចុះ


មិន​ត្រូវ​ឲ្យ​ភ្នែក​ឯង​ប្រណី​គេ​ឲ្យ​សោះ ត្រូវ​ធ្វើ​ឲ្យ​ជីវិត​ធួន​នឹង​ជីវិត ភ្នែក​ធួន​នឹង​ភ្នែក ធ្មេញ​ធួន​នឹង​ធ្មេញ ដៃ​ធួន​នឹង​ដៃ ជើង​ធួន​នឹង​ជើង​វិញ។


ដូច្នេះ​ឯង​នឹង​បាន​បំបាត់​ការ​កំចាយ​ឈាម ដែល​ឥត​មាន​ទោស ពី​ពួក​ឯង​ចេញ ដោយ​ធ្វើ​ការ​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា។


នោះ​ត្រូវ​ឲ្យ​កាប់​ដៃ​នាង​ចេញ មិន​ត្រូវ​ឲ្យ​ភ្នែក​ឯង​មើល​ប្រណី​នាង​ទេ។


ហើយ​ឯង​នឹង​បាន​ធ្វើ​ឲ្យ​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រគល់​មក​ឯង បាន​រោយ‌រៀវ​ទៅ ភ្នែក​ឯង​មិន​ត្រូវ​ប្រណី​ដល់​គេ​ឡើយ ក៏​មិន​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​គេ​ដែរ ដ្បិត​នោះ​នឹង​បាន​ជា​អន្ទាក់​ដល់​ឯង​វិញ។


កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រគល់​សាសន៍​ទាំង​នោះ​មក​ឯង ហើយ​ឯង​បាន​ឈ្នះ​គេ នោះ​ត្រូវ​ឲ្យ​បំផ្លាញ​គេ​ឲ្យ​អស់​រលីង​ចេញ មិន​ត្រូវ​តាំង​សញ្ញា​នឹង​គេ ឬ​អាណិត​មេត្តា​ដល់​គេ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម