Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 14:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ឥឡូវ​នេះ ញាតិ‌សន្តាន​ទាំង​អស់​បាន​លើក​គ្នា មក​ទាស់​នឹង​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ទ្រង់​ដោយ​ថា "ចូរ​ប្រគល់​អា​មួយ​ដែល​សម្លាប់​បង​ខ្លួន​មក​ឲ្យ​យើង​សម្លាប់​ចោល ឲ្យ​ធួន​នឹង​ជីវិត​របស់​បង​ដែល​វា​បាន​សម្លាប់​ចុះ យើង​នឹង​សម្លាប់​ទាំង​អ្នក​ដែល​ត្រូវ​ស៊ី​មត៌ក​នេះ​ទៅ​ផង" ដូច្នេះ គេ​នឹង​ពន្លត់​រងើក​ភ្លើង​របស់​ខ្ញុំ​ម្ចាស់​ដែល​នៅ​សល់​នេះ ឥត​ទុក​ឲ្យ​ប្តី​ខ្ញុំ​ម្ចាស់​មាន​ឈ្មោះ មាន​ពូជ‌ពង្ស​សល់​នៅ​លើ​ផែនដី​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ឥឡូវ​នេះ ញាតិ‌សន្ដាន​របស់​ខ្ញុំ​ម្ចាស់ លើក​គ្នា​ប្រឆាំង​នឹង​ខ្ញុំ​ម្ចាស់។ ពួក​គេ​ពោល​ថា “ចូរ​ប្រគល់​ឃាតក​មក​ឲ្យ​យើង យើង​នឹង​សម្លាប់​វា ដើម្បី​សង‌សឹក​ជំនួស​បងប្អូន​របស់​វា​ដែល​ស្លាប់​នោះ ហើយ​យើង​ក៏​ចង់​បំផ្លាញ​ពូជ‌ពង្ស​របស់​វា​ផង​ដែរ”។ ពួក​គេ​ចង់​បំផ្លាញ​ក្ដី​សង្ឃឹម​ដែល​ខ្ញុំ​ម្ចាស់​មាន​សេស‌សល់ ហើយ​មិន​ចង់​ទុក​ឲ្យ​វង្ស​ត្រកូល​ប្ដី​របស់​ខ្ញុំ​ម្ចាស់​មាន​កូន​ចៅ បន្ត​ពូជ‌ពង្ស​នៅ​លើ​ផែនដី​នេះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឥឡូវ​នេះ ញាតិ‌សន្តាន​ទាំង​អស់​បាន​លើក​គ្នា មក​ទាស់​នឹង​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់​ដោយ​ថា ចូរ​ប្រគល់​អា​១​ដែល​សំឡាប់​បង​ខ្លួន​មក​ឲ្យ​យើង​សំឡាប់​ចោល ឲ្យ​ធួន​នឹង​ជីវិត​របស់​បង ដែល​វា​បាន​សំឡាប់​ចុះ យើង​នឹង​សំឡាប់ ទាំង​អ្នក​ដែល​ត្រូវ​ស៊ី​មរដក​នេះ​ទៅ​ផង ដូច្នេះគេ​នឹង​ពន្លត់​រងើក​ភ្លើង​របស់​ខ្ញុំ​ម្ចាស់​ដែល​នៅ​សល់​នេះ ឥត​ទុក​ឲ្យ​ប្ដី​ខ្ញុំ​ម្ចាស់​មាន​ឈ្មោះ មាន​ពូជ‌ពង្ស​សល់​នៅ​លើ​ផែនដី​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ឥឡូវ​នេះ ញាតិ​សន្តាន​របស់​ខ្ញុំ លើក​គ្នា​ប្រឆាំង​នឹង​ខ្ញុំ។ ពួក​គេ​ពោល​ថា “ចូរ​ប្រគល់​ឃាតក​មក​ឲ្យ​យើង យើង​នឹង​សម្លាប់​វា ដើម្បី​សង‌សឹក​ជំនួស​បង​ប្អូន​របស់​វា​ដែល​ស្លាប់​នោះ ហើយ​យើង​ក៏​ចង់​បំផ្លាញ​ពូជ‌ពង្ស​របស់​វា​ផង​ដែរ”។ ពួក​គេ​ចង់​បំផ្លាញ​ក្តី​សង្ឃឹម​ដែល​ខ្ញុំ​មាន​សេស‌សល់ ហើយ​មិន​ចង់​ទុក​ឲ្យ​វង្ស​ត្រកូល​ប្ដី​របស់​ខ្ញុំ មាន​កូន​ចៅ​បន្ត​ពូជ‌ពង្ស​នៅ​លើ​ផែនដី​នេះ​ឡើយ»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 14:7
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ទាល់​តែ​បង​ប្រុស​របស់​កូន​លែង​ខឹង​នឹង​កូន ព្រម​ទាំង​ភ្លេច​ពី​ការ​ដែល​កូន​បាន​ធ្វើ​ចំពោះ​វា នោះ​ម្តាយ​នឹង​ឲ្យ​គេ​ទៅ​នាំ​កូន​ពី​នោះ​មក​វិញ។ តើ​ត្រូវ​ឲ្យ​ម្តាយ​បាត់​បង់​កូន​ទាំង​ពីរ​ទៅ នៅ​ថ្ងៃ​តែ​មួយ​ឬ​អី?»។


មើល៍ ថ្ងៃ​នេះ ព្រះ‌អង្គ​បាន​បណ្តេញ​ទូល‌បង្គំ​ចេញ​ពីដី​នេះ​ហើយ ឯ​ទូល‌បង្គំ​ក៏​ត្រូវ​ឃ្លាត​ពី​ព្រះ​ភក្ត្រ​របស់​ព្រះ‌អង្គ​ទៀត ទូល‌បង្គំ​នឹង​ត្រូវ​សាត់‌ព្រាត់ អណ្ដែត​ទៅ​មក​លើ​ផែន‌ដី អ្នក​ណា​ដែល​ជួប​ទូល‌បង្គំ គេ​មុខជា​សម្លាប់​ទូល‌បង្គំ​ជា​មិន​ខាន»។


ពួក​ចាស់​ទុំ​នៅ​ដំណាក់ ក៏​ក្រោក​ទៅ​រក​ទ្រង់ ចង់​លើក​ឲ្យ​តើន​ពី​ដី​ឡើង តែ​ទ្រង់​មិន​ព្រម​ទេ ក៏​មិន​ព្រម​សោយ​ជា‌មួយ​គេ​ដែរ។


ហើយ​ខ្ញុំ​ម្ចាស់​ជា​អ្នក​បម្រើ​របស់​ទ្រង់ មាន​កូន​ប្រុស​ពីរ វា​ឈ្លោះ​គ្នា​នៅ​ឯ​ចម្ការ ឥត​មាន​អ្នក​ណា​នឹង​ញែក​ចេញ​ពី​គ្នា​ឡើយ ហើយ​មួយ​បាន​វាយ​មួយ​ស្លាប់​ទៅ។


ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​ស្ត្រី​នោះ​ថា៖ «ចូរ​ទៅ​ផ្ទះ​ចុះ យើង​នឹង​បង្គាប់​ពី​ដំណើរ​នាង»។


អ្នក​ដែល​ត្រូវ​សង‌សឹក​ដោយ​ឈាម គឺ​ជា​អ្នក​ដែល​ត្រូវ​សម្លាប់​ឃាតក​នោះ។ ពេល​គេ​ជួប​អ្នក​នោះ​នៅ​វេលា​ណា អ្នក​ដែល​ត្រូវ​សង‌សឹក​ដោយ​ឈាម ត្រូវ​តែ​សម្លាប់​អ្នក​នោះ​ចោល។


ប៉ុន្តែ ពេល​ពួក​អ្នក​ចម្ការ​បាន​ឃើញ​កូន​ប្រុស​នោះ គេ​ពិគ្រោះ​គ្នា​ថា "នេះ​ជា​កូន​គ្រង​មត៌ក​ហើយ មក​យើង​សម្លាប់​វា​ចោល ហើយ​យក​មត៌ក​របស់​វា!"


កូន​ប្រុស​ដំបូង​ដែល​នាង​បង្កើត​មក ត្រូវ​បន្ត​ឈ្មោះ​ឲ្យ​បង​ប្រុស​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ ដើម្បី​កុំ​ឲ្យ​ឈ្មោះ​របស់​គាត់​បាត់​ពី​ចំណោម​សាសន៍​អ៊ីស្រា‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម