ព្រះយេហូវ៉ាបានស្បថ ហើយព្រះអង្គនឹងមិនប្រែព្រះហឫទ័យឡើយ ថា «អ្នកជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកមិលគីស្សាដែក»។
ចោទិយកថា 18:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងលើកឲ្យមានហោរាម្នាក់ កើតឡើងសម្រាប់គេ ដូចជាអ្នកដែរ ពីចំណោមពួកបងប្អូនរបស់គេ ហើយយើងនឹងដាក់ពាក្យរបស់យើងក្នុងមាត់ហោរានោះ រួចលោកនឹងថ្លែងប្រាប់គេ គ្រប់ទាំងសេចក្ដីដែលយើងបង្គាប់ដល់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងធ្វើឲ្យមានព្យាការីម្នាក់ដូចអ្នក ងើបឡើងពីក្នុងចំណោមបងប្អូនរបស់ខ្លួន យើងនឹងដាក់ព្រះបន្ទូលរបស់យើងក្នុងមាត់របស់ព្យាការីនោះ លោកនឹងថ្លែងសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងបណ្តាលឲ្យមានហោរា១កើតឡើងពីពួកបងប្អូនគេ សំរាប់គេ ឲ្យដូចឯង ហើយអញនឹងដាក់ពាក្យអញទៅក្នុងមាត់ហោរានោះ អ្នកនោះនឹងប្រាប់ដល់គេតាមគ្រប់ទាំងសេចក្ដី ដែលអញនឹងបង្គាប់មក អាល់គីតាប យើងនឹងធ្វើឲ្យមានណាពីម្នាក់ដូចអ្នក ងើបឡើងពីក្នុងចំណោមបងប្អូនរបស់ខ្លួន យើងនឹងដាក់បន្ទូលរបស់យើងក្នុងមាត់របស់ណាពីនោះ គាត់នឹងថ្លែងសេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់។ |
ព្រះយេហូវ៉ាបានស្បថ ហើយព្រះអង្គនឹងមិនប្រែព្រះហឫទ័យឡើយ ថា «អ្នកជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកមិលគីស្សាដែក»។
ឥឡូវនេះ ចូរចេញទៅចុះ យើងនឹងនៅជាមួយមាត់អ្នក ហើយបង្រៀនពីសេចក្ដីដែលអ្នកត្រូវនិយាយ»។
អ្នកត្រូវប្រាប់គាត់ ហើយឲ្យគាត់និយាយជំនួសអ្នក យើងនឹងនៅជាមួយមាត់របស់អ្នក និងជាមួយមាត់របស់គាត់ ក៏នឹងបង្រៀនអ្នកពីអ្វីដែលអ្នកត្រូវធ្វើផង។
ព្រះអម្ចាស់យេហូវ៉ាបានប្រទានឲ្យខ្ញុំមានវោហារ ដូចជាអ្នកដែលបានរៀន ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសម្ដី និងជ្រោងមនុស្សគ្រាកចិត្តឡើង ព្រះអង្គដាស់ខ្ញុំរាល់តែព្រឹក គឺព្រះអង្គដាស់ត្រចៀកខ្ញុំ ដើម្បីឲ្យខ្ញុំស្តាប់ ដូចជាអ្នកដែលកំពុងតែរៀនសូត្រ។
យើងបានដាក់ពាក្យពេចន៍របស់យើងនៅក្នុងមាត់អ្នក ហើយបានគ្របបាំងអ្នកដោយស្រមោលដៃរបស់យើង ដើម្បីឲ្យយើងបានដាំផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ហើយពោលទៅកាន់ក្រុងស៊ីយ៉ូនថា អ្នកជាប្រជារាស្ត្ររបស់យើង។
ឱប្រជារាស្ត្ររបស់យើងអើយ ចូរប្រុងស្តាប់តាមយើង ឱសាសន៍របស់យើងអើយ ចូរផ្ទៀងត្រចៀកចំពោះយើងចុះ ដ្បិតនឹងមានច្បាប់មួយចេញពីយើងទៅ ហើយយើងនឹងតាំងសេចក្ដីយុត្តិធម៌របស់យើង ទុកជាពន្លឺដល់អស់ទាំងសាសន៍។
នោះព្រះយេហូវ៉ាលូកព្រះហស្តមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលថា៖ «មើល៍ យើងបានដាក់ពាក្យរបស់យើងនៅក្នុងមាត់អ្នកហើយ
អេប្រាអិមបានធ្វើឲ្យព្រះយេហូវ៉ាខ្ញាល់ ហេតុនេះ ព្រះអម្ចាស់របស់គេនឹងធ្វើឲ្យឈាមរបស់គេ នៅជាប់លើខ្លួនគេ ហើយព្រះអង្គនឹងសងសេចក្ដីដំណៀល របស់គេទៅលើគេវិញ។
យើងបានតាំងកូនចៅខ្លះរបស់អ្នករាល់គ្នា ឡើងធ្វើជាហោរា ហើយកំលោះខ្លះរបស់អ្នករាល់គ្នា ធ្វើជាពួកណាសារីត ឱប្រជាជនអ៊ីស្រាអែលអើយ តើមិនមែនដូច្នោះទេឬ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
«មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅ ដើម្បីរៀបចំផ្លូវនៅមុខយើង។ ព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គភ្លាម ឯទូតដែលនាំសេចក្ដីសញ្ញាមក ជាសេចក្ដីសញ្ញាដែលអ្នករាល់គ្នាចង់បាននោះ មើល៍! ព្រះអង្គនឹងយាងមក នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
លោកម៉ូសេស្រែកអង្វរព្រះយេហូវ៉ាថា៖ «ឱព្រះអើយ សូមមេត្តាប្រោសម៉ារាមឲ្យបានជាផង!»
ព្រះយេហូវ៉ាយាងមកជួបបាឡាម ហើយដាក់ព្រះបន្ទូលទៅក្នុងមាត់របស់គាត់ រួចប្រាប់ថា៖ «ចូរវិលទៅជួបបាឡាក ហើយអ្នកត្រូវនិយាយពាក្យនេះ»។
ព្រះយេហូវ៉ាបានដាក់ព្រះបន្ទូលនៅក្នុងមាត់បាឡាម ហើយប្រាប់ថា៖ «ចូរវិលទៅជួបបាឡាកវិញ ហើយអ្នកត្រូវនិយាយពាក្យនេះ»។
ព្រះអង្គសួរគេថា៖ «តើមានរឿងអ្វី?» គេឆ្លើយថា៖ «គឺពីរឿងលោកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ជាហោរា ដែលការលោកធ្វើ និងពាក្យសម្ដីរបស់លោក សុទ្ធតែមានឫទ្ធិ នៅចំពោះព្រះ និងប្រជាជនទាំងឡាយ
គេសួរលោកថា៖ «ចុះលោកជាអ្នកណា? ជាលោកអេលីយ៉ាឬ?» លោកឆ្លើយថា៖ «មិនមែនទេ» តើលោកជាហោរានោះឬ? លោកឆ្លើយថា៖ «ទេ»។
គេសួរលោកថា៖ «បើលោកមិនមែនជាព្រះគ្រីស្ទ ឬលោកអេលីយ៉ា ឬហោរានោះទេ ចុះហេតុអ្វីបានជាលោកធ្វើពិធីជ្រមុជទឹកដូច្នេះ?»
ភីលីពបានជួបណាថាណែល ហើយប្រាប់គាត់ថា៖ «យើងបានឃើញព្រះអង្គ ដែលលោកម៉ូសេបានចែងទុកក្នុងក្រឹត្យវិន័យ ហើយពួកហោរាក៏បានចែងពីព្រះអង្គដែរ ព្រះអង្គមាននាមថា យេស៊ូវជាអ្នកស្រុកណាសារ៉ែត ជាបុត្ររបស់លោកយ៉ូសែប»។
អ្នកណាដែលបដិសេធ ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមដែលកាត់ទោសហើយ គឺពាក្យដែលខ្ញុំបាននិយាយនឹងកាត់ទោសគេ នៅថ្ងៃចុងបំផុត។
ខ្ញុំមិនហៅអ្នកថាជាបាវបម្រើទៀតទេ ដ្បិតបាវបម្រើមិនដឹងថាចៅហ្វាយធ្វើអ្វីឡើយ ប៉ុន្តែ ខ្ញុំហៅអ្នករាល់គ្នាថាជាសម្លាញ់ ព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់ ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមក។
ទូលបង្គំចាត់គេឲ្យទៅក្នុងពិភពលោក ដូចព្រះអង្គបានចាត់ទូលបង្គំឲ្យមកក្នុងពិភពលោកដែរ។
ដ្បិតព្រះបន្ទូលដែលព្រះអង្គបានប្រទានមក ទូលបង្គំបានឲ្យដល់គេហើយ គេក៏ទទួលយក ហើយដឹងជាប្រាកដថា ទូលបង្គំមកពីព្រះអង្គ ក៏ជឿថាព្រះអង្គចាត់ទូលបង្គំឲ្យមកមែន។
ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំដឹងថា ព្រះមែស្ស៊ី (ដែលហៅថាព្រះគ្រីស្ទ)នឹងយាងមក ពេលព្រះអង្គយាងមក ព្រះអង្គនឹងប្រាប់ឲ្យយើងដឹងគ្រប់ទាំងអស់»។
ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «កាលណាអ្នករាល់គ្នាបានលើកកូនមនុស្សឡើង នោះទើបនឹងដឹងថា គឺខ្ញុំនេះហើយជាព្រះ ហើយថា ខ្ញុំមិនធ្វើអ្វីដោយអាងខ្លួនខ្ញុំទេ គឺខ្ញុំនិយាយសេចក្តីទាំងនេះ តាមតែព្រះវរបិតាបានបង្រៀនខ្ញុំវិញ។
លោកម៉ូសេមានប្រសាសន៍ថា "ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹងលើកឲ្យមានហោរាម្នាក់ដូចខ្ញុំ ពីចំណោមពួកបងប្អូនអ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវស្តាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលលោកប្រាប់អ្នករាល់គ្នាចុះ។
លោកម៉ូសេនេះហើយ ដែលមានប្រសាសន៍ទៅកាន់ពួកកូនចៅសាសន៍អ៊ីស្រាអែលថា "ព្រះនឹងលើកឲ្យមានហោរាម្នាក់ដូចខ្ញុំ ពីចំណោមពួកបងប្អូនរបស់អ្នករាល់គ្នា" ។
«ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងលើកឲ្យមានហោរាម្នាក់ កើតឡើងសម្រាប់អ្នក ដូចជាខ្ញុំ ពីចំណោមបងប្អូនរបស់អ្នក ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះ ចុះ
ព្រះយេហូវ៉ាជាស្តេចនៅក្នុងពួកយេស៊ូរុន នៅពេលពួកមេលើប្រជាជនបានប្រមូលគ្នា គឺកុលសម្ព័ន្ធទាំងអស់នៃសាសន៍អ៊ីស្រាអែល។
មិនដែលមានហោរាណាម្នាក់កើតឡើងក្នុងស្រុកអ៊ីស្រាអែលដូចលោកម៉ូសេ ដែលព្រះយេហូវ៉ាស្គាល់ មុខទល់មុខឡើយ
(នៅវេលានោះ ខ្ញុំបានឈរនៅចន្លោះព្រះយេហូវ៉ា និងអ្នករាល់គ្នា ដើម្បីប្រកាសព្រះបន្ទូលរបស់ព្រះយេហូវ៉ាប្រាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាខ្លាចដោយព្រោះមានភ្លើង ហើយមិនបានឡើងទៅលើភ្នំនោះទេ)។ ព្រះអង្គមានព្រះបន្ទូលថា
ដ្បិតមានព្រះតែមួយ ហើយមានអ្នកកណ្ដាលតែមួយ រវាងព្រះនឹងមនុស្ស គឺព្រះគ្រីស្ទយេស៊ូវ ដែលជាមនុស្ស