Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 33:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះ‌យេហូវ៉ា​ជា​ស្តេច​នៅ​ក្នុង​ពួក​យេស៊ូរុន នៅ​ពេល​ពួក​មេ​លើ​ប្រជាជន​បាន​ប្រមូល​គ្នា គឺ​កុល‌សម្ព័ន្ធទាំង​អស់​នៃ​សាសន៍​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 នៅ​ពេល​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យេស៊ូ‌រូន និង​កុល‌សម្ព័ន្ធ​ទាំង‌ឡាយ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ជួប‌ជុំ​គ្នា ពួក​គេ​ទទួល​ស្គាល់​ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 លោក​ជា​ស្តេច​នៅ​ក្នុង​ពួក​យេស៊ូរុន ក្នុង​កាល​ដែល​ពួក​មេ​លើ​រាស្ត្រ​បាន​ប្រមូល​គ្នា ព្រម​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 នៅ​ពេល​ដែល​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល និង​កុល‌សម្ព័ន្ធ​ទាំង​ឡាយ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ជួប​ជុំ​គ្នា ពួក​គេ​ទទួល​ស្គាល់អុលឡោះ‌តាអាឡា ជា​ស្តេច​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 33:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​ពួក​ស្តេច​ដែល​សោយ‌រាជ្យ​នៅ​ស្រុក​អេដុម ក្នុង​គ្រា​មិន​ទាន់​មាន​ស្តេច​ណា​សោយ​រាជ្យ​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ឡើយ


ព្រះ‌យេហូវ៉ា​នឹង​សោយ​រាជ្យ​ជា​រៀង​រហូត អស់​កល្ប​ជា‌និច្ច»។


កាល​ណា​គេ​មាន​រឿង​អ្វី គេ​តែង​តែ​មក​រក​ខ្ញុំ ហើយ​ខ្ញុំ​ក៏ដោះ​ស្រាយ​រឿង​ឲ្យ​ពួក‌គេ ព្រម​ទាំង​ប្រាប់​ឲ្យ​គេ​ដឹង​អស់​ទាំង​បញ្ញត្តិ និង​ច្បាប់​របស់​ព្រះ»។


ឥឡូវ​នេះ ចូរ​ស្តាប់​ពុក​សិន ពុក​នឹង​ទូន្មាន​កូន ក៏​សូម​ឲ្យ​ព្រះ​គង់​ជា‌មួយ​កូន​ផង! កូន​ត្រូវ​ធ្វើ​ជា​តំណាង​ឲ្យ​ប្រជា‌ជន​នៅ​ចំពោះ​ព្រះ ហើយ​យក​រឿង​របស់​គេ​ទៅ​ទូល​ថ្វាយ​ព្រះ


ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​បាន​បង្កើត​អ្នក​មក ហើយ​បាន​ជប‌សូន​អ្នក​ចាប់​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ គឺ​ជា​អ្នក​ដែល​នឹង​ជួយ​អ្នក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឱ​ពួក​យ៉ាកុប ជា​អ្នក​បម្រើយើង ហើយ​យេស៊ូរុន​ដែល​យើង​បាន​រើស​អើយ កុំ​ខ្លាច​ឡើយ។


ព្រះ‌អង្គ​មិន​បាន​ឃើញ​មាន​គ្រោះ​កាច​នៅ​ក្នុង​ពួក​យ៉ាកុប​ទេ ក៏​មិន​ឃើញ​មាន​ភាព​វឹកវរ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែរ។ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​គេ ទ្រង់​គង់​នៅ​ជា‌មួយ​គេ ទាំង​មាន​សម្រែក​ប្រកាស​ថា​ព្រះ‌អង្គ​ជា​ស្តេច​នៅ​កណ្ដាល​ពួក‌គេ។


យ៉ាកុប​បាន​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់ យេស៊ូរុន បាន​ឡើង​សាច់ ហើយ​បាន​ធាត់​ឡើង គេ​បាន​ចម្រើន​សាច់​ឡើង បាន​ត្រឡប់​ជា​ក្រាស់​មាំ ក៏​ធាត់រលោង រួចគេ​បោះ‌បង់​ចោល​ព្រះ​ដែល​បង្កើត​ខ្លួន ហើយ​បាន​មើល‌ងាយ​ដល់​ថ្មដា​នៃការ​សង្គ្រោះ​របស់​ខ្លួន។


ឱ​យេស៊ូរុន​អើយ គ្មាន​អ្នក​ណា​ដូចជា​ព្រះឡើយ ព្រះ‌អង្គ​ជិះ​កាត់​ផ្ទៃ​មេឃ​មក​ជួយ​អ្នក គឺ​យាង​កាត់​ពពក​យ៉ាង​រុង​រឿង។


នៅ​គ្រា​នោះ គ្មាន​ស្តេច​សោយ‌រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល​ទេ ម៉្លោះ​ហើយ គ្រប់​គ្នា​ប្រព្រឹត្ត​តាម​តែ​ខ្លួន​យល់​ឃើញ​ថា​ត្រឹម​ត្រូវ។


ក្រោយ​មក ពួក​អ៊ីស្រា‌អែល​ពោល​ទៅ​កាន់​គេឌាន​ថា៖ «សូម​លោក​គ្រប់​គ្រង​លើ​យើង​រាល់​គ្នា​ត​ទៅ រហូត​ដល់​កូន និង​ចៅ​របស់​លោក​ផង ដ្បិត​លោក​បាន​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន»។


«សូម​និយាយ​ដាក់​ត្រចៀក​ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម​ទាំង​អស់​ថា បើ​កូន​យេរូ-បាល​ទាំង​ចិត​សិប​នាក់ ឬ​មនុស្ស​តែ​ម្នាក់​គ្រប់​គ្រង​លើ​អស់​លោក តើ​ណា​មួយ​ប្រសើរ​ជាង? សូម​នឹក​ចាំ​ផង​ដែរ​ថា ខ្ញុំ​ជា​សាច់​ឈាម​របស់​អស់​លោក»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម