ដើម្បីឲ្យគេបានប្រតិបត្តិ តាមច្បាប់របស់ព្រះអង្គ ហើយប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះអង្គ ហាលេលូយ៉ា !
ចោទិយកថា 11:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ដូច្នេះ ត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយកាន់តាមបញ្ជា ច្បាប់ បញ្ញត្តិ និងសេចក្ដីបង្គាប់របស់ព្រះអង្គជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយចូរស្ដាប់តាមបង្គាប់ កាន់តាមច្បាប់ វិន័យ និងបទបញ្ជារបស់ព្រះអង្គជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ត្រូវឲ្យស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង ហើយរក្សាបញ្ញើទ្រង់ ព្រមទាំងច្បាប់ នឹងបញ្ញត្ត ហើយនឹងសេចក្ដីបង្គាប់ទាំងប៉ុន្មានរបស់ទ្រង់ជាដរាបទៅ អាល់គីតាប «ត្រូវស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ហើយចូរស្តាប់តាមបង្គាប់ កាន់តាមហ៊ូកុំ និងបទបញ្ជារបស់ទ្រង់ជានិច្ច។ |
ដើម្បីឲ្យគេបានប្រតិបត្តិ តាមច្បាប់របស់ព្រះអង្គ ហើយប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះអង្គ ហាលេលូយ៉ា !
ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ព្រោះព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ និងពាក្យដែលខ្ញុំទូលអង្វរ។
យើងនេះ គឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ចូរប្រព្រឹត្តតាមអស់ទាំងក្រឹត្យក្រម ហើយរក្សាបញ្ញត្តិច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាម។
ដូច្នេះ អ្នករាល់គ្នាត្រូវរក្សាបញ្ញើរបស់យើង ដើម្បីកុំឲ្យប្រព្រឹត្តតាមទម្លាប់គួរខ្ពើមទាំងនោះ ដែលគេបានប្រព្រឹត្តមុនអ្នករាល់គ្នាឡើយ ហើយដើម្បីកុំឲ្យអ្នករាល់គ្នានាំឲ្យខ្លួនស្មោកគ្រោកដោយសារអំពើទាំងនោះផង យើងនេះជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នាហើយ»។
ដូច្នេះ គេត្រូវរក្សាបញ្ញើរបស់យើង ក្រែងគេធ្វើឲ្យបញ្ញើនោះទៅជាអាប់ឱន ហើយគេជាប់មានបាប រួចត្រូវស្លាប់ យើងនេះជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធ។
អ្នករាល់គ្នាត្រូវនៅត្រង់មាត់ទ្វារត្រសាលជំនុំគ្រប់ប្រាំពីរយប់ប្រាំពីរថ្ងៃ ទាំងរក្សាបញ្ញើរបស់ព្រះយេហូវ៉ា ដើម្បីកុំឲ្យត្រូវស្លាប់ឡើយ ដ្បិតខ្ញុំបានទទួលបង្គាប់មកយ៉ាងដូច្នេះ»។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ «បើអ្នកដើរតាមផ្លូវរបស់យើង ហើយរក្សាបញ្ញើររបស់យើង នោះអ្នកនឹងជាអ្នកគ្រប់គ្រងលើវិហាររបស់យើង ព្រមទាំងរក្សាទីលានរបស់យើង យើងនឹងឲ្យអ្នកបានចូលក្នុងពួកដែលនៅទីនេះដែរ។
ឥឡូវនេះ ឱអ៊ីស្រាអែលអើយ តើព្រះយេហូវ៉ាជាព្រះរបស់អ្នក ទារចង់បានអ្វីពីអ្នក? គឺឲ្យអ្នកកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក និងដើរតាមគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ហើយឲ្យស្រឡាញ់ព្រះអង្គ ព្រមទាំងគោរពបម្រើព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក
ប្រសិនបើអ្នករាល់គ្នាធ្វើតាមបទបញ្ជារបស់ព្រះ ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ គឺឲ្យស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយគោរពប្រតិបត្តិដល់ព្រះអង្គឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក
ដ្បិតបើអ្នករាល់គ្នាប្រយ័ត្ននឹងកាន់តាមអស់ទាំងបទបញ្ជាដែលខ្ញុំបង្គាប់អ្នករាល់គ្នានេះ ដោយស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ទាំងដើរតាមគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ហើយនៅជាប់នឹងព្រះអង្គ
ត្រូវដើរតាមព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រូវកោតខ្លាចព្រះអង្គ ហើយកាន់តាមបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអង្គ ត្រូវស្តាប់តាមសូរសៀងរបស់ព្រះអង្គ និងត្រូវគោរពប្រតិបត្តិដល់ព្រះអង្គ ហើយនៅជាប់នឹងព្រះអង្គ។
ដូច្នេះ ត្រូវស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយប្រតិបត្តិតាមបទបញ្ជា និងច្បាប់របស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះចុះ»។
ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងកាត់ស្បែកចិត្តរបស់អ្នក ហើយចិត្តរបស់ពូជពង្សអ្នក ដើម្បីឲ្យអ្នកស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយឲ្យអ្នកបានរស់នៅ។
«ឥឡូវនេះ ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ និងបញ្ញត្តិ ដែលខ្ញុំបង្រៀនអ្នករាល់គ្នា ហើយឲ្យប្រព្រឹត្តតាមចុះ ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានចូលទៅកាន់កាប់ស្រុកដែលព្រះយេហូវ៉ាជាព្រះនៃដូនតារបស់អ្នករាល់គ្នាប្រគល់ឲ្យអ្នករាល់គ្នា។
អ្នករាល់គ្នាត្រូវរក្សាអស់ទាំងបញ្ញត្តិច្បាប់របស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ដើម្បីឲ្យបានសប្បាយ ព្រមទាំងកូនចៅរបស់អ្នកតរៀងទៅ ហើយឲ្យមានអាយុយឺនយូរ នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រគល់ឲ្យអ្នករហូតតទៅ»។
មើល៍ ខ្ញុំបានបង្រៀនច្បាប់ និងបញ្ញត្តិដល់អ្នករាល់គ្នា ដូចព្រះយេហូវ៉ា ជាព្រះរបស់ខ្ញុំ បានបង្គាប់មកខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តតាម នៅក្នុងស្រុកដែលអ្នករាល់គ្នាត្រូវចូលទៅកាន់កាប់។
លោកម៉ូសេបានហៅពួកអ៊ីស្រាអែលទាំងអស់គ្នាមក ហើយមានប្រសាសន៍ទៅពួកគេថា៖ «ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ និងបញ្ញត្តិដែលខ្ញុំប្រាប់នៅត្រចៀកអ្នករាល់គ្នានៅថ្ងៃនេះ។ អ្នករាល់គ្នាត្រូវរៀនសេចក្ដីទាំងនេះ ហើយប្រយ័ត្ននឹងប្រព្រឹត្តតាមចុះ។
ឱបើគេមានចិត្តយ៉ាងនេះរហូតទៅអេះ គឺដែលចេះកោតខ្លាចយើង ហើយកាន់តាមគ្រប់ទាំងបញ្ញត្តិរបស់យើង ដើម្បីឲ្យគេ និងកូនចៅរបស់គេបានសប្បាយដរាបតរៀងទៅ!
«នេះជាបទបញ្ជា ជាច្បាប់ និងជាបញ្ញត្តិផ្សេងៗ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បានបង្គាប់ខ្ញុំឲ្យបង្រៀនអ្នក ដើម្បីឲ្យអ្នកបានប្រព្រឹត្តតាម នៅក្នុងស្រុកដែលអ្នកនឹងឆ្លងចូលទៅកាន់កាប់
អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីកម្លាំងរបស់អ្នក។