Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 18:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​រក្សា​បញ្ញើ​របស់​យើង ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​តាម​ទម្លាប់​គួរ​ខ្ពើម​ទាំង​នោះ ដែល​គេ​បាន​ប្រព្រឹត្ត​មុន​អ្នក​រាល់​គ្នា​ឡើយ ហើយ​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​នាំ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ដោយ‌សារ​អំពើ​ទាំង​នោះ​ផង យើង​នេះ​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 អ្នក​រាល់​គ្នា​ត្រូវ​ប្រតិបត្តិ​តាម​បញ្ជា​របស់​យើង ដោយ​ឥត​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ណា​មួយ ដូច​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ​មុន​អ្នក​រាល់​គ្នា​ធ្លាប់​ប្រព្រឹត្ត​ឡើយ។ កុំ​បណ្ដោយ​ខ្លួន​ឲ្យ​សៅ‌ហ្មង ដោយ​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ឲ្យ​សោះ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ដូច្នេះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រក្សា​បញ្ញើ​របស់​អញ ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​តាម​ទំលាប់​គួរ​ខ្ពើម​ទាំង​នោះ ដែល​គេ​បាន​ប្រព្រឹត្ត​មុន​ឯង​រាល់​គ្នា​ឡើយ ហើយ​ដើម្បី​កុំ​ឲ្យ​ឯង​រាល់​គ្នា​នាំ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ដោយ‌សារ​អំពើ​ទាំង​នោះ​ផង អញ​នេះ គឺ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

30 អ្នក​រាល់​គ្នា​ត្រូវ​ប្រតិ‌បត្តិ​តាម​បញ្ជា​របស់​យើង​ដោយ​ឥត​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ណា​មួយ ដូច​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ​មុន​អ្នក​រាល់​គ្នា​ធ្លាប់​ប្រព្រឹត្ត​ឡើយ។ កុំ​បណ្តោយ​ខ្លួន​ឲ្យ​សៅ‌ហ្មង ដោយ​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ឲ្យ​សោះ។ យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា»។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 18:30
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​តាំង​ឲ្យ​មាន​រួម​សង្វាស់​ភេទ​ដូច​គ្នា​នៅ​ក្នុង​ស្រុក​ដែរ គេ​ប្រព្រឹត្ត​តាម​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ចេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។


ទ្រង់​បាន​ប្រព្រឹត្ត​បែប​គួរ​ស្អប់​ខ្ពើម​ណាស់ ដោយ​គោរព​ប្រតិ‌បត្តិ​តាម​អស់​ទាំង​រូប​ព្រះ តាម​គ្រប់​ទាំង​ទំនៀម​របស់​សាសន៍​អាម៉ូរី ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ)។


កាល​ការ​ទាំង​នេះ​បាន​សម្រេច​ហើយ ពួក​មេ​ដឹក​នាំ​បាន​ចូល​មក​ប្រាប់​ខ្ញុំ​ថា "ប្រជា‌ជន​អ៊ីស្រា‌អែល ពួក​សង្ឃ និង​ពួក​លេវី មិន​បាន​ញែក​ខ្លួន​ចេញ​ពី​ពួក​អ្នក​ស្រុក​នេះ​ទេ គឺ​គេ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​កាណាន សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​យេប៊ូស សាសន៍​អាំម៉ូន សាសន៍​ម៉ូអាប់ សាសន៍​អេស៊ីព្ទ និង​សាសន៍​អាម៉ូរី​វិញ។


ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​គួរ​ខ្ពើម​ឆ្អើម​ណា​មួយ​នោះ អ្នក​នោះ​ឯង​នឹង​ត្រូវ​កាត់​ចេញ​ពី​សាសន៍​របស់​ខ្លួន។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


មិន​ត្រូវ​ដើរ​តាម​អស់​ទាំង​ទំនៀម​ទម្លាប់​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​យើង​បណ្តេញ​ពី​មុខ​អ្នក​រាល់​គ្នា​ចេញ​ឡើយ ដ្បិត​គេ​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ហើយ បាន​ជា​យើង​ខ្ពើម​ឆ្អើម​ដល់​គេ។


ដូច្នេះ គេ​ត្រូវ​រក្សា​បញ្ញើ​របស់​យើង ក្រែង​គេ​ធ្វើ​ឲ្យ​បញ្ញើ​នោះ​ទៅ​ជា​អាប់‌ឱន ហើយ​គេ​ជាប់​មាន​បាប រួច​ត្រូវ​ស្លាប់ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ។


«ដូច្នេះ ត្រូវ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​កាន់​តាម​បញ្ជា ច្បាប់ បញ្ញត្តិ និង​សេចក្ដី​បង្គាប់​របស់​ព្រះ‌អង្គ​ជានិច្ច។


នោះ​ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ចូល​ទៅ​ក្នុង​អន្ទាក់ ហើយ​ទៅ​តាម​គេ ក្រោយ​ដែល​គេ​ត្រូវ​បំផ្លាញ​ពី​មុខ​អ្នក​ចេញ​ហើយ ឬ​ក្រែង​អ្នក​ស៊ើប‌សួរ​ពី​ព្រះ​របស់​គេ ដោយ​ពាក្យ​ថា "តើ​សាសន៍​ទាំង​នេះ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​របស់​គេ​យ៉ាង​ដូច​ម្ដេច? ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​ដូច​គេ​ដែរ"។


មិន​ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​តាម​បែប​ដូច្នេះ​ឡើយ ដ្បិត​គេ​ប្រព្រឹត្ត​ដល់​ព្រះ​របស់​គេ តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ស្អប់​ខ្ពើម គេ​បាន​ទាំង​ដុត​កូន​ប្រុស​កូន​ស្រី​របស់​គេ​ក្នុង​ភ្លើង ថ្វាយ​ដល់​ព្រះ​គេ។


ដូច្នេះ ខ្ញុំ​បាន​យក​សាក​សព​របស់​នាង ហើយ​កាត់​ជា​កំណាត់ៗ ផ្ញើ​ទៅ​គ្រប់​ស្រុក​ទាំង​អស់ ដែល​ជា​មត៌ក​របស់​សាសន៍​អ៊ីស្រា‌អែល ដ្បិត​គេ​បាន​ប្រព្រឹត្ត​អំពើ​យង់​ឃ្នង គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត នៅ​ក្នុងពួក​អ៊ីស្រា‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម