ចោទិយកថា 11:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ចូរនឹកចាំនៅថ្ងៃនេះថា គឺមិនមែនកូនចៅរបស់អ្នករាល់គ្នាទេ (ដែលបានដឹង ឬបានឃើញការវាយផ្ចាលរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក) គឺអ្នករាល់គ្នាវិញ ដែលត្រូវទទួលស្គាល់តេជានុភាពរបស់ព្រះអង្គ ព្រះហស្តដ៏ខ្លាំងពូកែ និងព្រះពាហុដែលលើកសម្រេចរបស់ព្រះអង្គ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ថ្ងៃនេះ ចូរធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងភាពដ៏ឧត្ដុង្គឧត្ដម ឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ។ កូនចៅរបស់អ្នករាល់គ្នាមិនបានស្គាល់ និងឃើញស្នាព្រះហស្ដរបស់ព្រះអម្ចាស់ទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ហើយនៅថ្ងៃនេះ ត្រូវឲ្យឯងរាល់គ្នាដឹងការដែលពួកកូនចៅឯងរាល់គ្នាមិនបានឃើញ ហើយពុំអាចនឹងដឹងបានឡើយ គឺជាការផ្ចាញ់ផ្ចាលរបស់ព្រះយេហូវ៉ាជាព្រះនៃឯង នឹងតេជានុភាពរបស់ទ្រង់ ហើយព្រះហស្តដ៏មានព្រះចេស្តា នឹងព្រះពាហុ ដែលលើកសំរេចរបស់ទ្រង់ផង សូមមើលជំពូកអាល់គីតាប2 ថ្ងៃនេះ ចូរធ្វើតាមការណែនាំរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ព្រមទាំងភាពដ៏ឧត្តុង្គឧត្តម អំណាច និងតេជានុភាពរបស់ទ្រង់។ កូនចៅរបស់អ្នករាល់គ្នាមិនបានស្គាល់ និងឃើញស្នាដៃរបស់អុលឡោះតាអាឡាទេ។ សូមមើលជំពូក |
ឬតើដែលមានព្រះណាប្រថុយទៅយកសាសន៍មួយសម្រាប់អង្គទ្រង់ ពីកណ្ដាលសាសន៍មួយទៀត ដោយសារការល្បង ដោយទីសម្គាល់ ដោយការអស្ចារ្យ ដោយចម្បាំង ដោយព្រះហស្តដ៏ខ្លាំងពូកែ និងដោយព្រះពាហុលើកសម្រេច ហើយដោយការគួរស្ញែងខ្លាចដ៏ធំ ដូចជាគ្រប់ទាំងការដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានធ្វើសម្រាប់អ្នកនៅស្រុកអេស៊ីព្ទ នៅចំពោះមុខអ្នកឬទេ?
គឺពីការល្បងលយ៉ាងធំដែលភ្នែកអ្នកបានឃើញ ពីទីសម្គាល់ និងការអស្ចារ្យ ពីព្រះហស្តដ៏ខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រើ ដើម្បីនាំអ្នកចេញមក។ ដូច្នេះ ព្រះយេហូវ៉ាជាព្រះរបស់អ្នក ក៏នឹងប្រព្រឹត្តចំពោះជាតិសាសន៍ទាំងប៉ុន្មាន ដែលអ្នកខ្លាចយ៉ាងនោះដែរ។