ពួកប្រជាជនក៏ឃើញ ហើយការនោះបានពេញចិត្តដល់គេ ដូចជាគ្រប់ការទាំងអស់ដែលស្តេចធ្វើ ក៏ត្រូវចិត្តគេដែរ។
កិច្ចការ 15:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពួកសាវក និងពួកចាស់ទុំ ព្រមទាំងក្រុមជំនុំទាំងមូលបានយល់ព្រម ដោយសម្រេចជ្រើសរើសមនុស្សក្នុងចំណោមពួកគេ ដើម្បីចាត់ឲ្យទៅក្រុងអាន់ទីយ៉ូក ជាមួយលោកប៉ុល និងលោកបាណាបាស។ គេបានចាត់យូដាស ដែលហៅថា បាសាបាស និងស៊ីឡាស ជាអ្នកនាំមុខក្នុងចំណោមពួកបងប្អូន ព្រះគម្ពីរខ្មែរសាកល ពេលនោះ ពួកសាវ័ក ពួកចាស់ទុំ និងក្រុមជំនុំទាំងមូល យល់ឃើញថាគួរតែជ្រើសរើសមនុស្សពីចំណោមពួកគេ ចាត់ឲ្យទៅអាន់ទីយ៉ូកជាមួយប៉ូល និងបារណាបាស។ គេបានចាត់យូដាសដែលហៅថាបារសាបាស និងស៊ីឡាស ពីរនាក់នេះជាអ្នកដឹកនាំក្នុងចំណោមបងប្អូន។ Khmer Christian Bible ពេលនោះ ពួកសាវក និងពួកចាស់ទុំ ព្រមទាំងក្រុមជំនុំទាំងមូលយល់ឃើញថា ត្រូវជ្រើសរើសមនុស្សពីក្នុងចំណោមពួកគេដើម្បីចាត់ឲ្យទៅក្រុងអាន់ទីយ៉ូកជាមួយលោកប៉ូល និងលោកបារណាបាស។ ពួកគេក៏ជ្រើសរើសបានលោកយូដាសដែលហៅថាបារសាបាស និងលោកស៊ីឡាសដែលជាអ្នកដឹកនាំក្នុងចំណោមពួកបងប្អូន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ក្រុមសាវ័ក ក្រុមព្រឹទ្ធាចារ្យ និងក្រុមជំនុំទាំងមូលយល់ឃើញថា គួរតែជ្រើសយកបងប្អូនខ្លះក្នុងចំណោមពួកគេ ជាអ្នកដែលពួកបងប្អូនគោរព ដើម្បីចាត់ឲ្យទៅក្រុងអន់ទីយ៉ូកជាមួយលោកប៉ូល និងលោកបារណាបាស។ គេបានជ្រើសយកលោកយូដាស ហៅបារសាបាស និងលោកស៊ីឡាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកសាវកនឹងពួកចាស់ទុំ ព្រមទាំងពួកជំនុំគ្រប់គ្នាក៏យល់ព្រមថា គួរនឹងរើសយកអ្នកខ្លះក្នុងពួកគេ គឺយូដាស ដែលហៅថា បាសាបាស១ នឹងស៊ីឡាស១ ជាពួកអ្នកមុខក្នុងពួកជំនុំ ដើម្បីនឹងចាត់ឲ្យទៅឯអាន់ទីយ៉ូក ជាមួយនឹងប៉ុល ហើយនឹងបាណាបាស អាល់គីតាប ពេលនោះ ក្រុមសាវ័ក ក្រុមអះលីជំអះ និងក្រុមជំអះទាំងមូលយល់ឃើញថា គួរតែជ្រើសយកបងប្អូនខ្លះក្នុងចំណោមពួកគេ ជាអ្នកដែលពួកបងប្អូនគោរពដើម្បីចាត់ឲ្យទៅក្រុងអន់ទីយ៉ូកជាមួយលោកប៉ូល និងលោកបារណាបាស។ គេបានជ្រើសយកលោកយូដាស ហៅបារសាបាស និងលោកស៊ីឡាស។ |
ពួកប្រជាជនក៏ឃើញ ហើយការនោះបានពេញចិត្តដល់គេ ដូចជាគ្រប់ការទាំងអស់ដែលស្តេចធ្វើ ក៏ត្រូវចិត្តគេដែរ។
ព្រះហស្តនៃព្រះក៏បណ្ដាលឲ្យពួកយូដាមានចិត្តព្រមព្រៀងគ្នា ធ្វើតាមបង្គាប់នៃស្តេច និងពួកអ្នកជាប្រធាន តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។
ប៉ុន្តែ ដំណើរនោះ ស្តេច ព្រមទាំងក្រុមជំនុំទាំងអស់គ្នា ក៏យល់ឃើញថាត្រឹមត្រូវដែរ។
ដូច្នេះ គេក៏តម្រូវពីរនាក់ គឺយ៉ូសែប ដែលហៅថាបារសាបាសផង យូស្ទុសផង និងម្នាក់ទៀតគឺ ម៉ាត់ធាស។
គ្រានោះ អស់អ្នកដែលត្រូវខ្ចាត់ខ្ចាយព្រោះតែការបៀតបៀន ដែលកើតឡើងដល់លោកស្ទេផាន បានធ្វើដំណើរទៅដល់ស្រុកភេនីស កោះគីប្រុស និងក្រុងអាន់ទីយ៉ូក ហើយគេមិនបានប្រកាសព្រះបន្ទូលប្រាប់អ្នកណា ក្រៅពីពួកសាសន៍យូដាឡើយ។
ប៉ុន្ដែ ក្នុងចំណោមអ្នកទាំងនោះ មានអ្នកខ្លះមកពីកោះគីប្រុស និងស្រុកគីរេន បានមកដល់ក្រុងអាន់ទីយ៉ូក ហើយគេប្រកាសដំណឹងល្អអំពីព្រះអម្ចាស់យេស៊ូវ ប្រាប់ពួកហេលេន ។
ដំណឹងអំពីការនេះ បានឮដល់ត្រចៀកក្រុមជំនុំនៅក្រុងយេរូសាឡិម រួចគេក៏ចាត់លោកបាណាបាស ឲ្យមកក្រុងអាន់ទីយ៉ូក។
ឲ្យនាំយកសំបុត្រ ដែលមានសេចក្ដីដូចតទៅ៖ «យើងខ្ញុំ ជាសាវក ជាចាស់ទុំ និងជាពួកបងប្អូន សូមជម្រាបសួរដល់ពួកបងប្អូនជាសាសន៍ដទៃ ដែលនៅក្រុងអាន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា។
យើងខ្ញុំបានព្រមព្រៀងគ្នាថានឹងជ្រើសរើសអ្នកខ្លះ ចាត់មកជួបអ្នករាល់គ្នា ជាមួយលោកបាណាបាស និងលោកប៉ុល ជាស្ងួនភ្ងារបស់យើង
ហេតុនេះ យើងខ្ញុំបានចាត់លោកយូដាស និងលោកស៊ីឡាសមក ដើម្បីជម្រាបអ្នករាល់គ្នាពីសេចក្ដីដដែលនេះ ដោយផ្ទាល់មាត់។
ដូច្នេះ ក្រោយពីក្រុមជំនុំបានជូនដំណើរអ្នកទាំងនោះចេញទៅ គេបានធ្វើដំណើរឆ្លងកាត់ស្រុកភេនីស និងស្រុកសាម៉ារី ទាំងថ្លែងប្រាប់ពីរឿងដែលសាសន៍ដទៃបានប្រែចិត្តជឿ ហើយក៏នាំឲ្យពួកបងប្អូនទាំងអស់មានអំណរជាខ្លាំង។
ដូច្នេះ កាលក្រុមជំនុំបានចាត់អ្នកទាំងនោះឲ្យចេញទៅ គេបានចុះទៅក្រុងអាន់ទីយ៉ូក ហើយក្រោយពីបានប្រមូលក្រុមជំនុំមកជួបជុំគ្នាហើយ គេក៏ប្រគល់សំបុត្រនោះជូន។
លោកយូដាស និងលោកស៊ីឡាស ដែលអ្នកទាំងពីរជាហោរាផងដែរ បានលើកទឹកចិត្ត និងបានពង្រឹងពួកបងប្អូនឲ្យមានចិត្តខ្ជាប់ខ្ជួន ដោយពាក្យជាច្រើន។
តែលោកប៉ុលជ្រើសរើសយកលោកស៊ីឡាស ហើយចេញដំណើរទៅ ដោយមានពួកបងប្អូនផ្ទុកផ្តាក់ក្នុងព្រះគុណរបស់ព្រះអម្ចាស់។
ប៉ុន្តែ កាលពួកម្ចាស់របស់នាងឃើញថា គេអស់សង្ឃឹមនឹងរកកម្រៃបាន គេក៏ចាប់លោកប៉ុល និងលោកស៊ីឡាស អូសចូលទៅក្នុងទៅទីផ្សារ នៅចំពោះមុខពួកអាជ្ញាធរ។
លុះប្រមាណជាពាក់កណ្តាលអធ្រាត្រ លោកប៉ុល និងលោកស៊ីឡាស បានអធិស្ឋាន ហើយច្រៀងទំនុកសរសើរតម្កើងព្រះ ពួកអ្នកទោសក៏ស្តាប់ពួកលោក។
ឆ្មាំគុកក៏សុំឲ្យគេយកភ្លើងមក រួចប្រញាប់ប្រញាល់ចូលទៅក្នុងគុក ហើយក្រាបចុះនៅទៀបជើងលោកប៉ុល និងលោកស៊ីឡាស ទាំងញាប់ញ័រ។
ពួកបងប្អូនក៏ឲ្យលោកប៉ុល និងលោកស៊ីឡាស ចេញទៅក្រុងបេរាទាំងយប់ភ្លាម ហើយពេលទៅដល់ ពួកលោកក៏ចូលទៅក្នុងសាលាប្រជុំរបស់ពួកសាសន៍យូដា។
ពេលនោះ ពួកបងប្អូនក៏នាំលោកប៉ុលចេញទៅឯមាត់សមុទ្រភ្លាម តែលោកស៊ីឡាស និងលោកធីម៉ូថេ ស្នាក់នៅទីនោះដដែល។
អ្នកទាំងនោះខ្លះក៏យល់ព្រម ហើយបានចូលរួមជាមួយលោកប៉ុល និងលោកស៊ីឡាស ព្រមទាំងពួកសាសន៍ក្រិកជាច្រើន ដែលគោរពកោតខ្លាចព្រះ និងស្រ្ដីៗអ្នកមុខអ្នកការជាច្រើនក៏ចូលរួមដែរ។
កាលលោកស៊ីឡាស និងលោកធីម៉ូថេ បានចុះពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ុលក៏ចំណាយពេលទាំងអស់ដើម្បីផ្សាយព្រះបន្ទូល ទាំងធ្វើបន្ទាល់ប្រាប់សាសន៍យូដាថា ព្រះយេស៊ូវជាព្រះគ្រីស្ទពិតមែន ។
កាលពួកសាវកនៅក្រុងយេរូសាឡិមបានឮថា ស្រុកសាម៉ារីបានទទួលព្រះបន្ទូលរបស់ព្រះ គេក៏ចាត់លោកពេត្រុស និងលោកយ៉ូហាន ឲ្យទៅជួបអ្នកទាំងនោះ។
ដ្បិតព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះ ដែលយើងបានប្រកាសពីព្រះអង្គ គឺទាំងខ្ញុំ ទាំងលោកស៊ីលវ៉ាន ទាំងធីម៉ូថេ បានប្រកាសក្នុងចំណោមអ្នករាល់គ្នា ព្រះអង្គមិនមែន «បាទ» ផង «ទេ» ផងនោះឡើយ នៅក្នុងព្រះអង្គ មានតែ «បាទ» ប៉ុណ្ណោះ។
ប៉ុល ស៊ីលវ៉ាន និងធីម៉ូថេ សូមជម្រាបមកក្រុមជំនុំនៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះជាព្រះវរបិតា និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត។
ប៉ុល ស៊ីលវ៉ាន និងធីម៉ូថេ សូមជម្រាបមកក្រុមជំនុំនៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះជាព្រះវរបិតានៃយើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ
ខ្ញុំបានសរសេរសំបុត្រយ៉ាងខ្លីមកអ្នករាល់គ្នា តាមរយៈលោកស៊ីលវ៉ាន ដែលខ្ញុំចាត់ទុកជាបងប្អូនដ៏ស្មោះត្រង់ ដើម្បីលើកទឹកចិត្តអ្នករាល់គ្នា ហើយធ្វើបន្ទាល់ថា នេះជាព្រះគុណរបស់ព្រះពិតប្រាកដមែន ចូរឈរឲ្យមាំមួនឡើង។