ពេលនោះ គេនាំគ្នាចូលទៅគាល់ស្តេច ហើយទូលអំពីបំរាមនោះថា៖ «បពិត្រព្រះរាជា តើទ្រង់មិនបានឡាយព្រះហស្ដលើបំរាមថា ក្នុងរយៈពេលសាមសិបថ្ងៃ បើអ្នកណាទូលសូមអ្វីពីព្រះណា ឬពីមនុស្សណា ក្រៅពីព្រះករុណា នោះនឹងត្រូវបោះចោលទៅក្នុងរូងសិង្ហទេឬ?»។ ស្ដេចឆ្លើយថា៖ «សេចក្ដីនោះពិតហើយ គឺស្របតាមច្បាប់របស់សាសន៍មេឌី និងសាសន៍ពើស៊ី ដែលប្រែក្រឡាស់មិនបានឡើយ»។