Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 17:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពួក​បង‌ប្អូន​ក៏​ឲ្យ​លោក​ប៉ុល និង​លោក​ស៊ីឡាស ចេញ​ទៅ​ក្រុង​បេរា​ទាំង​យប់​ភ្លាម ហើយ​ពេល​ទៅ​ដល់ ពួក​លោក​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​សាសន៍​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 រីឯ​ពួក​បងប្អូន​ក៏​ឲ្យ​ប៉ូល និង​ស៊ីឡាស​ចេញ​ទៅ​បេរា​ភ្លាម​ទាំងយប់​។ កាល​ទៅ​ដល់ អ្នកទាំងពីរ​ក៏​ចូលទៅ​ក្នុង​សាលាប្រជុំ​របស់​ជនជាតិយូដា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 រីឯ​ពួក​បងប្អូន​ក៏​បណ្ដោះ​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​ទាំង​យប់​ទៅ​ក្រុង​បេរា​ភ្លាម​ ហើយ​ពេល​ទៅ​ដល់​ក្រុង​នោះ​ អ្នក​ទាំង​ពីរ​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ជនជាតិ​យូដា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ពួក​បងប្អូន​បាន​បណ្ដោះ​លោក​ប៉ូល និង​លោក​ស៊ីឡាស ឲ្យ​ចេញ​ដំណើរ​ទៅ​ក្រុង​បេរា នៅ​យប់​នោះ​ភ្លាម។ លុះ​ទៅ​ដល់​ហើយ លោក​ទាំង​ពីរ​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​របស់​សាសន៍​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ពួក​ជំនុំ​ក៏​ឲ្យ​ប៉ុល នឹង​ស៊ីឡាស ចេញ​ទៅ​ឯ​ក្រុង​បេរា ទាំង​យប់​ភ្លាម កាល​ទៅ​ដល់ នោះ​គេ​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​សាសន៍​យូដា

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ពួក​បង​ប្អូន​បាន​បណ្ដោះ​លោក​ប៉ូល និង​លោក​ស៊ីឡាស ឲ្យ​ចេញ​ដំណើរ​ទៅ​ក្រុង​បេរា នៅ​យប់​នោះ​ភ្លាម។ លុះ​ទៅ​ដល់​ហើយ អ្នក​ទាំង​ពីរ​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា។

សូមមើលជំពូក ចម្លង




កិច្ចការ 17:10
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ លោក​ពេត្រុស​ឈរ​ឡើង​ក្នុង​ចំណោម​ពួក​បង‌ប្អូន (មាន​គ្នា​ទាំង​អស់​ប្រមាណ​មួយ​រយ​ម្ភៃ​នាក់) ហើយ​ពោល​ថា៖


ពេល​នោះ ពួក​សាវក និង​ពួក​ចាស់​ទុំ ព្រម​ទាំង​ក្រុម​ជំនុំ​ទាំង​មូល​បាន​យល់​ព្រម ដោយ​សម្រេច​ជ្រើស​រើស​មនុស្ស​ក្នុង​ចំណោម​ពួក​គេ ដើម្បី​ចាត់​ឲ្យ​ទៅ​ក្រុង​អាន់‌ទី‌យ៉ូក ជា‌មួយ​លោក​ប៉ុល និង​លោក​បា‌ណា‌បាស។ គេ​បាន​ចាត់​យូដាស ដែល​ហៅ​ថា បាសា‌បាស និង​ស៊ីឡាស ជា​អ្នក​នាំ​មុខ​ក្នុង​ចំណោម​ពួក​បង‌ប្អូន


កាល​លោក​ប៉ុល និង​លោក​ស៊ីឡាស​បាន​ធ្វើ​ដំណើរ​ឆ្លង​ផុត​ក្រុង​អាំភី‌ប៉ូលី និង​ក្រុង​អ័ប៉ុ‌ឡូនា​ហើយ ពួក​លោក​បាន​មក​ដល់​ក្រុង​ថែស្សា‌ឡូនីច ដែលនៅ​ទីនោះ មាន​សាលា​ប្រជុំ​មួយ​របស់​សាសន៍​យូដា។


លោក​ប៉ុល​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ តាម​ទម្លាប់​របស់​លោក ហើយ​ជជែក​វែក​ញែក​អំពី​បទ​គម្ពីរ​ជាមួយ​ពួកគេ អស់​រយៈ​ពេល​បី​ថ្ងៃ​សប្ប័ទ


អ្នក​ទាំង​នោះ​ខ្លះ​ក៏​យល់​ព្រម ហើយ​បាន​ចូល​រួម​ជាមួយ​លោក​ប៉ុល និង​លោក​ស៊ីឡាស ព្រម​ទាំង​ពួក​សាសន៍​ក្រិក​ជា​ច្រើន ដែល​គោរព​កោត​ខ្លាច​ព្រះ និង​ស្រ្ដី​ៗ​អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​ក៏​ចូល​រួម​ដែរ។


ពេល​រក​លោក​ទាំង​ពីរ​មិន​ឃើញ គេ​ក៏​ចាប់​លោក​យ៉ាសុន និង​ពួក​បង‌ប្អូន​ខ្លះ កន្ត្រាក់​នាំ​ទៅ​យក​ជូន​អាជ្ញា​ធរ​ក្រុង ដោយ​ស្រែក​ថា៖ «ពួក​អ្នក​ដែល​នាំ​ឲ្យ​ពិភព​លោក​ក្រឡាប់​ចាក់ បាន​មក​ដល់​ទី​នេះ​ហើយ


អ្នក​ដែល​រួម​ដំណើរ​ជាមួយ​លោក មាន​លោក​សូប៉ា‌ត្រុស ជា​កូន​លោក​ពីរុស ពី​ក្រុង​បេរា លោក​អើរី‌ស្តាក និងលោក​សេ‌គុន‌ដុស ពី​ក្រុង​ថែស្សា‌ឡូនីច លោក​កៃយុស និងលោក​ធីម៉ូថេ ពី​ក្រុង​ឌើបេ ព្រម​ទាំង​លោក​ទីឃី‌កុស និងលោក​ទ្រភីម ពី​ស្រុក​អាស៊ី។


ហើយ​ក៏​ចាប់​ផ្តើម​ប្រកាស​ពី​ព្រះ‌យេស៊ូវ នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​ភ្លាម​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ»។


ប៉ុន្ដែ នៅ​ពេល​យប់ ពួក​សិស្ស​របស់​លោក​ក៏​យក​លោក​ដាក់​ក្នុង​កញ្ជើ​មួយ សម្រូត​ចុះ​តាម​កំផែង​ក្រុង។


ប៉ុន្តែ ក្រោយ​ដែល​យើង​បាន​រង​ទុក្ខ និង​ត្រូវ​គេ​ជេរ​ប្រមាថ​យ៉ាង​អាម៉ាស់​នៅ​ក្រុង​ភីលីពនោះ​មក ដូច​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ យើង​មាន​ចិត្ត​ក្លា‌ហាន ដោយ‌សារ​ព្រះនៃ​យើង ដើម្បី​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ​ដល់​អ្នក​រាល់​គ្នា ទោះ​ជា​មាន​ការ​តយុទ្ធ​យ៉ាង​ខ្លាំង​ក៏​ដោយ។


ពេល​នោះ យ៉ូណា‌ថាន​មាន​ប្រសាសន៍​ទៅ​កាន់​ដាវីឌ​ថា៖ «សូម​ទៅ​ដោយ​សុខសាន្ត​ចុះ ដ្បិត​យើង​ទាំង​ពីរ​នាក់​បាន​ស្បថជា‌មួយ​គ្នា ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ហើយ​ថា ព្រះ‌យេហូវ៉ា​នឹង​គង់​កណ្ដាល​ខ្ញុំ និង​អ្នក ហើយ​កណ្ដាល​ពូជ​ពង្ស​របស់​ខ្ញុំ និង​ពូជ​ពង្ស​របស់​អ្នករហូត​ត​ទៅ»។ ដាវីឌ​ក៏​ក្រោក​ឡើង​ចេញ​ទៅ ឯ​យ៉ូណា‌ថាន​ត្រឡប់​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម