ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 5:12 - អាល់គីតាប

ស្តេច​ទត​ឈ្វេង​យល់​ថា អុលឡោះ‌តាអាឡា​តែង‌តាំង​គាត់​ឲ្យ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល ហើយ​ទ្រង់​ក៏​ប្រោស​ប្រទាន​ឲ្យ​រាជ​សម្បត្តិ​របស់​គាត់​បាន​ចំរុង​ចំរើន​ឡើង ព្រោះ​តែ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះបាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​លើក​តម្កើង​រាជ្យ​ទ្រង់ ដោយ​យល់​ដល់​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះ‌អម្ចាស់​តែង‌តាំង​ស្ដេច​ឲ្យ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ហើយ​ព្រះអង្គ​ក៏​ប្រោស​ប្រទាន​ឲ្យ​រាជ​សម្បត្តិ​របស់​ស្ដេច​បាន​ចម្រុង‌ចម្រើន​ឡើង ព្រោះ​តែ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ដាវីឌ​ក៏​យល់​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល ព្រម​ទាំង​លើក​ដំកើង​រាជ្យ​ទ្រង់ ដោយ​យល់​ដល់​សាសន៍​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 5:12
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ហ៊ី‌រ៉ាម ជា​ស្តេច​នៅ​ក្រុង​ទីរ៉ុស ចាត់​អ្នក​នាំ​សារ​ឲ្យ​ចូល​មក​ជួប​ស្តេច​ទត ដោយ​នាំ​ឈើ​តា‌ត្រៅ ជាង​សំណង់ ជាង​ដាប់​ថ្ម​មក​ជា​មួយ​ផង ដើម្បី​សង់​ដំណាក់​មួយ​ឲ្យ​ស្តេច​ទត។


ក្រោយ​បាន​ចាក​ចេញ​ពី​ក្រុង​ហេ‌ប្រូន មក​នៅ​ក្រុង​យេរូ‌សាឡឹម ស្តេច​ទត​មាន​ស្នំ​ឯក និង​ប្រពន្ធ​ផ្សេងៗ​ទៀត ដែល​ប្រសូត​បាន​បុត្រា​បុត្រី​ជា​ច្រើន​ជូន​គាត់។


ពូជ‌ពង្ស និង​រាជ​សម្បត្តិ​របស់​អ្នក នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​រាជ​បល្ល័ង្ក​របស់​អ្នក​ក៏​នឹង​រឹង‌មាំ​រហូត​ត​ទៅ​ដែរ”»។


សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច ដែល​បាន​ប្រោស‌ប្រណី​ស្តេច ហើយ​ជ្រើស‌រើស​ស្តេច ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល។ អុលឡោះ‌តាអាឡា​ស្រឡាញ់​ជន‌ជាតិ​អ៊ីស្រ‌អែល​ជានិច្ច ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​ជ្រើស​រើស​ស្តេច​ឲ្យ​ធ្វើ​ជា​ស្តេច ដើម្បី​គ្រប់‌គ្រង​ដោយ​សុចរិត និង​យុត្តិធម៌»។


ស្តេច​ទត​ឈ្វេង​យល់​ថា អុលឡោះ‌តាអាឡា​តែង‌តាំង​គាត់​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រ‌អែល ហើយ​រាជ​សម្បត្តិ​របស់​គាត់​ចំរុង​ចំរើន កាន់​តែ​ខ្លាំង​ឡើងៗ ដោយ‌សារ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​គាត់។


ស្តេច​ហ៊ីរ៉ាម​ជា​ស្តេច​ស្រុក​ទីរ៉ុស ផ្ញើ​សារ​មួយ​ឆ្លើយ​ទៅ​ស្តេច​ស៊ូឡៃ‌ម៉ាន​វិញ​ថា៖ «អុលឡោះ‌តាអាឡា​ពិត​ជា​ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ទ្រង់ បាន​ជា​ទ្រង់​តែង‌តាំង​ស្តេច ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ»។


ប្រសិន​បើ​នាង​សំងំ​ស្ងៀម​នៅ​ពេល​នេះ ជន‌ជាតិ​យូដា​មុខ​តែ​ទទួល​ជំនួយ និង​រួច​ជីវិត តាម​មធ្យោ‌បាយ​មួយ​ផ្សេង​ទៀត រីឯ​នាង​វិញ នាង​នឹង​វិនាស​ផុត​ពូជ។ ក៏​ប៉ុន្តែ តើ​នរណា​ដឹង នាង​បាន​ឡើង​ធ្វើ​ជា​មហា‌ក្សត្រិ‌យានី​ដូច្នេះ ប្រហែល​ជា​ដើម្បី​សង្គ្រោះ​ជន‌ជាតិ​យូដា នៅ​ពេល​នេះ​ហើយ​មើល​ទៅ!»។


អុលឡោះ​បាន​សំដែង​ឲ្យ​ខ្ញុំ​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដូច្នេះ មិន​មែន​មក​ពី​ខ្ញុំ​មាន​ប្រាជ្ញា​លើស​មនុស្ស​ទាំង​អស់​ទេ គឺ​ទ្រង់​ពេញ​ចិត្ត​ឲ្យ​ខ្ញុំ​ពន្យល់​អត្ថ‌ន័យ​ជូន​ស្តេច ហើយ​ឲ្យ​ស្តេច​ជ្រាប​ពី​គំនិត ដែល​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​ស្តេច​ផ្ទាល់។


ទឹក​នឹង​ហូរ​ចេញ​ពី​អាង​របស់​គេ​យ៉ាង​បរិបូណ៌ គ្រាប់​ពូជ​របស់​គេ​នឹង​លូត​លាស់ ព្រោះ​សំបូរ​ទឹក ស្តេច​របស់​គេ​នឹង​មាន​ជ័យ​ជំនះ​លើ​ស្តេច​អកាក់ នគរ​របស់​គេ​នឹង​បាន​ខ្លាំង​ពូកែ។