លោកសេឡេក ជាជនជាតិអាំម៉ូន លោកណាហារ៉ា អ្នកស្រុកបៀរ៉ុត ដែលជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា
២ សាំយូអែល 4:2 - អាល់គីតាប ស្តេចអ៊ីសបូសែតមានមេទ័ពពីរនាក់ ម្នាក់ឈ្មោះបាណា ម្នាក់ទៀតឈ្មោះរេកាប។ អ្នកទាំងពីរជាកូនរបស់លោករីម៉ូន ជាអ្នកភូមិបៀរ៉ុត ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន។ គេចាត់ទុកភូមិបៀរ៉ុតនេះ ជាទឹកដីរបស់កុលសម្ព័ន្ធពុនយ៉ាមីន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទអ៊ីស-បូសែតមានមេទ័ពពីរនាក់ មួយឈ្មោះប្អាណា ហើយមួយទៀតឈ្មោះរេកាប ទាំងពីរនោះជាកូនរីម៉ូន ដែលជាពួកប្អៀរ៉ុត ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដ្បិតស្រុកប្អៀរ៉ុតក៏រាប់ទុកជារបស់ពួកបេនយ៉ាមីនដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអ៊ីសបូសែតមានមេទ័ពពីរនាក់ ម្នាក់ឈ្មោះបាណា ម្នាក់ទៀតឈ្មោះរេកាប ។ អ្នកទាំងពីរជាកូនរបស់លោករីម៉ូន ជាអ្នកភូមិបៀរ៉ុត ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ គេចាត់ទុកភូមិបៀរ៉ុតនេះជាទឹកដីរបស់កុលសម្ព័ន្ធបេនយ៉ាមីន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯអ៊ីស-បូសែតទ្រង់មានមេទ័ព២នាក់ ១ឈ្មោះប្អាណា ហើយ១ទៀតឈ្មោះរេកាប ទាំង២នោះជាកូនរីម៉ូន ដែលជាពួកប្អៀរ៉ុត ក្នុងពូជអំបូរបេនយ៉ាមីន ដ្បិតស្រុកប្អៀរ៉ុត ក៏រាប់ទុកជារបស់ផងពួកបេនយ៉ាមីនដែរ |
លោកសេឡេក ជាជនជាតិអាំម៉ូន លោកណាហារ៉ា អ្នកស្រុកបៀរ៉ុត ដែលជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា
បន្តិចក្រោយមក លោកយ៉ូអាប់ និងពលទាហានរបស់ស្តេចទតវិលមកពីច្បាំងវិញ ទាំងនាំយកជយភ័ណ្ឌយ៉ាងសន្ធឹកសន្ធាប់មកជាមួយផង។ ពេលនោះ លោកអប៊ីនើរពុំបាននៅក្នុងក្រុងហេប្រូនជាមួយស្តេចទតទេ ដ្បិតស្តេចអនុញ្ញាតឲ្យលោកចាកចេញទៅ ដោយសុខសាន្ត។
លោករេកាប និងលោកបាណា ដែលជាកូនរបស់លោករីម៉ូន ជាអ្នកភូមិបៀរ៉ុត បានចូលទៅក្នុងដំណាក់របស់ស្តេចអ៊ីសបូសែតនៅពេលថ្ងៃត្រង់ ពេលនោះស្តេចកំពុងតែដេក។
ស្តេចទតមានប្រសាសន៍ទៅកាន់លោករេកាប និងលោកបាណា ជាកូនរបស់លោករីម៉ូន អ្នកភូមិបៀរ៉ុតថា៖ «ខ្ញុំសុំប្រាប់អ្នកទាំងពីរ ក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្ប ហើយជាម្ចាស់ដែលបានរំដោះខ្ញុំ នៅគ្រប់គ្រាមានអាសន្នថា
គ្រានោះកងទ័ពស៊ីរី បានចេញមកច្បាំងនឹងស្រុកអ៊ីស្រអែល ហើយចាប់បានក្មេងស្រីម្នាក់នាំយកទៅជាឈ្លើយ។ ក្មេងស្រីនេះនៅបម្រើភរិយារបស់លោកណាម៉ាន់។
ស្តេចស្រុកអ៊ីស្រអែលរៀបចំពិធីជប់លៀងមួយយ៉ាងធំ ទទួលទាហានស៊ីរីទាំងនោះ។ កាលពួកគេបរិភោគរួចហើយ ស្តេចឲ្យពួកគេវិលទៅរកចៅហ្វាយរបស់ខ្លួនវិញ។ ចាប់តាំងពីពេលនោះមកទាហានស៊ីរីលែងឈ្លានពានចូលមកក្នុងទឹកដីអ៊ីស្រអែលទៀត។
ជនជាតិអ៊ីស្រអែលទៅតាមពួកគេ ហើយនៅថ្ងៃទីបី ក៏បានទៅដល់ក្រុងរបស់គេ។ ក្រុងទាំងនោះ គឺក្រុងគីបៀន ក្រុងកេភីរ៉ា ក្រុងបៀរ៉ុត និងក្រុងគារយ៉ាត-យារីម។