Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 4:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌បាទ​អ៊ីស‌បូសែត​មាន​មេ‌ទ័ព​ពីរ​នាក់ ម្នាក់​ឈ្មោះ​បាណា ម្នាក់​ទៀត​ឈ្មោះ​រេកាប ។ អ្នក​ទាំង​ពីរ​ជា​កូន​របស់​លោក​រីម៉ូន ជា​អ្នក​ភូមិ​បៀរ៉ុត ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។ គេ​ចាត់​ទុក​ភូមិ​បៀរ៉ុត​នេះ​ជា​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះបាទ​អ៊ីស-បូសែត​មាន​មេ‌ទ័ព​ពីរ​នាក់ មួយ​ឈ្មោះ​ប្អាណា ហើយ​មួយ​ទៀត​ឈ្មោះ​រេកាប ទាំង​ពីរ​នោះ​ជា​កូន​រីម៉ូន ដែល​ជា​ពួក​ប្អៀរ៉ុត ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន ដ្បិត​ស្រុក​ប្អៀរ៉ុត​ក៏​រាប់​ទុក​ជា​របស់​ពួក​បេនយ៉ាមីន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 រីឯ​អ៊ីស-បូសែត​ទ្រង់​មាន​មេ‌ទ័ព​២​នាក់ ១​ឈ្មោះ​ប្អាណា ហើយ​១​ទៀត​ឈ្មោះ​រេកាប ទាំង​២​នោះ​ជា​កូន​រីម៉ូន ដែល​ជា​ពួក​ប្អៀរ៉ុត ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ដ្បិត​ស្រុក​ប្អៀរ៉ុត ក៏​រាប់​ទុក​ជា​របស់​ផង​ពួក​បេន‌យ៉ាមីន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ស្តេច​អ៊ីស‌បូសែត​មាន​មេ‌ទ័ព​ពីរ​នាក់ ម្នាក់​ឈ្មោះ​បាណា ម្នាក់​ទៀត​ឈ្មោះ​រេ‌កាប។ អ្នក​ទាំង​ពីរ​ជា​កូន​របស់​លោក​រីម៉ូន ជា​អ្នក​ភូមិ​បៀរ៉ុត ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន។ គេ​ចាត់​ទុក​ភូមិ​បៀ‌រ៉ុត​នេះ ជា​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 4:2
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​សេឡេក​ជា​ជន‌ជាតិ​អាំម៉ូន លោក​ណា‌ហារ៉ា អ្នក​ស្រុក​បៀរ៉ុត ដែល​ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា


បន្តិច​ក្រោយ​មក លោក​យ៉ូអាប់ និង​ពល​ទាហាន​របស់​ព្រះ‌បាទ​ដាវីឌ វិល​មក​ពី​ច្បាំង​វិញ ទាំង​នាំ​យក​ជយ‌ភណ្ឌ​យ៉ាង​សន្ធឹក​សន្ធាប់​មក​ជា​មួយ​ផង។ ពេល​នោះ លោក​អប៊ី‌នើរ​ពុំ​បាន​នៅ​ក្នុង​ក្រុង​ហេប្រូន​ជា​មួយ​ព្រះ‌បាទ​ដាវីឌ​ទេ ដ្បិត​ព្រះ‌រាជា​អនុញ្ញាត​ឲ្យ​លោក​ចាក​ចេញ​ទៅ ដោយ​សុខ‌សាន្ត។


លោក​រេកាប និង​លោក​បាណា ដែល​ជា​កូន​របស់​លោក​រីម៉ូន ជា​អ្នក​ភូមិ​បៀរ៉ុត បាន​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌បាទ​អ៊ីស‌បូសែត នៅ​ពេល​ថ្ងៃ​ត្រង់ ពេល​នោះ ស្ដេច​កំពុង​តែ​ផ្ទំ។


ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​រេកាប និង​លោក​បាណា ជា​កូន​របស់​លោក​រីម៉ូន អ្នក​ភូមិ​បៀរ៉ុត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​ទាំង​ពីរ ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ជា​ព្រះ​ដែល​បាន​រំដោះ​ខ្ញុំ នៅ​គ្រប់​គ្រា​មាន​អាសន្ន​ថា


គ្រា​នោះ កង‌ទ័ព​ស៊ីរី​បាន​ចេញ​មក​ច្បាំង​នឹង​ស្រុក​អ៊ីស្រា‌អែល ហើយ​ចាប់​បាន​ក្មេង​ស្រី​ម្នាក់​នាំ​យក​ទៅ​ជា​ឈ្លើយ។ ក្មេង​ស្រី​នេះ​នៅ​បម្រើ​ភរិយា​របស់​លោក​ណាម៉ាន់។


ស្ដេច​ស្រុក​អ៊ីស្រា‌អែល​រៀបចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ ទទួល​ទាហាន​ស៊ីរី​ទាំង​នោះ។ កាល​ពួក​គេ​បរិភោគ​រួច​ហើយ ស្ដេច​ឲ្យ​ពួក​គេ​វិល​ទៅ​រក​ម្ចាស់​របស់​ខ្លួន​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​មក ទាហាន​ស៊ីរី​លែង​ឈ្លាន‌ពាន​ចូល​មក​ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល​ទៀត។


បន្ទាប់​មក មាន​ក្រុង​គីបៀន រ៉ាម៉ា បៀរ៉ុត


មីសប៉ា កេភី‌រ៉ា ម៉ូសា


ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​តាម​ពួក​គេ ហើយ​នៅ​ថ្ងៃ​ទី​បី ក៏​បាន​ទៅ​ដល់​ក្រុង​របស់​គេ។ ក្រុង​ទាំង​នោះ​គឺ​ក្រុង​គីបៀន ក្រុង​កេភី‌រ៉ា ក្រុង​បៀរ៉ុត និង​ក្រុង​គារយ៉ាត-‌យារីម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម