គាត់ងើបមុខឡើង មើលទៅឃើញបុរសបីនាក់ ឈរនៅជិតគាត់។ ពេលឃើញបុរសបីនាក់នោះ គាត់ក៏រត់ចេញពីមាត់ទ្វារជំរំទៅជួបក្រាបដល់ដី
២ សាំយូអែល 24:20 - អាល់គីតាប កាលលោកអរ៉ៅណាក្រឡេកទៅឃើញស្តេចទត ព្រមទាំងពួកនាម៉ឺន កំពុងចូលមករកគាត់ គាត់ក៏ចេញទៅទទួល ហើយក្រាបគោរពអោនមុខដល់ដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអ័រ៉ៅណាបានក្រឡេកទៅឃើញស្តេច និងពួកមហាតលិក កំពុងតែមករកគាត់ នោះគាត់ក៏ចេញទៅក្រាបផ្កាប់មុខដល់ដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកអរ៉ៅណាក្រឡេកទៅឃើញស្ដេច ព្រមទាំងពួកនាម៉ឺន កំពុងចូលមករកលោក លោកក៏ចេញទៅទទួល ហើយក្រាបថ្វាយបង្គំស្ដេច ឱនមុខដល់ដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ័រ៉ៅណា គាត់ក្រឡេកមើលទៅឃើញស្តេច នឹងពួកមហាតលិក កំពុងតែមកឯគាត់ នោះគាត់ក៏ចេញទៅក្រាបផ្កាប់មុខដល់ដីថ្វាយបង្គំនៅចំពោះស្តេចទូលថា |
គាត់ងើបមុខឡើង មើលទៅឃើញបុរសបីនាក់ ឈរនៅជិតគាត់។ ពេលឃើញបុរសបីនាក់នោះ គាត់ក៏រត់ចេញពីមាត់ទ្វារជំរំទៅជួបក្រាបដល់ដី
នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ស្តេចសូល គាត់ស្លៀកសម្លៀកបំពាក់រហែក ហើយរោយដីលើក្បាល។ កាលបានជួបទតហើយ គាត់ក្រាបគោរព។
លោកអរ៉ៅណាសួរថា៖ «ស្តេចអញ្ជើញមកផ្ទះខ្ញុំមានការអ្វីដែរ?»។ ស្តេចទតប្រាប់ថា៖ «យើងមកទិញលានបោកស្រូវរបស់អ្នក សង់អាសនៈមួយជូនអុលឡោះតាអាឡា ដើម្បីឲ្យប្រជាជនរួចផុតពីគ្រោះកាច»។
លោកមេភីបូសែតក្រាបគោរព ហើយសួរថា៖ «តើខ្ញុំមានឋានៈអ្វីបានជាលោកយកចិត្តទុកដាក់នឹងខ្ញុំម៉្លេះ ខ្ញុំប្រៀបបាននឹងឆ្កែងាប់ប៉ុណ្ណោះ?»។
ពេលនោះ នាងរស់ក៏ក្រាបចុះអោនមុខដល់ដី ហើយពោលទៅកាន់លោកបូអូសថា៖ «ហេតុអ្វីក៏អ្នកប្រណីមេត្តាដល់នាងខ្ញុំ ដែលជាជនបរទេសដូច្នេះ?»។