Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 9:8 - អាល់គីតាប

8 លោក​មេភី‌បូសែត​ក្រាប​គោរព ហើយ​សួរ​ថា៖ «តើ​ខ្ញុំ​មាន​ឋានៈ​អ្វី​បាន​ជា​លោក​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​ម៉្លេះ ខ្ញុំ​ប្រៀប​បាន​នឹង​ឆ្កែ​ងាប់​ប៉ុណ្ណោះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 នោះ​លោក​ក៏​ក្រាប​ថ្វាយ‌បង្គំ​ទូល​ថា៖ «តើ​អ្នក​បម្រើ​របស់​ទ្រង់​នេះ​ជា​អ្វី បាន​ជា​ទ្រង់​ព្រម​ក្រឡេក​មើល​មក​ទូល‌បង្គំ ដែល​ទុក​ដូច​ជា​ឆ្កែ​ស្លាប់​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លោក​មេភី‌បូសែត​ក្រាប​ថ្វាយ‌បង្គំ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! តើ​ទូលបង្គំ​មាន​ឋានៈ​អ្វី​បាន​ជា​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​ទូលបង្គំ​ម៉្លេះ ទូលបង្គំ​ប្រៀប​បាន​នឹង​ឆ្កែ​ងាប់​ប៉ុណ្ណោះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នោះ​លោក​ក៏​ក្រាប​ថ្វាយ‌បង្គំ​ទូល​ថា តើ​បាវ​បំរើ​នៃ​ទ្រង់​នេះ​ជា​អ្វី បាន​ជា​ទ្រង់​ព្រម​ក្រឡេក​មើល​មក​ទូលបង្គំ ដែល​ទុក​ដូច​ជា​ឆ្កែ​ស្លាប់​នេះ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 9:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា ជម្រាប​ទត​ថា៖ «សូម​ជម្រាប​ស្តេច ម្តេច​ក៏​ទុក​ឲ្យ​អា​ឆ្កែ​ងាប់​នេះ ជេរ​ប្រទេច​ផ្តាសា​ស្តេច​ដូច្នេះ? ខ្ញុំ​សូម​ទៅ​កាត់​ក​វា»។


ស្តេច​ទត​ប្រាប់​លោក​កាដ​ថា៖ «យើង​តប់‌ប្រមល់​ខ្លាំង​ណាស់! សូម​ឲ្យ​យើង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់អុលឡោះ‌តាអាឡា ជា​ជាង​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស ដ្បិត​ទ្រង់​មាន​ចិត្ត​មេត្តា‌ករុណា​ដ៏​ធំ​ធេង»។


កាល​ឮ​ស្តេច​អ៊ីស‌បូសែត​និយាយ​ដូច្នេះ លោក​អប៊ី‌នើរ​ច្រឡោត​ខឹង​ជា​ខ្លាំង ហើយ​ឆ្លើយ​ទៅ​ស្តេច​វិញ​ថា៖ «តើ​ខ្ញុំ​ជា​ឆ្កែ​បម្រើ​ពួក​យូដា​ឬ? រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ខ្ញុំ​សំដែង​ភក្តី‌ភាព ចំពោះ​រាជ‌វង្ស​ស្តេច​សូល​ដែល​ជា​ឪពុក​របស់​ស្តេច ចំពោះ​បង​ប្អូន និង​មិត្ត‌ភក្តិ​របស់​ស្តេច។ ខ្ញុំ​ពុំ​បាន​ប្រគល់​ស្តេច ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ទត​ឡើយ។ ហេតុ​អ្វី​បាន​ជា​ថ្ងៃ​នេះ ស្តេច​បែរ​ជា​ស្តី​បន្ទោស​ខ្ញុំ ព្រោះ​តែ​រឿង​ស្រី​ទៅ​វិញ!។


លោក​ហាសែល​តប​ថា៖ «ខ្ញុំ​នេះ​ប្រៀប​ដូច​ជា​ឆ្កែ តើ​ខ្ញុំ​អាច​ធ្វើ​កិច្ចការ​ដ៏​សម្បើម​បែប​នេះ​កើត​ឬ?»។ អេលី‌យ៉ាសាក់​ឆ្លើយ​ថា៖ «អុលឡោះ‌តាអាឡា​បាន​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ថា លោក​នឹង​ឡើង​ធ្វើ​ជា​ស្តេច​លើ​ស្រុក​ស៊ីរី»។


តែ​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​បង្ហូរ​ឈាម​ខ្ញុំ​ឆ្ងាយ​ពីអុលឡោះ‌តាអាឡា​ឡើយ។ ស្តេច​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល តាម​ធ្វើ​សឹក​នឹង​ខ្ញុំ​ដែល​គ្រាន់​តែ​ជា​ចៃ​មួយ​ដ៏​តូច​ប៉ុណ្ណោះ ស្តេច​ដេញ​តាម​ខ្ញុំ ដូច​គេ​ដេញ​បាញ់​សត្វ​ទទា​នៅ​លើ​ភ្នំ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម