ទ្រង់បាននាំខ្ញុំចេញឲ្យផុតពីគ្រោះថ្នាក់ ទ្រង់រំដោះខ្ញុំ មកពីទ្រង់ស្រឡាញ់ខ្ញុំ។
២ សាំយូអែល 22:37 - អាល់គីតាប ទ្រង់ការពារខ្ញុំមិនឲ្យខ្មាំងសត្រូវ ដេញទាន់ មិនឲ្យខ្ញុំភ្លាត់ជើងដួលឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានធ្វើឲ្យជំហានរបស់ទូលបង្គំ ទូលាយចេញទៅ ហើយជើងទូលបង្គំមិនបានរអិលភ្លាត់ឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គការពារទូលបង្គំមិនឲ្យខ្មាំងសត្រូវ ដេញទាន់ មិនឲ្យទូលបង្គំភ្លាត់ជើងដួលឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានធ្វើឲ្យជំហានទូលបង្គំទូលាយចេញទៅ ហើយជើងទូលបង្គំមិនបានរអិលភ្លាត់ឡើយ |
ទ្រង់បាននាំខ្ញុំចេញឲ្យផុតពីគ្រោះថ្នាក់ ទ្រង់រំដោះខ្ញុំ មកពីទ្រង់ស្រឡាញ់ខ្ញុំ។
ទ្រង់មិនបណ្តោយឲ្យជើង របស់អ្នកជំពប់ដួល ទ្រង់នឹងថែរក្សាការពារអ្នក ដោយឥតធ្វេសប្រហែស
ឱអុលឡោះដែលរកយុត្តិធម៌ ឲ្យខ្ញុំអើយ ពេលខ្ញុំដង្ហោយហៅរកទ្រង់ សូមឆ្លើយតបមកខ្ញុំផង! ពេលខ្ញុំមានទុក្ខធុរៈ ទ្រង់បានធ្វើឲ្យខ្ញុំធូរស្បើយ ។ សូមអាណិតមេត្តាខ្ញុំ សូមស្តាប់ពាក្យអង្វររបស់ខ្ញុំផង។
ឱអុលឡោះតាអាឡាអើយ ពេលណាខ្ញុំពោលថា «ខ្ញុំដួលឥឡូវហើយ!» នោះទ្រង់សំដែងចិត្តមេត្តាករុណា ជួយទ្រខ្ញុំ។
ទ្រង់ថែរក្សាដំណើរជីវិត របស់អស់អ្នកដែលស្មោះត្រង់នឹងទ្រង់ រីឯមនុស្សអាក្រក់វិញ គេនឹងត្រូវវិនាសក្នុងភាពងងឹត ដ្បិតមនុស្សមិនអាចមានជ័យជំនះ ដោយសារកម្លាំងរបស់ខ្លួនបានឡើយ។