Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 22:37 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 ទ្រង់​បាន​ធ្វើ​ឲ្យ​ជំហាន​ទូលបង្គំ​ទូលាយ​ចេញ​ទៅ ហើយ​ជើង​ទូលបង្គំ​មិន​បាន​រអិល​ភ្លាត់​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ជំហាន​របស់​ទូល‌បង្គំ ទូលាយ​ចេញ​ទៅ ហើយ​ជើង​ទូល‌បង្គំ​មិន​បាន​រអិល​ភ្លាត់​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ព្រះអង្គ​ការពារ​ទូលបង្គំ​មិន​ឲ្យ​ខ្មាំង​សត្រូវ ដេញ​ទាន់ មិន​ឲ្យ​ទូលបង្គំ​ភ្លាត់​ជើង​ដួល​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

37 ទ្រង់​ការ‌ពារ​ខ្ញុំ​មិន​ឲ្យ​ខ្មាំង​សត្រូវ ដេញ​ទាន់ មិន​ឲ្យ​ខ្ញុំ​ភ្លាត់​ជើង​ដួល​ឡើយ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 22:37
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​បាន​នាំ​ទូលបង្គំ​ចេញ​ទៅ​នៅ​ទី​ធំ​ទូលាយ ទ្រង់​បាន​ដោះ​ទូលបង្គំ​ឲ្យ​រួច ដោយ​ព្រោះ​ទ្រង់​ស្រឡាញ់​ដល់​ទូលបង្គំ


៙ ទ្រង់​នឹង​មិន​ឲ្យ​ជើង​អ្នក​រឥល​ភ្លាត់​ឡើយ ព្រះ‌អង្គ​ដែល​រក្សា​អ្នក ទ្រង់​នឹង​មិន​ផ្ទំ​រលីវ​ឡើយ


ទូលបង្គំ​បាន​ឈាន​ជាប់​ទៅ​តាម​ផ្លូវ​ច្រក​របស់​ទ្រង់ ជើង​ទូលបង្គំ​មិន​បាន​រឥល​ឡើយ


ទ្រង់​បាន​ធ្វើ​ឲ្យ​ជំហាន​ទូលបង្គំ​បាន​ទូលាយ​ចេញ​ទៅ ហើយ​ជើង​ទូលបង្គំ​មិន​បាន​រឥល​ភ្លាត់​ឡើយ


ឱ​ព្រះ​នៃ​សេចក្ដី​សុចរិត​របស់​ទូលបង្គំ​អើយ កាល​ណា​ទូលបង្គំ​អំពាវ‌នាវ នោះ​សូម​ទ្រង់​មាន​បន្ទូល​ឆ្លើយ​មក វេលា​ណា​ដែល​ទូលបង្គំ​បាន​កើត​មាន​សេចក្ដី​ចង្អៀត នោះ​ទ្រង់​តែង​បន្ធូរ​ឲ្យ​បាន​ទូលាយ​វិញ ដូច្នេះ សូម​មេត្តា​ប្រោស​ដល់​ទូលបង្គំ ហើយ​ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ​ផង


កាល​ទូលបង្គំ​បាន​ពោល​ថា ជើង​ទូលបង្គំ​រអិល​ភ្លាត់​ហើយ នោះ ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​សប្បុរស​នៃ​ទ្រង់ បាន​ទប់‌ទល់​ទូលបង្គំ


កាល​ណា​ឯង​ដើរ​ទៅ នោះ​ជំហាន​ឯង​នឹង​មិន​ទើស‌ទាល់ ហើយ​កាល​ណា​ឯង​រត់ នោះ​ឯង​នឹង​មិន​ចំពប់​ឡើយ


ទ្រង់​នឹង​គាំពារ​ជើង​នៃ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ តែ​ពួក​អាក្រក់​នឹង​ត្រូវ​ស្ងៀម‌ស្ងាត់​នៅ​ក្នុង​ទី​ងងឹត​វិញ ដ្បិត​មនុស្ស​មិន​មែន​ឈ្នះ​ដោយ​នូវ​កំឡាំង​បាន​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម